ជំងឺរលាក​ខួរ​ក្បាល​នៅតែ​មានភាព​ធ្ងន់ធ្ងរ​ចំពោះកុមារ​កម្ពុជា

ដោយសារ​ការយល់​ដឹងនៅ​មានកម្រិត​របស់​ប្រជាជន បានធ្វើ​ឲ្យកុមារ​កម្ពុជា នៅតែរង​គ្រោះធ្ងន់​ធ្ងរ​ដល់​សុខភាព​កុមារ​កម្ពុជា ហើយវា​នៅ​តែជាជំងឺ​ឈានមុខ​មួយ​នៅ​ក្នុងប្រទេស​ក្រីក្រ​មួយនេះ។

1លោកវេជ្ជបណ្ឌិត​ ប៊ីត រីចនើ ស្ថាបនិក និង​ជានាយក​មូលនិធិ​គន្ឋបុប្ឆា បានថ្លែង​​ឲ្យដឹង​កាល​ពីពេល​ថ្មីៗនេះ​ថា នៅថ្ងៃ​នេះ​ជំងឺរលាក​ខួរក្បាល​ធ្ងន់ធ្ងរ​មាន​ចំនួន​១៣៩​​​នាក់​ ដែល​បាន និង​កំពុង​សម្រាក​មន្ទីរ​ពេទ្យ ខណៈ​ជំងឺ​គ្រុនឈាម​មាន​ចំ​នួន​៨១នាក់​​ប៉ុណ្ណោះ​បានចូល​សម្រាក​ពេទ្យ។ ចំនួន​ពី៥០ ទៅ៦០​ភាគរយ​នៃកុមារ​កើតជំងឺ​រលាក​​ខួរ​​ក្បា​ល​ទាំងនោះ គឺជា​ជំងឺ​រលាក​ខួរក្បាល​ជប៉ុន​(JEV) ​ដែល​​បណ្តាល​មកពី​សត្វ​មូស​​ជា​​ភ្នាក់​ងារ​ចំលង​ជំងឺនេះ។

លោកបន្តថា​ “រហូត​មកទល់​ពេលនេះ​យើងពុំ​ឃើញមាន​កុមារ​ណាម្នាក់ ក្នុង​​ចំ​ណោម​កុមារ​រាប់រយ​ពាន់នាក់ ដែល​ទទួល​បានវ៉ាក់​សាំង​JEV​រួចហើយ មាននៅ​​ក្នុង​​មន្ទីរ​ពេទ្យ​របស់​យើងទៀត​ទេ”។

លោកវេជ្ជ​បណ្ឌិត​ប៊ីត រីចនើ បាន​បន្តថា រោគសញ្ញា​តំបូងៗ​នៃជំងឺ​រលាក​ខួរ​ក្បាល គឺក្តៅ​ខ្លួនខ្លាំង ក្អួត ងងុយ​សន្លឹម និងការ​ញាក់​កន្រ្តាក់​នៅផ្នែក​ណាមួយ​នៃសារ​ពាង្គកាយ។ បើកុមារ​ទទួល​បានការ​ព្យាបាល និងឆាប់​រហ័ស​ត្រឹមត្រូវ​ពេលណា នោះ​ជោគ​វាសនា​អ្នកជំងឺ​ក៏បាន​ល្អកាល​នោះដែរ។ គឺវាកំ​ណត់​ទៅលើ​បញ្ហា​​ពេល​វេ​លា​ម៉ោងនេះ​ឯង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative