កម្ពុជានឹងសំរេច​បានតាម​ទឹសដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍ ក្នុង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជួន​ប្រជាពល​រដ្ឋ

លោក ជា សុផារ៉ា រដ្ឋមន្ដ្រី ក្រសួង​អភិវឌ្ឍន៍​ជនបទ​បានលើក​ឡើងថា​ប្រទេស​កម្ពុជា នឹង​សម្រេច​បានយ៉ាង​ងាយ​ទៅ​តាម​គោល ដៅ​អភិវឌ្ឍន៍​សហស្ស​វត្ស​ដែលបាន​កំណត់ ថា ការផ្គត់​ផ្គង់ទឹក​ស្អាត​សម្រេច​ឲ្យបាន ៥០​ភាគរយ និង​អនា​ម័យ​ឲ្យបាន​៣០ ភាគរយ នៅត្រឹម​ឆ្នាំ​២០១៥នេះ។

1លោក ជា សុផារ៉ា បានបែប​នេះលើក​ឡើងនេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ  ជាមួយ​លោក ​Eric​ Sidgwick នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ABD​ប្រចាំ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា នៅទី​ស្ដីការ​ក្រសួង ។

នៅក្នុងជំនួប​នោះ​លោក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​ធនាគារ អភិវឌ្ឍន៍​អាស៊ី ABD បន្ដគំា​ទ្រ​គម្រោង​ជំហាន​ទី៣ ដល់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដើម្បី​ឲ្យពលរដ្ឋ​នៅជនបទ​មានទឹក​ស្អាត ប្រើ​ប្រាស់​បន្ទាប់​ពីគម្រោង​ក្នុងជំហាន​ទី១ និងទី២ ត្រូវបាន​បញ្ចប់ នៅចុង​ឆ្នំា​២០១៥ ខាងមុខ​នេះ។

លោក Eric Sidgwick បាន​មាន​ប្រសាសន៍​ថា ក្នុងនាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចំា​នៅ កម្ពុជា​រាល់​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍ ជនបទ​ដែល​បម្រើឲ្យ​ផល​ប្រយោជន៍ ជូន​ពលរដ្ឋ​ដោយលើក​កម្ពស់​សុខ​ភាព អនាម័យ ជនបទ​បែបនេះ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នៅតែបន្ដ​ជួយគំា​ទ្រជា​និច្ច ទោះ​តិចក្ដី ច្រើនក្ដី​ធនាគារ​អភិវឌ្ឍន៍ ប្រចំា​នៅកម្ពុជា និង​លើកសំណើរ​នេះ​ទៅស្នាក់​ការ​កណ្ដាល ដើម្បីធ្វើ​ការ​ពិចារណា​បន្ដទៀត​ចំពោះ គម្រោង​ទី៤នោះ។ លោកបាន​បន្ដថា គោល​បំណង ADB រីករាយ​ក្នុងការ​គាំទ្រ​ដល់​រាជរដ្ឋា​ភិបាល កម្ពុជា​លើ​វិស័យ ទឹកស្អាត​ និង​អនាម័យ​ជាពិសេស​ការគាំ​ទ្រដល់ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ក្នុងការ​អនុវត្ត គម្រោង​ផ្គត់ ផ្គង់​ទឹកស្អាត និង​អនាម័យ ពេល​កន្លង​មក។ លោកបាន​បន្ថែមថា ADB នឹង​បន្តគាំ​ទ្រ​ហិរញ្ញ​វត្ថុ​ដល់​ក្រសួង​សម្រាប់ ការអនុវត្ត​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ទី៣​ទៅលើ ខេត្ដ គោលដៅ​ចំនួន​៦គឺ បាត់ដំបង ពោធិ៍សាត់ កំពង់​ឆ្នំាង បន្ទាយ​មានជ័យ កំពង់ធំ  និង​សៀមរាប រួចបន្ដ​ទៅជំហាន​ទី៤បន្ដ ទៀត។   លោក ជា សុផារ៉ា បាន​បញ្ជាក់​ថា នេះគឺជា​សញ្ញា​ជោគជ័យ​មួយទៀត ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បានបន្ដ​សហការ​ជាមួយ ក្រសួង​អភិវឌ្ឍន៍ ជនបទ ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ និង​អនាម័យ​ជនបទ នៅកម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ដែលជា​សញ្ញា​បង្ហាញថា ប្រទេស​កម្ពុជា នឹង​សម្រេច​បាន​យ៉ាងងាយ​ទៅតាមគោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ដែលបាន​កំណត់ ថា​ការផ្គត់​ផ្គង់ទឹក​ស្អាត​សម្រេច​ឲ្យបាន ៥០​ភាគរយ និងអនាម័យ​ឲ្យបាន​៣០ ភាគរយ នៅត្រឹម​ឆ្នាំ២០១៥​នេះ។ លោករដ្ឋមន្ត្រី​បាន​បន្ដថា ក្នុងនាម​រាជរដ្ឋា​ភិបាល និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​សូម​អរគុណ​ដល់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដោយបាន​យកចិត្ដ​ទុកដាក់​ទៅលើការ​អនុវត្ត​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និងអនាម័យ​ជនបទ ក្នុងជំហាន​ទី១ និងទី២ និងបន្ដ​ជំហាន​ទី៣ ទៀតដែល​ជាថវិកា​ជំនួយ​ឥតសំណង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មានទឹក​ប្រាក់​ប្រមាណ ​២១​លានដុល្លារ។ ដោយ​គម្រោង​នោះបាន​ចាប់ផ្តើម​តាំងពីឆ្នាំ​២០១០​មក​ហើយ​គ្រោង​បញ្ចប់​នៅចុង​ឆ្នាំ​២​០១៥​នេះ ដោយអនុវត្ត​នៅក្នុងខេត្ត​ចំនួន៦​គឺខេត្ត​កំពង់​ឆ្នាំង ពោធិ៍សាត់ បាត់ដំបង  បន្ទាយមានជ័យ  សៀមរាប និងខេត្តកំពង់ធំ។

លោក ជា សុផារ៉ា ក៏បានស្នើ​សុំឲ្យ ADB បន្ដជួយ​គម្រោង​ជំហាន​ទី៤បន្ដ​ទៀតផង​ដែរ ដើម្បី​ឲ្យ​ប្រជាពល​រដ្ឋ​នៅជនបទ​មានទឹក​ស្អាត​ប្រើប្រាស់​ និង​អនាម័យ​ល្អទៅ​តាមការ​កំណត់​របស់​គោលដៅ​សហស្សវត្ស​កម្ពុជា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០១

Google Analytics Alternative