៦ខែឆ្នាំនេះក្រសួង​ដែនដី​ទទួល​បានការ​ស្នើសុំ​គំរោង​សាងសង់​ជាង​១៥០០​ក្រុុម​ហ៊ុន

លោក ហ៊ុយ ណា​រ៉ា អគ្គនាយក​នៃ​អគ្គនា​យក​ដ្ឋាន​​ក្រសួង​រៀប​ចំ​​ដែនដី នគរូប​នីយ​កម្ម និង​​សំណង់ បានលើក​ឡើង​ថា នៅ ក្នុងរយៈ​ពេល៦​​ខែ​ដើម​ឆ្នាំ​​២០១៥​​នេះ មាន​គម្រោង​​ធំៗ ជាច្រើន​​បាន​រៀប​ចំ​ដាក់​​ស្នើសុំ​​លិខិត អនុញ្ញាត​សាងសង់ ពោលគឺ​ មាន​ចំនួន​១៥៨១​​ក្រុមហ៊ុន​ ប៉ុន្តែ​​ក្រុមហ៊ុន​មាន​សុពល​ភាព​មានតែ​​៦៤៦​​ក្រុមហ៊ុន​ទេក្នុង​នោះ​មាន ក្រុមហ៊ុន​​បរទេស​ ចំនួន​​២០២​​ក្រុមហ៊ុន​​។​

4លោកបាន​ថ្លែងបែប​នេះ កាលពី​ថ្ងៃទី២៤ កក្តដា ឆ្នាំ​២០១៥ នៅក្នុង​សន្និសីទ​​ស្តីពី​ការ ​គ្រប់គ្រង​​សំណង​​ កម្ពុជា ​-​កូរ៉េ​ លើក​​ទី​២ នៅ​​សណ្ឋាគារ​ DARA AIRT។

លោកបាន​រំលឹក​ថា ​នៅក្នុង​ឆ្នាំ​​២០១១ ក្រសួង​​ដែនដី បានទទួល​​គម្រោង​​សាងសង់​ ២១២៥​​គម្រោង មានតម្លៃ​​ប៉ាន់ស្មាន ១២២៦ លាន​​ដុល្លារ គិត​​ជា​ភាគ​រយ នៃ​ការ​​កើន​ឡើង ៤៥,៩៤%​ ធៀប​នឹង​​ឆ្នាំ​២០១០​​។ នៅ​ឆ្នាំ​​២០១២​ មាន​​១៦៩៥ គម្រោង​​មានតម្លៃ​ ​ប៉ាន់​ស្មាន ២១០៩ លាន​​ដុល្លា គិត​ជា​ភាគ​រយ​​នៃ​តម្លៃ​​មានការ​កើន​ឡើង ៧១,៩៧%​ ធៀប​នឹង​​ឆ្នាំ​២០១១ ។  ឆ្នាំ​២០១៣​ មាន ១៦៤១ គម្រោង​​មានតម្លៃ​​ប៉ាន់ស្មាន​ ២៧៧៣​ ​លាន​ដុល្លារ គិត​ជា​​ភាគរយ នៃ​តម្លៃ​​ប៉ាន់ស្មាន​​ការ​កើន​​ឡើង ៣១,៤៥% ធៀប​នឹង​​ឆ្នាំ​​២០១២ និង​ឆ្នាំ​​២០១៤ មាន ​១៩៦០​​គម្រោង មានតម្លៃ​​ប៉ាន់​ស្មាន ២៥០៧ លាន​​ដុល្លារ គិត​ជា​​ភាគរយ នៃ​តម្លៃ​​ប៉ាន់ស្មាន ជាមួយ​​ឆ្នាំ​​២០១៣​។ ​ការ​ថយ​ចុះ​បន្តិច​​ក្នុង​ឆ្នាំ​​២០១៤ ដោយសារ​​ការ​ប្រៀប​​ធៀប​ជាមួយ​​ឆ្នាំ​២០១៣ បាន​រាប់​បញ្ចូល​​គម្រោង​ដ៏​​ធំ​មួយ​នៅ​​ក្រុងភ្នំពេញ​។

លោក ​ថ្លែងបន្តថា ក្រសួង​រៀប​ចំ​ដែនដី​ន​គរូប​នីយកម្ម​ និង​​សំណង់ កំពុង​​មមាញឹក ក្នុងកា​រៀប​ចំ​កែ​សម្រួល​​ច្បាប់ លិខិត​ បទ​ដ្ឋាន​​គតិ​យុត្តិ ដែល​មាន​​ស្រាប់​​ឲ្យ​ឆ្លើយ តប​នឹង​​សភាព​ការណ៍ នៃ​ការវិវត្ត​​វិស័យ​​សំណង​​នាពេល​​បច្ចុប្បន្ន​។ ដោយ​​វិស័យ​​ឯក​ជន ជា​ដៃគូ​​ដ៏​មាន​​ប្រសិទ្ធ​ភាព របស់​រាជ​រដ្ឋាភិបាល ក្នុង​កិច្ចការ​​អភិវឌ្ឍន៍​​ជាតិ​​កន្លងមក ក្រសួង​​បាន​ចុះ​​អនុស្សារណៈ​​យោគ​យល់ ជាមួយ​​សមាគម​​អ្នក​​សាងសង់​​កម្ពុជា ដើម្បី​ផ្តល់​​ប្រយោជន៍​​ទៅវិញ​ទៅមក តាម​ការ​ផ្លាស់ប្តូរ​​យោបល់ ចែករំ​លែក​ បទ​ពិសោធន៍​​បច្ចេក​វិទ្យា និង​បច្ចេក​ទេស​​សំណង់ ដើម្បី​​អភិវឌ្ឍន៍​​វិស័យ​​សំណង់​​តាម​សម័យ​កាល​។​  លោក​ទេស​រដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ​រដ្ឋមន្ត្រី​ក្រសួង​​ដែនដី​នគ​រោបនី​យ​កម្ម​ និង​សំណង​​ថ្លែង​ក្នុង​​ពិធី​បិទ សន្និសីទ​​ស្តីពី​ការ​គ្រប់គ្រង​​សំណង​​កម្ពុជា​​-​កូរ៉េ​​លើក​ទី​២ នៅ​សណ្ឋាគារ​ DARA AIRT ថា  វិស័យ​​ឧស្សាហកម្ម​​សំណង​​នៅ​កម្ពុជា​​មានការ​រីក​ចំរើន​​ខ្លាំង​ដោយ​សារ​មាន​ការ​ ​ចូល​​រួ​ម​ពី​ភា​គី​​ពាក់ព័ន្ធ ក្នុង​ការ​រៀប​​ចំសេចក្តី​​ព្រាង​ប្រកាស​​ស្តីពី​ប្រព័ន្ធ​​គ្រប់​គ្រង់​​គម្រោង​ សាងសង់​​កម្ពុជា​។​

លោក​ ទេសរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​​បន្តទៀត​ថា ចំពោះ​​គម្រោង​​ច្បាប់​នេះ ក្រសួង​​បាន​យក​​មក​​ពិនិត្យ និង​ដាក់​បញ្ចូល​​ក្នុង​សេចក្តី​ព្រាងច្បាប់​ ស្តីពី​​សំណង់​​ដែល​កំពុង ដំណើរ​កា​រ​រៀបចំ នៅ​ក្រសួង​​រួចស្រេច​​ហើយ ។

ចំពោះ​សេចក្តី​ប្រកាស ក្រសួង​​បានដាក់​​ឲ្យ​ប្រជុំ​ពិភាក្សា ប្រមូល​​យោបល់​​ពី​ភាគី​​ពាក់ព័ន្ធ ជា​ពិ​សេស កាលពី​​ថ្ងៃទី​២២ ​ខែ​កក្កដា​ ក្រសួង​បានធ្វើ​​សិក្ខា​សាលា ពិគ្រោះ​​យោបល់​​ពេញ​មួយ​ថ្ងៃ ដែល​បាន​​មានការ​​ចូលរួម​ពី ​ភាគី​ពាក់​ព័ន្ធ​ទាំង​​រដ្ឋ និង​ផ្នែក​​ឯកជន​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative