អង្គការ និងសមាគម ប្រមាណ២៤០ បានមកដាក់ពាក្យសុំចុះបញ្ជីពីធនាគារជាតិ

អង្គការ និងសមាគម​ក្រៅ​រដ្ឋាភិបាល ចំនួន​ប្រមាណ​២៤០ បានដាក់​ពាក្យ​សុំចុះ បញ្ជីរ​ជាមួយ​ធគារ​ជាតិ​នៃ​កម្ពុជា​ ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​ផ្តល់​ឥណទាន​ដល់​ប្រជា​ពល​​រដ្ឋ។

1ទិន្នន័យខាង​លើនេះ ត្រូបាន​មន្រ្តី​ជំនាញ​ធនាគារ​ជាតិ​នៃកម្ពុជា​ ប្រាប់​​ឲ្យដឹង​​នៅ​​ ថ្ងៃ​ទី២៣ កក្កដា នេះខណៈ​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា បើកធ្វើ​​សិក្ខា​​សាលា​ផ្សព្វ​​ផ្សាយ​អំពី​សេចក្តី​ថ្លែង​ការណ៍ រួមរវាង​ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ​​ និង​ធនា​គារ​​ជាតិ​នៃ​​កម្ពុជា និង​​​មុខងារ​​ភារកិច្ច​របស់​​ធនាគារ​​​ជាតិ​នៃកម្ពុជា​នៅ​ខេត្ត​សៀមរាប​។

ឯកឧត្ដម ប៊ុន ថារិទ្ធ អភិបាល​រង ខេត្ត​សៀមរាប បាន​សាទរ​ចំពោះ​អំពី​សេចក្តី​​ថ្លែងការណ៍​រួម រវាង​ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញ​វត្ថុ​ និង​ធនាគារ​ជាតិ​នៃ​​កម្ពុជា ​ដែល​​បាន​​យក​មក​ផ្សព្វផ្សាយ​នាពេល​​នេះ​ថា ជាកិច្ច​ការ​ដ៏​ប្រសើរ​បំផុត​ដែល​បញ្ជៀស​​បាន​​នូវការ​រង​គ្រោះ​របស់​ប្រជាពល​រដ្ឋ ពីការ​ប្រើ​ប្រាស់​ឥណទាន​ពី​ប្រតិបត្តិ​ករ​​ឥណទាន​​ក្រៅប្រពន្ធ័​បន្តទៀត។

ឯកឧត្ដម ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​នៃកម្ពុជា បានថ្លែង​ថា ជាមួយ​​នឹងការ​អនុវត្ត​យន្តការ ទីផ្សារ​សេរី ​វិស័យ មីក្រូ​ ហិរ​ញ្ញវត្ថុ កម្ពុជា​បានបន្ត​ការ​រីក​ចម្រើ​ន​គួរឲ្យកត់​សម្គាល់​ទាំង​ទំហំ​វិសាល​ភាព ព្រមទាំ​ងការ​ពង្រីក​បរិយាកាស​ហិរញ្ញ​វត្ថុ​។​ ក្រៅពីសេវា​ឥណទាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក៏មាន​សេវា​មួយ​ចំនួន​ទៀត​ដូច​ជា​សេវា​ប្រាក់​សន្សំ សេវា​ផ្ទេប្រាក់ សេវា​ម៉ាស៊ីនដកប្រាក់​ស្វ័យ​ប្រវត្តិ​ និង​សេវា​​ធា​នា​​រ៉ាប់​​រង​​ខ្នាតតូច​ជាដើម ក៏មានការ​រីកចម្រើន​ដែរ ដែលសេវា​ទាំងអស់​នេះត្រូវ​បាន​ផ្តល់​​ឲ្យ​អតិ​ថិជន​​ក្នុង​គោល​បំណង​ជួយ​សម្រួល និងបង្កើន​ស្ថានភាព​ហិរញ្ញវត្ថុ​គ្រួសារ ក៏​ដូចជា​​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ឲ្យកាន់​តែ​ប្រសើរ​ឡើងដែរ។

ឯកឧត្តម​បាន​បន្ត​ថា រយៈ​ពេលកន្លង​​មកនេះ​ សកម្មភាព​ឲ្យខ្ចី​​ប្រាក់​​របស់​​អង្គ​ការ​​​មិនមែន​រដ្ឋា​ភិបាល សមាគម និងឈ្មួញ​ឲ្យខ្ចី​ចង​ការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​​ដែលបាន​​សកម្មភាព​កន្លង​មកនេះ មិន​គ្រាន់​តែគ្មាន​អាជ្ញាបណ្ណ​ពីធនាគារ​ជាតិ​​នៃកម្ពុជា​​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​យកការ​ប្រាក់​ខ្ពស់​ មាន​លក្ខណៈ​ជាការ​កេង​ប្រវ័ញ្ច​ថែម​ទៀត​​ផង។ ប្រការ​នេះបាន​ធ្វើឲ្យកូន​បំណុល​របស់​ខ្លួនធ្លាក់​ក្នុងគ្រោះ​អាសន្ន​រើ​​បំណុល​​មិនរួច​ហើយ​ធ្វើឲ្យ​គ្រួសារ​ពា្រត់​ប្រាស​និង ទ្រព្យ​សម្បត្តិ​ហិនហោច ។

ឯកឧត្តម បានព្រមាន​ថា អង្គការ​មិនមែន​រដ្ឋា​​ភិបាល សមាគម និងឈ្មួញ​ឱ្យ​ខ្ចី​ចង​ការ​​ប្រាក់​​ទាំង​អស់ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្ម​ភាព​​កេង​ប្រវ័ញ្ច​នេះ ។ ក្នុង​ករ​ណី​ចង់បន្ត​សកម្ម​ភាព​​ខ្ចីប្រាក់ របស់​អង្គការ​មិនមែន​រដ្ឋា​ភិបាល សមាគម ​បុគ្គ​ល​​ទាំងនោះ​ ត្រូវតែ​​ធ្វើ​ឡើង​ក្នុងក្រប​ខណ្ឌ​ច្បាប់ ដោយ​ត្រូវចូល​ខ្លួនមក​សុំចុះ​​បញ្ជី ឬ​អាជ្ញា​បណ្ណ​ពី​ធនា​គារ​​ជាតិ​​នៃ​កម្ពុជា។ ដូចនេះ ក្នុងនាម​ជាអាជ្ញាធរ​ត្រួត​ពិនិត្យ និង​​បញ្ញត្តិ​ករ លើប្រព័ន្ធ​​ធានាគារ និងមីក្រូ​ហិរញ្ញ​វត្ថុ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ចាំបាច់​​ត្រូវ​ដាក់​ចេញ​នូវ​វិធាន​​ការណ៍​មួយ​ចំនួន និងត្រូវ​បន្ត​ផ្សព្វផ្សាយ​សេចក្តី​ថ្លែង​ការណ៍​​រួម​ របស់​ក្រសួង​​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ និង​ធនាគារ​ជាតនៃ​កម្ពុជា​ កាលពី​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ កន្លង​ទៅនេះ​ឲ្យបាន​ទូ​លំទូលាយ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​​ប្រទេស​៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative