គិតត្រឹមខែកក្តដានេះ សិស្ស​ពូកែ​កម្ពុជា​៨១នាក់ បាន​ទទួល​បាន​មេដាយ និងពាន​រង្វាន់​កិត្តិយស

យោងតាម​របាយការណ៍ របស់នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ដឹងទូទៅ បាន​ឲ្យដឹង​ថាគិត​ត្រឹម ខែ​កក្តដា ឆ្នាំ​២០១៥ ​នេះ មានអតីត​ជ័យ​លាភី​ថ្នាក់ជាតិ របស់​កម្ពុជា​ចំនួន​១៧៣នាក់ ក្នុងនោះ ស្រី​៣៣​នាក់ ត្រូវបាន​បញ្ជួនទៅ​ចូលរួម​ប្រលង​ចំនួន​១០ ប្រភេទ នៅក្រៅ​ប្រទេស​ទាំងនៅ​ថ្នាក់តំបន់ និងថ្នាក់​អន្តរជាតិ ក្នុងនោះ​មានចំនួន៨១​នាក់ បានទទួល​បាន​មេដាយ និងពាន​រង្វាន់​កិត្តិយស។

3របាយការណ៍​ដដែល បានឲ្យ​ដឹងទៀត​ថា ក្នុងចំណោម​៨១​នាក់​​នោះ មាន​ម្នាក់ទទួល​​បាន​មេដាយ​មាស ១៤នាក់ ទទួល​បាន​មេដាយ​ប្រាក់​៣១នាក់ ទទួល​បាន​​មេដាយ​សំរិទ្ធ ១៩នាក់ ទទួល​បានពាន​រង្វាន​កិត្តិ​យស​​១០នាក់ ទទួល​បាន​ពាន​រង្វាន់​ល្អប្រសើរ​បំផុត ២នាក់ ទទួល​បានពាន​រង្វាន់ល្អ​បំផុត ក្នុង​ការ​ប្រកួត​៤នាក់ ទទួល​បាន​ពាន​​រង្វាន់​ពិសេស និង២​នាក់ ទទួល​បានពាន​រង្វាន់វិទ្យា​សាស្ត្រ​វ័យក្មេង។

កាលពីពេល​ថ្មីៗនេះ សិស្សពូកែ​កម្ពុជា​ចំនួន​២នាក់ ម្នាក់​ទទួល​បានមេដាយ​សំរិទ្ធ និង​ម្នាក់ទៀត​ទទួល​បានពាន​កិត្តិយស ក្នុងការ​ប្រលង​រូបវិទ្យាអូឡាំព្យាដ​អន្តរជាតិ លើកទី​៤៦ នៅ​ប្រទេស​ឥណ្ឌា។

សិស្សទទួល​បាន​ជ័យ​លាភី​ពីរនាក់​នោះ គឺទី១​ប្អូនប្រុស ហេង សូវីរ៉ូ រៀននៅ​វិទ្យាល័យ បាក់ទូក រាជ​ធានី ភ្នំពេញ ទទួល​បានមេដាយ​សំរិទ្ធ និង​ប្អូនស្រី ប្រាក់ ស៊ីវហួរ រៀននៅ​វិទ្យាល័យ មង្គលបូរី ខេត្ត​បន្ទាយ​មានជ័យ ទទួល​បានពាន​កិត្តយស។ ការ​ប្រលង​រូបវិទ្យា អូឡាំព្យាដ ទ្វីប​អាស៊ី លើកទី​១៦ នៅប្រទេស​ចិន ដែល​ប្រព្រឹត្តិ​ទៅ ពីថ្ងៃ​ទី០៣ ដល់ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ ២០១៥​ ប្អូន​ប្រុស ហេង សូវីរ៉ូ ក៏ទទួល​បានមេដាយ​សំរិទ្ធ និងប្អូន​ស្រី ប្រាក់ ស៊ីវហួរ ទទួល​បានពាន​កិត្តយស​ដែរ។

កាលពី ថ្ងែទី១៦ កក្តដា កន្លង​ទៅ ក៏មាន​សិស្សពូកែ​កម្ពុជា ផ្នែកគណិត​វិទ្យា អូឡាំព្យាដ លើកទី​៥៦ នៅទី​ក្រុង ឈៀងម៉ៃ​ប្រទេស​ ថៃ ហើយមាន​សិស្សកម្ពុជា​ចំនួនពីររូប បានទទួល​បានពាន​កិត្តិយស ផងដែរ​ក្នុងចំណោម​បេក្ខជន​ចូលរួម​ប្រលង​ចំនួន​៧៥៧ មកពី​១០៤​ប្រទេស។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative