សិស្សានុ​សិស្ស​ចំនួន៤១៤​នាក់​ចូលរួម ប្រកួត​ប្រជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស

ក្នុងគោលបំណាង​ដើម្បី​ជួយពង្រឹង​ស្តង់​ដា​ភាសាអ​ង់គ្លេស​ ក្នុង​ចំណោម​កុមារ​កម្ពុជា នៅតាម​បណ្តា​ខេត្ត កាលពី​ពេលថ្មីៗ​នេះ ក្រុមស័្មគ្រ​ចិត្ត ណាហ្គា​វើល បេះដូង​សប្បុរស បានរៀប​ចំកម្ម​វិធី​ប្រកួត​ប្រជែង ប្រកប​ពាក្យ​ភាសា​អង់គ្លេស សម្រាប់​សិស្សានុ​សិស្ស សាលា​បឋម​សិក្សា ទឹកស្អុយ សាលា​បឋម​សិក្សា ពាមឃ្លៃ សាលា​បឋម​សិក្សា គីរី​សុខុម សាលា​បឋម​សិក្សា​ អង្គតាម៉ៅ និងសាលា​បឋម​សិក្សា​កន្ទួត ក្នុងស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​ ដោយ​មាន​សិស្ស​ចំនួន ៤១៤​នាក់ បាន​ចុះ​ឈ្មោះ ចូលរួម​ប្រកួត​ប្រជែង។

2លោក​ James Ma នាយក​ផ្នែក​ទំនាក់​ទំនង​បុគ្គលិក និង​ការងារ​សង្គម ​ណាហ្គាវើល​ បាន​មាន​ប្រសាសន៍​​ថា  “ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​ជួយ​ពង្រឹង​ស្តង់ដា​ភាសា​អង់គ្លេស​ សម្រាប់​កុមារ​កម្ពុជា នៅតាម​បណ្តា​ខេត្ត យើង​បានផ្តួច​ផ្តើម​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស នៅដើម​ឆ្នាំ២០១៥។ លើសពី​នេះទៀត យើងបាន​អនុវត្ត​កម្ម​វិធី​សាល្បង​របស់​យើង​ជាមួយ​ និង​សាលា​បឋម​សិក្សា​ចំនួន៩ នៅក្នុង​ខេត្ត​ព្រៃវែង។ ដោយ​ទទួល​បានជោគ​ជ័យ​នៃការ​អនុវត្តន៍​កម្មវិធី​សាក​ល្បង​របស់​យើង នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​នៅ ខែមិនា ឆ្នាំ២០១៥ វាបាន​បង្ហាញ​ថាកុមារ​បាន​ព្យាយាម​សិក្សា​រៀនសូត្រ​ដើម្បី​ទទួល​បានរង្វាន់​ក្នុង​កម្ម​វិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស។ លទ្ធផល​នៃការ​ប្រកួត​ប្រជែង​គឺកំពុង​តែជម្រុញ​លើកទឹក​ចិត្ត​កុមារ​យ៉ាងខ្លាំង។ កុមារ​មាន​អារម្មណ៍​រីករាយ​ណាស់​ដែលបាន​ចូលរួម​ក្នុងកម្ម​វិធី​របស់​យើង ហើយ​ពួកគេ​បានស្នើ​សុំឲ្យ​យើងរៀប​ចំកម្ម​វិធីនេះ​សម្រាប់​ពួកគេ​នាពេល​អនាគត”។

លោក James Ma បានបន្ថែម​ទៀតថា ​“យើង​មានផែន​ការ​ពង្រីក​កម្មវិធី​រ​បស់​យើងទៅ​ខេត្ត​ផ្សេងៗ​ទៀត។ ថ្ងៃនេះ​យើង​បាន​រៀប​ចំការ​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​សាលា​បឋម​សិក្សា​ទឹកស្អុយ សាលា​បឋម​សិក្សា​ពាមឃ្លៃ ​សាលា​បឋម​សិក្សា​គីរី​សុខុម សាលា​បឋម​សិក្សា​អង្គ​តាម៉ៅ និង​សាលា​បឋម​សិក្សា​កន្ទួត​នៅក្នុង​ខេត្ត​កំពង់ស្ពឺ។ មាន​សិស្ស​ចំនួន​៤១៤​នាក់ដែល​បានចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នេះ។ អ្នកឈ្នះ​នឹង​ទទួល​បាន​រង្វាន់​ជា​សាច់​ប្រាក់​សុទ្ធ។ តាម​រយៈ​ការ​អនុវត្តន៍​កម្ម​វិធី​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នេះ យើង​សង្ឃឹម​ថាពាក្យ​វាក្យ​ស័ព្ទ​របស់​កុមារ និង​មាន​ការរីក​ចំរើន”។

លោក សេង​ ជាគ្រូ​បង្រៀន​នៅសាលា​បឋម​សិក្សា​ទឹកស្អុយ​បានមាន​ប្រសាសន៍​ថា​ “ភាសា​អង់គ្លេស​មានសារ​សំខាន់​ណាស់​សម្រាប់​ការងារ និង​ការ​ទំនាក់​ទំនង។ ណាហ្គាវើល​ បានផ្តួចផ្តើម​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស គឺល្អ​ណាស់​សម្រាប់​កុមារ​នៅតាម​បណ្តា​ខេត្ត​ជនបទ ដូចជា​កុមារ​នៅ​សាលា​បឋម​សិក្សា​ទឹកស្អុយ​ជាដើម។ តំបន់​នេះ គឺជា​តំបន់​ដាច់​ស្រយាល ហើយគ្មាន​ក្រុមហ៊ុន​ណាធ្លាប់​បានមក​ទីនេះ​ដើម្បី​រៀបចំ​សកម្មភាព​នេះសម្រាប់​កុមារ​របស់​យើង​ពីមុន​មកទេ ​មានតែ​ក្រុមហ៊ុន​ណាហ្គាវើល​តែប៉ុណ្ណោះ។ កម្មវិធី​នេះមានសារ​សំខាន់​ណាស់ដើម្បី​ជួយពង្រឹង​ស្តង់ដា​ភាសា​អង់គ្លេស​ក្នុង​ចំណោម​កុមារ​របស់​យើង ជាពិសេស​ក្នុងការបង្កើន​ពាក្យវាក្យ​ស័ព្ទ​របស់​ពួកគេ។ ខ្ញុំសូម​កោតសរសើរ​រាល់​សកម្មភាព​ការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គាវើល។ វាគឺ​ជាគំរូដ៏ល្អ​មួយសម្រាប់​ក្រុមហ៊ុន​វិស័យ​ឯកជន​ផ្សេងៗ​ទៀត”។ គាត់បាន​បន្ថែម​ទៀត​ថា “តាំង​នាមឲ្យ​សិស្សានុ​សិស្ស និងលោកគ្រូ​អ្នកគ្រូ ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន​ណាហ្គា​វើល​ដែលតែង​តែបាន​ជួយ ​និងគាំទ្រ​កុមារ​របស់យើង។ ការចូលរួម​ចំណែក​របស់​ណាហ្គា​វើល​ផ្តល់នូវ​ឱកាស​ដល់កុមារ​ក្រីក្រ​នៅតាម​បណ្តា​ខេត្ត ហើយ​ការចូល​រួមចំណែក​នេះនឹង​ជួយកាត់​បន្ថយ​ភាពក្រីក្រ​នាពេល​អនាគត​ផងដែរ។ កុមារ​នៅទី​នេះមាន​ការខ្វះខាត​នូវសម្ភារ​សិក្សា​។ មានតែ​ក្រុមហ៊ុន​ណាហ្គា​វើល​ទេដែល​បានមក​ទីនេះ​ដើម្បី​ជួយ​កុមារ និងបាន​បំពេញ​នូវអ្វី​ដែលជា​សារសំខាន់​ដែល​កុមារ​ត្រូវការ”។​

លោក សា សុធី នាយក​សាលា​បឋម​សិក្សា​ពាមឃ្លៃ​មានប្រសាសន៍​ថា “កម្មវិធី​ប្រកប​ពាក្យ​ភាសា​អង់​គ្លេស ​ដែលបាន​រៀបចំ​ដោយ​ក្រុមហ៊ុន​ណាហ្គាវើល​គឺមាន​សារសំខាន់​ណាស់​សម្រាប់​សិស្សានុ​សិស្ស​ដើម្បី​ជួយ​ពង្រឹង​ភាសា​អង់គ្លេស​របស់​ពួក​គេ​ហើយ​គំនិត​ផ្តួចផ្តើម​បង្កើត​កម្មវិធី​នេះក៏​ដើម្បី​ជម្រុញ​លើកទឹក​ចិត្តសិស្សា​នុសិស្ស​ឲ្យខិតខំ​រៀនសូត្រ​ជាងមុន​សម្រាប់​អនាគត​ល្អប្រសើរ​របស់​ពួកគេ។

លោកនាយកមានជំជឿថា​ កុមារនឹង​ទទួល​បានផល​ប្រយោជន៍​ពីកិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងឡាយ​ដែលបាន​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ណាហ្គាវើល។ លោក សូម​អរគុណ​ដល់ ក្រុមហ៊ុន​ណាហ្គាវើល យ៉ាងជ្រាល​ជ្រៅ​ដែលតែង​តែ​បានចែក​សម្ភារ​សិក្សា និង​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ដើម្បី​ជម្រុញ​លើកទឹក​ចិត្ត​ដល់កុមារ​ឲ្យខិត​ខំរៀន​សូត្រ​ជាង​មុន​សម្រាប់​អនាគត​ល្អប្រសើរ​របស់​ប្រទេស​កម្ពុជា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative