គ្រោះថ្នាក់ ​ចរាចរណ៍​ ថ្ងៃទី​១៩ ខែកក្កដា ​ស្លាប់​មនុស្ស ៨​នាក់ និង​របួស​ធ្ងន់​ស្រាល ១៣​នាក់

គ្រោះថ្នាក់​​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស ​​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​​២០១៥ បានកើត​​ឡើង​​ចំនួន៧​លើក (​យប់​ ៣​លើក​) បណ្តាល​​ឲ្យ​មនុស្ស​​​ស្លាប់ ៨​នាក់ (​ស្រី ២​នាក់​) រងរបួស​​ធ្ងន់ ៨​នាក់ (​ស្រី ៤​នាក់​) និង​រង​របួស​ស្រាល ៥​នាក់ (​ស្រី ម្នាក់​) ។​

1យោង​តាម​​របាយការណ៍​ ​ពី​នាយដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​អគ្គស្នង​ការដ្ឋាន​​នគរបាល​​ជាតិ​ ​បាន​ឲ្យ​​ដឹង​ថា ​​ ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍ ទាំង៧​លើក​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប ១០​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៨​គ្រឿង​ រថយន្ត​​ធុន​តូច ១​គ្រឿង​ យាន​ផ្សេងៗ ១​គ្រឿង និង​ថ្មើរ​ជើង​ម្នាក់​។​​ មូលហេតុ​ដែល​បណ្តាលឲ្យ​ មាន​គ្រោះថ្នាក់​រួមមាន ល្មើស​​ល្បឿន​៣​លើក​ ស្រវឹង ១​លើក​ ប្រជែង​​គ្រោះ​ថ្នាក់ ១​លើក​ បត់​គ្រោះថ្នាក់ ១​លើក និង​កត្តា​យានយន្ត ១​លើក ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន ៩​នាក់ (​យប់ ៦​នាក់​) ។​

រថយន្ត​ពិន័យ​សរុប​ចំនួន ១៦៩​គ្រឿង (​រថយន្ត​ធំ ១៣​គ្រឿង​) ស្មើនឹង ១៧០​ករណី​ ករណី​ល្មើស​​ក្រដាស​​ស្នាម​មាន ១៤៦​គ្រឿង ស្មើនឹង ១៤៧​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ២៣​គ្រឿង ស្មើនឹង ២៣​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ៥៦៨​គ្រឿង ។

គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេសកាលពី ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ វិញ​បាន​កើត​ឡើង​ចំនួន​​១០​​លើក​ (​យប់​៦​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ (​ប្រុស​) រងរបួស​ធ្ងន់ ៩​នាក់ (​ស្រី ២​នាក់​) និង​រង​របួសស្រាល ៥​នាក់ (​ស្រី ៣​នាក់​) ។​ ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ទាំង​១០​លើក​​នេះ​បាន​បង្ក​​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៩​គ្រឿង​ រថយន្ត​ធុន​តូច ៣​គ្រឿង​ ​រថយន្ត​​ធុន​ធំ ២​គ្រឿង និង​យាន​ផ្សេងៗ ៣​គ្រឿង។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative