នៅកម្ពុជា​មាន​រាជធានី-ខេត្ត​៥ទទួល​រង​គ្រោះ​ថ្នាក់ចរាចរ​ច្រើន​ជាង​គេ

ប្រទេស​កម្ពុជា មាន​អត្រា​គ្រោះថ្នាក់​ចរាចរ កើតមាន​ឡើងច្រើន​ជាងគេ នៅ​រាជធានី​- ខេត្តចំនួ​ន៥ ក្នុង​នោះ​រាជធានី​ ភ្នំពេញ ខេត្ត​កំពង់ស្ពឺ កណ្តាល កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដោយខេត្ត​ទាំងនេះ​មាន ពលរដ្ឋ​រស់​នៅច្រើន​ជាង​គេ​ប្រមាណ​១ភាគ ៣ នៃ​ប្រទេស​នឹងមាន​អត្រា​គ្រោះ​ថ្នាក់​ចរាចរ​ រហូត​ដល់ស្លាប់​ខ្ពស់​ដោយ​សារ​គ្រឿង​ស្រវឹង។

4លោក មាស ចាន់ឌី មន្ត្រី​សម្រប​សម្រួល ផ្នែក​សុវត្ថិ​ភាព ចរាចរណ៏ សកល​នៃ​អង្គកា​រ GRSP បានលើក​ឡើងនៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​គ្រូ បង្គោល​សុវត្ថិភាព​ចរាចណ៍ ផ្តោត​ទៅលើ​ផលប៉ះ​ពាល់​នៃគ្រឿង​ស្រវឹង កាលពី​ពេលថ្មីៗ​នេះ ថាដោយ​មើលឃើញ​ពីបញ្ហា​នេះ​ហើយ ទើបយើង​បានរៀប​ចំ វគ្គ​បណ្តុះ​បណ្តាល​នេះឡើង ដោយ​មាន​សិក្ខា​កាម​ ចំនួន​១៥០​នាក់ មកពីរាជ​ធានី​­ខេត្ត​ទាំង៥ គឺផ្តោត​ឡើង​សម្រាប់​តែមន្ត្រី អនុ​សាខា​យុវជន ទី​ប្រឹក្សា​យុវជន និង​អ្នក​ស្ម័គ្រចិត្ត កាកបាត​ក្រហម កម្ពុជា​ប៉ុណ្ណោះ ដើម្បី​បំប៉ន​សមត្ថភាព​ និង​ជំនាញ​ដល់សិក្ខា​កាម​ទាំងនេះ ឲ្យមាន​ជំនាញ ឯកទេស​ក្លាយជា​គ្រូបង្គោល​បន្តការ​បណ្តុះ​បណ្តាល និងផ្សព្វ​ផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​អំពី​ផលប៉ះ​ពាល់នៃ​ការបើក​បរក្រោម​ឥទ្ធិពល​នៃគ្រឿង​ស្រវឹង នៅក្នុង​ខេត្តក្រុង​របស់​ខ្លួន។ លោក​បញ្ជាក់​ថា ការបណ្តុះ​ប​ណ្តាល​គ្រូ​បង្គោល ជាផ្នែ​កមួយនៃ​គម្រោង​ផ្តួចផ្តើម​ទប់​ស្កាត់ ផល​ប៉ះ​ពាល់ នៃការ​បើក​បរ​ក្រោម​ឥទ្ធិពល នៃជាតិ​ស្រវឹង ដែល​កំពុង​អនុវត្ត​នៅកម្ពុជា​ដោយ​អង្គការ IARD តាមរយៈ ការធ្វើ​សច្ចាប័ន​គោរព​ចូល​រួម​របស់​ឧស្សាហ​កម្ម​ផលិត​ស្រា និងស្រា​បៀធំៗ​ទូទាំង សកល​លោកសំ​​ដៅ​ទប់ស្កាត់ និង​កាត់​បន្ថយ ផលប៉ះ​ពាល់​នៃគ្រឿង​ស្រវឹង។ ការផ្តួច​ផ្តើម នេះបាន​ដើរស្រប​ទន្ទឹម និងផែន​ការ​សកម្មភាព​ទសវត្ស​សុវត្ថិភាព​ចរា​ចរណ៍​កល ២០១១​-២០២០ ក៏​ដូចជា​ការគាំ​ទ្រការ​ប្តេជ្ញា​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​សំដៅ​កាត់បន្ថយ​ចំនួន​ស្លាប់ដោយ​គ្រោះថ្នាក់​ចរាចរ​ឲ្យបាន​៥០​ភាគរយ​ត្រឹមឆ្នាំ​២០២០។

លោកស្រី ម៉ែន នារី​សោភ័គ អគ្គលេខា​ធិការ​រងទី១​កាកបាត​ក្រហម​កម្ពុជា មាន​ប្រសាសន៍​ថាដើម្បី​ឆ្លើយ​តប​នឹង​គ្រោះ​ថ្នាក់​បណ្តាល​មកពី ការបើក​បរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ដែលជា​ហេតុនាំ​​មុខទី​ពីរបង្កឲ្យមាន​គ្រោះថ្នាក់ ដល់​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ​នេះ កាកបាត​ក្រហម​កម្ពុជា នឹងធ្វើ​កិច្ច​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា ដើម្បី​បង្កើន​ការយល់​ដឹងឲ្យ​បាន​ទូលំ​ទូលាយ ទាំងនៅ​ថ្នាក់​ជាតិ និងតាម​សហ​គមន៍ តាមរយៈ​ជំនួយហិរញ្ញ​វត្ថុ ពីអង្គការ​សម្ព័ន្ធ​អន្តរ​ជាតិ ទប់ស្កាត់​ផលប៉ះ​ពាល់​នៃ​គ្រឿង​ស្រវឹង។

យោងតាម​របាយ​ការណ៍​បឋម នៃប្រព័ន្ធ​ព័ត៌មាន​ជនរង​គ្រោះ និងគ្រោះ​ថ្នាក់​ចរាចរ​ផ្លូវគោក មាន​ជនរង​គ្រោះ​ដល់​ស្លាប់​សរុប​ ចំនួន​២២២៦​នាក់ និង​រងរបួស​ធ្ងន់ធ្ងរ ចំនួន​៦០០៥​នាក់ កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ។ គ្រោះថ្នាក់​បណ្តាល​មក​ពីបើក​បរ​ក្រោម​ឥទ្ធិពល​នៃគ្រឿង​ស្រវឹង មាន​អត្រា​១៧ភាគ​រយ​ធៀប អត្រា​ស្លាប់​សរុប ហើយនៅ​តែជា​មូល​ហេតុ​នាំ​មុខ​ទីពីរ​ដែល​បង្ក​ឲ្យមាន​គ្រោះថ្នាក់​ដល់​ស្លាប់​បន្ទាប់​ពីល្បឿន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០១

Google Analytics Alternative