សាស្ត្រាចារ្យ និងនិសិត្ស វិទ្យាស្ថាន​​ជាតិ​​បណ្តុះ​​បណ្តាល​​បច្ចេក​​ទេស ចូល​​រួម​​បរិច្ចាគ​​ឈាម ​

សាស្ត្រាចារ្យ និងនិស្សិត នៃវិទ្យា​ស្ថាន​ជាតិ​បណ្តុះ​បណ្តាល​បច្ចេក ហៅកាត់​ថា NTTI កាល​ពីថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៥​ បានចូល​រួម​បរិច្ចាគ​ឈាម​ជូន មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​យកជួយ​សង្គ្រោះ​ជីវិត​អ្នក​ ដែល​ត្រូវ​ការ​ឈាម​ជាចាំ​បាច់​។​

1ការផ្តល់​ឈាម​របស់​វិទ្យា​ស្ថាន NTTI នេះ ធ្វើ​ឡើង​រយៈ​ពេល ៣ថ្ងៃ គឺនៅ​ថ្ងៃទី​២២ – ២៣ និង​ ៣០ ខែ​កក្កដា ឆ្នាំ២០១៥នេះ ។

លោក យ៉ោក សុទ្ធី នាយក​វិទ្យា​ស្ថាន NTTI បាន​មាន​ប្រសាសន៍​ថា ជា​រៀងរាល់​ឆ្នាំ​សាស្ត្រា​ចារ្យ និស្សិត និង​គរុនិស្សិត របស់​វិទ្យាស្ថាន​តែងតែង​ផ្តល់ឈាម​ជូនមជ្ឈ​មណ្ឌល​ជាតិ​ ផ្តល់​ឈាម ២ដង​ក្នុង១ឆ្នាំ ហើយការ​ផ្តល់ឈាម​នេះ ពិតជា​អំពើ​មនុស្ស​ធម៌យ៉ាង​វិសេស​វិសាល​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ដែលត្រូវ​ការឈាម​ជាចាំ​បាច់។

លោក យ៉ោក សុទ្ធី បានអំពាវ​នាវ​ដល់និស្សិត​ចូលរួម​បរិច្ចាគ​ឈាម ឲ្យបាន​ច្រើន និងបាន​ថ្លែងអំណរ​គុណ​ដល់​សាស្ត្រា​ចារ្យ​ និង​និស្សិត ដែលបាន​ចូលរួម​បរិច្ឆាគ​ផងដែរ។

បច្ចុប្បននេះ​នៅ​មិន​ទាន់មាន​​ឈាម​​គ្រប់គ្រាន់​​សម្រាប់​​ជួយ​សង្គ្រោះ​​ជីវិត​​មនុស្ស​​ដែល​ត្រូវ​ការ​​ឈាម​​បន្ទាន់​​នៅឡើយ​​ទេ​ដោយ​ ក្នុង​មួយ​ថ្ងៃ​គ្រាន់​តែ​នៅ​​រាជធានី​​ភ្នំពេញ ត្រូវការ​​ឈាម​ចន្លោះ​​ពី ៨០ទៅ​១០០ប្លោក សម្រាប់​​ជួយ​សង្គ្រោះ​​ជនរង​គ្រោះផ្សេងៗ​ ហើយ​​ទូទាំង​ប្រទេស​​ត្រូវការ​​ឈាម​​ប្រមាណ​១៥០ប្លោក រៀង​រាល់ថ្ងៃ ។ ដូចនេះ​យើង​​ត្រូវការ​ឈាម​​បន្ថែម​ទៀត​ដើម្បី​​សង្គ្រោះ​​ជីវិត​​មនុស្ស​​បន្ទាន់ ហើយការ​បរិច្ចាគ​​ឈាម វា​មិន​ធ្វើ​អោយប៉ះ​ពាល់​ដល់​​សុខភាព ឬ​អាយុ​ជីវិត​​អ្នក​​បរិច្ចាគ​​នោះទេ ឈាម​​មនុស្ស​​យើង​ទោះ​បី​មិន​​បរិច្ចាគ​​ក៏​គង់តែ​​វា​ងាប់​​ទៅវិញ និង​ផលិត​​ឈាម​ថ្មី​​ជំនួស ហើយ​​មនុស្ស​ម្នាក់ៗ​អាច​បរិច្ចាគ​​ឈាម​​បាន​៣​ទៅ​៤ដង ក្នុង​មួយឆ្នាំ​​ទៅតាម​​សុខភាព ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative