គ្រោះថ្នាក់​ចរាចរណ៍​ ថ្ងៃ​​ទី​២០ ខែ​​កក្កដា ​ស្លាប់​​៥​នាក់ និង​​របួស​ធ្ងន់​-​ស្រាល​​១៣​​នាក់

យោង​តាម​​របាយ​ការណ៍​ ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ​ ប្រាប់​ឲ្យ​​ដឹង​ថា ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នៅ​ទូទាំង​​ប្រទេស​ កាលពី​​ថ្ងៃ​ទី​​២០ ខែ​​កក្កដា ឆ្នាំ​​២០១៥ បានកើត​​ឡើង​ចំនួន​​១៣​លើក ក្នុង​នោះ​​យប់​៤​​លើក បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់​៥​នាក់ (​ស្រី​ម្នាក់​) រង​របួស​​ធ្ងន់​១០​​នាក់ (​ស្រី​ម្នាក់​) និង​​របួស​ស្រាល​៣​​នាក់ (​ប្រុស​)។

1នៅ​ក្នុង​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍​ ទាំង​១៣​​លើក​​នេះ​បាន​ បង្ក​ឲ្យ​​ខូចខាត ​យានយន្ត​​សរុប ​២០​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១៣​គ្រឿង​ រថយន្ត​​ធុន​តូច​​៦​គ្រឿង​​ រថយន្ត​​ធុន​ធំ​​១​គ្រឿង និង​ថ្មើរ​ជើង ២​នាក់ ។​  មូល​ហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើត​មាន​ហេតុ​​ការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍ ​រួមមាន ល្មើស​ល្បឿន​​៦​លើក​ ​ស្រវឹង​​១​លើក​ មិន​ប្រកាន់​​ស្តាំ​១​​លើក​ ​មិន​គោរព​​សិទ្ធ​​២​លើក ប្រជែង​​គ្រោះ​ថ្នាក់​​២​លើក។  ចំពោះ​​អ្នក​​ជិះ​​ម៉ូតូ​ គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព ​ចំនួន​១១​​នាក់ (​យប់​៦​​នាក់​)។​ ចំពោះ រថយន្ត​​ទាំងអស់ ​ដែល​ត្រូវ​​ផាក​​ពិន័យ​ សរុប​​ចំនួន​​៤៥១​គ្រឿង (​រថយន្ត​​ធំ​១២៧​​គ្រឿង​) ​ស្មើ​នឹង​​៤៦៩​​ករណី​ ​ល្មើស​ក្រដាស​​ស្នាម​២៨១​​គ្រឿង ស្មើ​នឹង​​២៨៦​ករណី ចំណែក​​ករណី​​ល្មើស​​បច្ចេកទេស​​១៧០​គ្រឿង ស្មើនឹង​​១៨៣​ករណី។  ដោយឡែក​​ម៉ូតូ​ត្រូវ​​បាន​ពិន័យ​​សរុប​​ចំនួន​​១.២៩០​គ្រឿង។​

ចំណែកគ្រោះ​ថ្នាក់​ច​រាចរណ៍ នៅ​ទូទាំង​​ប្រទេស ​កាលពី​ថ្ងៃ​​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥ បានកើត​ឡើង​ចំនួន ៧​លើក (​យប់ ៣​​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់ ៨​នាក់ (​ស្រី ២​នាក់​) រងរបួស​​ធ្ងន់ ៨​នាក់ (​ស្រី ៤​នាក់​) និង​រង​​របួស​ស្រាល ៥​នាក់ (​ស្រី ​ម្នាក់​) ។​​​ ​ក្នុង ​គ្រោះថ្នាក់​​ចរាចរណ៍ ទាំង ៧​​លើក​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប ១០​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៨​គ្រឿង​ រថ​យន្ត​​ធុន​តូច ១​គ្រឿង​ យាន​ផ្សេងៗ ១​គ្រឿង និង​ថ្មើរ​ជើង ម្នាក់ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative