គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ ទី២៣ ខែ​កក្កដា ស្លាប់​៥នាក់ និង​របួស​ធ្ងន់ស្រាល​១១នាក់

យោងតាម​របាយការណ៍ ពីនាយកដ្ឋាន​សណ្ដាប់​ធ្នាប់ នៃអគ្គស្មង​ការដ្ឋាន​នគរបាល​ជាតិ បានឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់ ​ចរា​ចរណ៍ នៅទូ​ទាំង​ប្រទេស កាលពី​ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០១៥ បាន​កើត​​ឡើង​ចំនួន​​៧លើក ក្នុងនោះ​យប់៤​លើក​ បណ្តាល ឲ្យមនុស្ស​ស្លាប់៥​នាក់ ​(ស្រីម្នាក់​) រងរបួស​ធ្ងន់៦នាក់​( ប្រុស)  និងរបួស​ស្រាល៥​នាក់(ប្រុស)។

1នៅក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍ ទាំង ៧លើក​នេះ បានបង្ក​ឲ្យមានការ​​ខូច​ខាត​យានយន្ត​សរុប​៩គ្រឿង ក្នុងនោះ​មាន ម៉ូតូ​ចំនួន​៦គ្រឿង រថយន្ត​ធុនតូច​៣គ្រឿង និងថ្មើរ​ជើង​២នាក់។ មូលហេតុ​ដែលបណ្ដាល​ឲ្យកើត មាន​ករណី​​គ្រោះ​ថ្នាក់​ចរា​​ចរណ៍ រួមមាន ល្មើសល្បឿន៣​លើក មិនគោរព​សិទ្ធ​២លើក មិនប្រកាន់​ស្តាំ១លើក និង មនុស្ស​ដើរឆ្លង​ផ្លូវ១លើក។ ចំពោះ​ អ្នក​ជិះម៉ូតូ​គ្រោះថ្នាក់ដោយមិន​បានពាក់​មួក​សុវត្ថិភាព​ចំនួន​១២ នាក់​(យប់​១០នាក់)។ ចំពោះ ​រថយន្ត ទាំងអស់ ដែលត្រូវ​ផាក ពិ​ន័យ​សរុប​ចំនួន​៨៥១គ្រឿង​(រថយន្ត​ធំ២៥៤ ​គ្រឿង)​ស្មើនឹង​​៨៨០​ករណី ល្មើស​ក្រដាស​ស្នាម​៥៧៥ គ្រឿង ស្មើនឹង​៥៧៥​ករណី​ ចំណែក​ករណី​ល្មើស​បច្ចេក​ទេស​២៧៦ គ្រឿងស្មើ​នឹង ៣០៥​ករណី។ ដោយឡែក​ម៉ូតូ ត្រូវបាន​ពិន័យ សរុប​ចំនួន​ ១.៨០១​ គ្រឿង​។

ចំណែកគ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស កាលពី​ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០១៥ បានកើតឡើង​ចំនួន៩លើក ក្នុងនោះ​ យប់​៤លើក បណ្ដាល​ឲ្យមនុស្សស្លាប់​៣នាក់ (ប្រុស) រងរបួស​ធ្ងន់១៣នាក់ (ស្រី​២នាក់) និងរបួស​ស្រាល៨​នាក់ (ប្រុស)។
នៅក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៩លើក​នេះបាន​បង្កឲ្យ មាន​ការខូចខាត​យានយន្ត​សរុប១៥​គ្រឿង ក្នុងនោះ​ មាន​ម៉ូតូចំនួន​១២គ្រឿង និង​រថយន្តធុន​តូច​៣គ្រឿង។

យោងតាមរបាយ​ការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ​ដែលបណ្ដាល​ឲ្យកើតមាន​ករណីគ្រោះ​ថ្នាក់​ចរា​ចរណ៍ រួមមាន ល្មើស ល្បឿន​៣លើក ស្រវឹង១លើក បត់គ្រោះ​ថ្នាក់​២លើក មិន​គោរព សិទ្ធ១លើក មិនប្រកាន់​ស្តាំ១​លើក ប្រជែង​គ្រោះថ្នាក់​១លើក។ ចំពោះអ្នក​ជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិន​បានពាក់មួក​សុវត្ថិភាព​ចំនួន​២០ នាក់ (យប់១៤​នាក់)។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative