គ្រោះថ្នាក់​​ចរា​ចរណ៍ ​ថ្ងៃ​ទី​២២ ​កក្កដា ​ស្លាប់​ និង​​របួស​ធ្ងន់​-​ស្រាល​​២៤​​នាក់

យោង​តាម​​របាយ​ការណ៍ ​ពី​នាយកដ្ឋាន​​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នង​ការ​ដ្ឋាន​ន​គរបាល​​ជាតិ​ បាន​ឲ្យ​​ដឹង​ថា គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​​នៅ​​ទូទាំង​​ប្រទេស​ កាល​ពី​​ថ្ងៃ​ទី​​២២ ខែ​​កក្កដា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន​​៩​លើក ក្នុង​នោះ​​យប់​៤​​លើក បណ្ដាល​ឲ្យ​​មនុស្ស​​ស្លាប់​៣​​នាក់ (​ប្រុស​) រង​​របួស​​ធ្ងន់​​១៣​នាក់ (​ស្រី​២​​នាក់​) និង​​របួស​ស្រាល​​៨​នាក់ (​ប្រុស​)។​

2នៅ​ក្នុង​​ហេតុ​ការណ៍ ​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង​៩​លើក​នេះ​ បាន​បង្ក​​ឲ្យ​​មាន​ការ​​ខូចខាត​​យាន​​យន្ត​​សរុប​​១៥​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១២​​គ្រឿង​ និង​​រថយន្ត​​ធុន​តូច​​៣​គ្រឿង។ យោង​​តាម​​របាយ​ការណ៍​​ខាងលើ​​ប្រាប់​​បន្ត​ថា មូល​ហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើត​មាន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ រួមមាន ល្មើស​​ល្បឿន​​៣​លើក​ ​ស្រវឹង​​១​លើក​ ​បត់​គ្រោះ​ថ្នាក់​២​លើក​ មិន​គោរព​​សិទ្ធ​១​​លើក​ មិន​​ប្រកាន់​​ស្តាំ​១​​លើក​ ប្រជែង​គ្រោះ​ថ្នាក់​​១​លើក។ ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​​ចំនួន​​២០​នាក់ (​យប់​១៤​នាក់​)។​

ចំពោះ​រថយន្ត​​ទាំងអស់​​ដែល​ត្រូវ​​ផាក​​ពិន័យ​​សរុប ​ចំនួន​​៩៨២​គ្រឿង (​រថយន្ត​​ធំ​៣១០​​គ្រឿង​) ស្មើ​នឹង​​៩៨២​​ករណី​ ល្មើស​​ក្រដាស​​ស្នាម ​៦៣៣​​គ្រឿង ស្មើនឹង​​៦៣៣​​ករណី ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស ​៣៤៩​គ្រឿង ស្មើនឹង​​៣៤៩​​ករណី។ ដោយឡែក​​ម៉ូតូ​ ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​​១.៩២៦​​គ្រឿង។

ចំពោះ​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស​ កាលពី​​ថ្ងៃ​ទី​២១ ខែ​​កក្កដា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​ចំនួន​​៧​លើក ក្នុង​នោះ​យប់​៣​​លើក បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់​៤​នាក់ (​ស្រី​ម្នាក់​)​ រង​របួស​​ធ្ងន់​៧​​នាក់ (​ស្រី​ម្នាក់​) និង​របួស​ស្រាល​២​​នាក់ (​ប្រុស។​

នៅ​ក្នុង​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង​៧​​លើក​នេះ បាន​បង្ក​​ឲ្យ​មានការ​​ខូចខាត​​យានយន្ត​​សរុប​​១២​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​៧​គ្រឿង​ រថយន្ត​​ធុន​តូច​២​​គ្រឿង​ ​រថយន្ត​​ធុន​ធំ​​២​គ្រឿង និង​យាន​​ផ្សេងៗ​១​​គ្រឿង។​ មូល​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​​ហេតុ​ការណ៍​​គ្រោះ​​ថ្នាក់​​ចរាចរណ៍ រួមមាន​​ល្មើស​​ល្បឿន​​៣​លើក​ ​ស្រវឹង​១​លើក​ បត់​គ្រោះ​ថ្នាក់​៣​លើក។ ចំពោះ​​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​​ចំនួន​​៨​ នាក់​ (​យប់​២​នាក់​)។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative