គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃ​ទី​​២១ ខែ​​កក្កដា​ ​ស្លាប់​​៤​នាក់ និង​​របួស​ធ្ងន់​​-ស្រាល​​៩​នាក់​

​​យោង​តាម​​របាយ​ការណ៍​ ​ពី​នាយក​​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នង​ការ​ដ្ឋាន​​នគរបាល​ជាតិ គ្រោះថ្នាក់​​ចរា​ចរណ៍​​នៅ​​ទូទាំង​​ប្រទេស​ កាល​ពី​ថ្ងៃ​​ទី​២១ ខែ​កក្កដា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​​ចំនួន​​៧​លើក ក្នុង​នោះ​​យប់​៣​​លើក បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់​​៤​នាក់​ (​ស្រី​ម្នាក់​) រង​​របួស​​ធ្ងន់​៧​​នាក់ (​ស្រី​ម្នាក់​) និង​​របួស​ស្រាល​​២​នាក់ (​ប្រុស។​

5នៅ​ក្នុង​​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍ ​ទាំង​៧​​លើក​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត​​យាន​យន្ត​ សរុប​​១២​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​៧​គ្រឿង​ រថយន្ត​​ធុន​តូច​​២​គ្រឿង​ រថយន្ត​​ធុន​ធំ​២​គ្រឿង និង​​យាន​ផ្សេងៗ​​១​គ្រឿង។​  មូល​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​​ហេតុ​ការណ៍​ ​គ្រោះ​​ថ្នាក់​​ចរាចរណ៍ រួមមាន​​ល្មើស​​ល្បឿន​​៣​លើក​ ​ស្រវឹង​​១​​លើក​ ​បត់​​គ្រោះ​ថ្នាក់​​៣​​លើក​។​ ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិ​ភាព​ចំនួន​​៨​នាក់ (​យប់​២​នាក់​)​។​

ចំពោះ រថយន្ត​​ទាំងអស់​​ដែល​ត្រូវ​​ផាក​​ពិន័យ​​សរុប​ ចំនួន​​៧១៧​​គ្រឿង (​រថយន្ត​​ធំ​២៤៩​​គ្រឿង​) ស្មើ​នឹង​៧៣៥​ករណី​  ល្មើស​ក្រដាស​ស្នាម​៤៩៤​គ្រឿង ស្មើនឹង​៤៩៤​ករណី ចំណែក​ករណី​ល្មើស​បច្ចេកទេស​២២៣​គ្រឿង ស្មើនឹង​​២៣៧​​ករណី។  ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំ​នួន​​១.៨៨១​​គ្រឿង។

ចំណែកគ្រោះ​ថ្នាក់​​ចរាចរណ៍ នៅ​ទូទាំង​​ប្រទេស​ ​កាលពី​ថ្ងៃ​​ទី​១៩ ខែ​កក្កដា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន ៧​លើក ​(​យប់ ៣​​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់ ៨​នាក់ ​(​ស្រី ២​នាក់​) រង​របួស​​ធ្ងន់ ៨​នាក់ (​ស្រី ៤​នាក់​) និង​​រង​​របួស​ស្រាល ៥​នាក់ (​ស្រីម្នាក់​)​។​​ ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍ ទាំង​៧​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប ១០​គ្រឿង ក្នុងនោះ​​មាន​​ម៉ូតូ​​ចំនួន ៨​គ្រឿង​​ រថ​យន្ត​​ធុន​តូច ១​គ្រឿង​ យាន​​ផ្សេងៗ ១​គ្រឿង និង​​ថ្មើរ​ជើងម្នាក់ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative