រដ្ឋាភិបាល​ចិន បានផ្តល់​អាហារូប​ករណ៍​ដល់​និស្សិត​កម្ពុជា​ជិត​៦០០​នាក់​ហើយ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និងកីឡា បានឲ្យ​ដឹងថា គិតចាប់​តាំងពី​ឆ្នាំ​១៩៩៨ រហូត​មក​ដល់​​ពេលនេះ រដ្ឋាភិបាល​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន​ បាន​ផ្តល់​អាហា​រូបករណ៍​ដល់​​សិស្ស និងនិស្សត​កម្ពុជា​ចំនួន​៥៦៩នាក់ ក្នុងនោះ​មាននារី​១០៤នាក់។

4លោករដ្ឋ​មន្ត្រី បានលើកឡើង​បែបនេះ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅនេះ នៅក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា១​ខ្នង​ មាន​កំពស់​៣​ជាន់​​ស្ថិតនៅ​ក្នុងវិទ្យាល័យ​ឥន្ទ្រទេវី ជាអំ​ណោយ​របស់​មូនិធិ​សាធារណៈរដ្ឋ​ប្រជាមា​និត​​ចិន ដើម្បី​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​។

លោកហង់ ជួនណារ៉ុន បាន​បន្ត​ថា​​ប្រទេស​​​កម្ពុជា​ បានចាប់​ផ្តើមធ្វើ​ទំនាក់​ទំនង​ជា​មួយ​​ប្រទេស​​ចិន តាំងពី​សម័យ​បុរាណ​យូរ​លង់​ណាស់មក​ហើយពោល​គឺនៅ​ទស្សវត្សរ៍​ទី៦០ តាមរយៈ​ការទំនាក់​​ទំនង​​ការទួត​ កិច្ច​​សហ​ប្រតិ​បត្តិ​​ការ​​សាមគ្គី​ភាព​ មិត្ត​ភាព សេដ្ឋកិច្ច និង​នយោបាយ រវាង​ព្រះមរប​រតន​កោដិ្ឋ​ព្រះ​​ករុណា​​នរោត្តម​​សីហនុ​ ​និង​ថ្នាក់​ដឹក​នាំ​​កំពូល​ៗ​​នៃសាធារណៈ​រដ្ឋ​ប្រចាមានិត​ចិន។ លោក​រដ្ឋ​មន្ត្រី​បានបន្ថែម​​ថា ចាប់​តាំង​​ពីឆ្នាំ​១៩៩៣​ មក ដល់បច្ចុប្បន្ន​នេះតាម​រយៈការ​ទំនាក់​ទំនង​ការទួត​កិច្ច​សហ​ប្រតិបត្តិ​ការ សាមគ្គី​ភាព មិត្ត​ភាព សេដ្ឋ​កិច្ច និង​នយោបាយ រវាង​រាជរដ្ឋា​ភិបាល​ កម្ពុជា និងរដ្ឋា​ភិ​បាល​​ចិន ត្រូវ​បាន​​ពង្រឹង និងពង្រីក​បន្ថែមទៀត។ ចំណែក​ឯទំនាក់​ទំនង​លើវិស័យ​អប់​រំ​រដ្ឋាភិបាល ប្រជាមានិត​ចិន បានផ្តល់​អាហរូប​ករណ៍​ដល់​និស្សិត​កម្ពុជា​ថ្នាក់​បឋម និងមធ្យម​បច្ចេក​ទេស មួយចំនួន​តាំងពី​ទស្សវត្សរ៍​ទៅ៦០​មកម្លេះ បន្តមក​ទៀត​ចាប់ពិឆ្នាំ​១៩៩៨ មកដល់​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​ចិន បាន​ផ្តល់​​អាហា​រូប​​ករណ៍​ប​ន្ថែម​ទៀត​ដល់និស្សិត​កម្ពុជា​ចំនួន​៥៦៩នាក់ ក្នុង​នោះនារី​១០៤នាក់​។ ​​​

ទន្ទឹមនឹងការផ្តល់​អាហារូប​ករណ៍ដល់​និសិ្សត​កម្ពុជា រដ្ឋាភិបាល​​ចិន​ក៏បាន​ជួយសាង​សង់​នូវ​​អគារ​សិក្សា​​ជា​ច្រើ​ផងដែរ។

លោករដ្ឋមន្ត្រីបាន​បញ្ជាក់​ថា ជាក់ស្តែង​រដ្ឋាភិបាល​ចិន គ្រោងផ្តល់​អគារសិក្សា​១០ខ្នងបន្ថែម​ទៀត ដល់​ក្រសួង​អប់រំ​ដើម្បី​លើកកំពស់​​វិស័យ​អប់រំ​កម្ពុជា​ដែលការ​ផ្តល់នេះ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ គំរោង​សំណង់​អគារ​មិត្តភាព ផ្លូវសូត្រ​របស់​មូនិធិ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​សន្តិភាព​ និង​ការ​​អភិវឌ្ឍន៍ ដែលអគារ​ទាំងនេះ ដែលនឹង​ត្រូវចាប់ផ្តើម​សាងសង់នៅ ខែសីហា ឆ្នាំ​២០១៥ ខាង​មុខ​​នេះ។

គួរបញ្ជាក់ថា​ អគារសិក្សា​ដែលសម្ពោធ​នេះមានកំពស់​៣ជាន់​មានបន្ទប់​សិក្សាចំនួន​១៦បន្ទប់​មាន​បន្ទប់​​អាន​១បន្ទប់​ និងបង្គន់​អនាម័យ​ចំនួន​ ១០ បន្ទប់។​

លោករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​​ទៀតថា ក្នុងនាម​ក្រសួង​អប់រំ​សូមថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅចំពោះ​សាធារណរដ្ឋ​ប្រជាមានិតចិន និងប្រជាជន​ចិន ដែលបា​នផ្តល់អគារ​សិក្សាដ៏ថ្លៃ​ថ្លានេះ​ហើយ លោករដ្ឋ​មន្ត្រីមាន​សង្ឃឹមថា តាមរយ​មូលនិធិ​អគារសិក្សា​មិត្តភាព​ផ្លូវសូត្រ​ក្រសួង​អប់រំ​យុវជន និងកីឡា និងទទួល​បាននូវការ​ជួយឧបត្ថម្ភ​គាំទ្រជា​បន្តច្រើន​ថែមទៀត នៅក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​កម្ពុជា ឲ្យកាន់​តែរីកចំរើន​មួយកំរិត​ទៀត។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative