ឆមាសទី១នេះ​ មនុស្ស​ជិត​​២​ពាន់​នាក់ ត្រូវបាន​​ឃាត់ខ្លួន ពាក់​ព័ន្ធ​​​បទ​ល្មើស​​គ្រឿង​ញៀន​

មន្ត្រីជាន់ខ្ពស់នៃ អគ្គស្នងការ​រង​​នគ​បាល​ជាតិ ​បានឲ្យដឹងថា ក្នុង​ឆមាស​​ទី​១​ឆ្នាំ​​២០១៥​នេះ នគរ​បាល​ បាន​ធ្វើ​ការ​ចាប់​ខ្លួន​​​មនុស្ស​​​ចំនួន​​​១៩៥៩​​នាក់ ពាក់ព័ន្ធ​ករណី​​គ្រឿងញៀន ស្មើនឹងពេញ​មួយឆ្នាំ​២០១៤កន្លង​ទៅ។​

3លោកឧត្តមសេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គស្នង​ការ​រង​​នគ​បាល​​ជាតិ ទទួល​​បន្ទុក​​​កិច្ចការ​​ប្រឆាំង​​បទ​​ល្មើស​​​​​គ្រឿង​ញៀន បាន​ថ្លែង​​នៅ​ក្នុង​កិច្ច​ប្រជុំ​​សរុប​​លទ្ធផល​​ការងារ​ ត្រួត​​​ពិនិត្យ​បទ​ល្មើស​គ្រឿង​ញៀន​ឆមាស​​ទី​១ និង​លើក​ទិស​ដៅ​ឆមាស​​ទី​២​​ឆ្នាំ​​២០១៥ របស់​កង​កម្លាំ​ន​គរបាល​​ជាតិ កាលពី​ ​ថ្ងៃទី​១៧ ខែ​កក្កដា​ ឆ្នាំ​​២០១៥ ថា​ ក្នុង​​ឆមាស​​ទី​១ ឆ្នាំ​២០១៥​​នេះ លទ្ធផល​​នៃ​​ការ​បង្ក្រាប​​​បទល្មើស​​​គ្រឿង​ញៀន​ មាន​ចំនួន​​៩៩៨​ករណី ដែល​ជា​​ចំនួន​​មិន​ធ្លាប់​​មាន​ពីមុនមក ហើយ​ចំនួន​​តួលេខ​​ករណី​​ឆមាស​​ទី​១​នេះ ស្មើ​នឹង​ចំនួន​​ករណី នៃ​ការបង្ក្រាប​​រយៈពេល​​១​ឆ្នាំ​​២០១៤​​កន្លង​មក​ដែល ក្នុងនោះ​​មាន​ការឃាត់​ខ្លួន​មនុស្ស​​ចំនួន​​១៩៥៩​​នាក់ ដោយ​រួម​មាន​មាន​​ជន​បរទេស​​៥​សញ្ជាតិ​​ផង គឺ​មាន​ការ​កើនឡើង​​ខ្ពស់​ដល់​​ទៅ​១៥៦,០៧​​ភាគរយ បើ​ប្រៀប​​ធៀប​នឹង​​ឆមាស​​ទី​១ ឆ្នាំ​២០១៤ គឺ​មាន​​កំណើន​​១១៩៤​នាក់​។

​ជាមួយគ្នា​នេះ​ដែរ​​លោកឧត្តម​សេនីយ៍ ម៉ក់ ជី​តូ ក៏បាន​ដាក់​​គោលការណ៍​​ឲ្យ​បន្ត​ធ្វើ​ការ​បង្ក្រាប​​ក្តៅ​គគុក​ ទាំង​អ្នក​ប្រើប្រាស់ ​និង​អ្នក​ចែក​ចាយ ហើយ​ពិសេស​​ទៀត ​គឺ​ត្រូវតែ​​ធ្វើ​ការសំអាត​​ផ្ទៃក្នុង​​របស់​​​សមត្ថ​កិច្ច​ខ្លួន ដែល​ពាក់​ព័ន្ធ​ជាមួយ​​វិន័យ​​ក្នុង​ការ​ប្រើ​ប្រាស់​​​ជួញដូរ​​គ្រឿង​ញៀន​​ទាំងអស់​ អោយ​បាន​​​តឹង​រឹង​បំផុត​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative