៦ខែឆ្នាំនេះ ជនបរទេស​មកធ្វើ​ប័ណ្ណការងារ​នៅកម្ពុជា​កើនឡើង​ដល់២៥០០០​នាក់

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈបានឲ្យ​ដឹងថា នៅក្នុង​រយៈ​ពេល​៦ខែ ឆ្នាំ ២០១៥​​ នេះចំនួន​ជនបរ​ទេស មកធ្វើ​ប័ណ្ណ​ការងារ និងសៀវ​ភៅការ​ងារមាន​ចំនួន​២៥០០០​នាក់ កើនជាង​ឆ្នាំមុន​ ៥០០០​នាក់ បើប្រៀប​ធៀបក្នុង​រយៈពេល​៦ខែដូចគ្នា។

2លោករដ្ឋមន្ត្រី បានមាន​ប្រសាសន៍​បែបនេះ នៅខាង​ក្រៅកិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អន្តរក្រសួង​ស្តីពីគោល​នយោបាយ​ជាតិ​ ស្តីពី​មុខរបរ​ កាលពី​ថ្ងៃទី១៦ កក្តដា នៅ​សណ្ឋាគារ អ៊ីនធឺខន​ទីណង់តាល់។

លោករដ្ឋមន្ត្រី​បានបន្តថា ការកើន​ឡើងនៃ​ជនបរទេស មកធ្វើ​ប័ណ្ណការ​ងារ និងសៀវ​ភៅការងារ​នេះគឺដោយ​សារមានការ​សហការគ្នា​រវាងក្រសួង​ការងារ និងអគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ នៃក្រសួង​មហាផ្ទៃ ដែល​បានបង្កើន និងការគ្រប់​គ្រងជន​បរទេស នៅក្នុង​ប្រទេស​កម្ពុជា​យើង។

លោក អ៊ិត សំហេង បានបន្ថែម​ថា ក្នុងករណី​ជនបរទេស​ណាម្នាក់​ មិន​មកធ្វើ​សៀវភៅ​ការងារ ឬប៏ណ្ណ​ការងារទេ យើងមាន​ការផាក​ពិន័យជាទឹក​ប្រាក់​ប្រមាណ​៧២​ម៉ឺនរៀល តែក្នុង​ករណី​មិនព្រម​រាងចាល​ទេយើង​មានច្បាប់​ការងារ និងជនអន្តោ​ប្រវេសន៍ ហើយគត្រូវ​បណ្តេញ​ចេញពីប្រទេស​កម្ពុជាតែម្តង។ ក្រសួង​ការងារ​ធ្លាប់បាន​ចេញសេចក្តី​ណែនាំរួច​ហើយដល់​គ្រឹស្ថាន​សហគ្រាស​ណាមួយ​ដែលទទួល​ជនបរទេស​ចូលបំរើ​ការងារ បានលុះ​ត្រាតែ​ជនបរទេស​នោះ មានប័ណ្ណ​ការងារ និងសៀវភៅ​ការងារ ជនបរទេសដែ​ល​ចេញដោយ​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

យោងតាមសេចក្តី​ណែនាំស្តី​ពីនីតិវិធី​ស្នើសុំ និងពន្យាប័ណ្ណ​ការងារ និងសៀវភៅ​ជនបរទេស ចុះថ្ងៃ​ទី២៦ មករា ឆ្នាំ​២០១៥ ដែល​ចុះហត្ថ​លេខា​ដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានឲ្យ​ដឹងថា ដើម្បី​ប្រកប​មុខរបរ​អ្វីមួយ ឬទទួលយក​ឲ្យធ្វើការនៅ​សហគ្រាស​គ្រឹះស្ថាន​ណាមួយ ជនបរទេស​ទាំងអស់ ត្រូវមាន​ប័ណ្ណការងារ និង​សៀវ​ភៅការងារ​ជនបរទេស ដែលចេញ​ឲ្យដោយ​ក្រសួង​ការងារ និងបណ្តុះ​ប​ណ្តាល​វិជ្ជាជីវៈ។ ដូចនេះ​ម្ខាស់ ឬនាយក​សហគ្រា​ស គ្រឹះស្ថាន​ទាំងអស់ ដែលមានបំណង​ប្រើប្រាស់​ហត្ថកម្ម​បរទេស និងជន​បរទេស ត្រូវប្រើប្រាស់​ហត្ថកម្ម​បរទេស ឲ្យបាន​មុនបំ​ណាច់​ខែវិច្ឆិកា នៃឆ្នាំនី​មួយៗ នៅនាយកដ្ឋាន​មុខរបរ និងហត្ថកម្ម​នៃក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ឬនៅមន្ទីរ​ការ​ងារ និងបវណ្តុះ​បណ្តាល​ខេត្ត។ ដោយឡែក​ចំពោះម្ខាស់ ឬនាយក​សហគ្រាស​គ្រឹះស្ថាន​ទាំងឡាយ​ណា ដែលទទួល​បានការ​អនុញ្ញាតិ​ឲ្យប្រកបមុខ​របរពីអង្គភាព​ឬអាជ្ញាធរ​មានសមត្ថកិច្ច ក្រោមឪវាទ​សាលារាជធានី​ភ្នំពេញ ត្រូវស្នើ​សុំហត្ថកម្ម​បរទេសនៅ​មន្ទីរ​ការងារ និងបវណ្តុះ​បណ្តាលរាជធានី​ភ្នំពេញ ឬនៅនាយក​ដ្ឋាន​មុខរបរ និងហត្ថកម្ម​នៃក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

សេចក្តីណែនាំ​ដដែលបានឲ្យដឹង​ទៀតថា បែបបទដែល​ត្រូវបំពេញរួម​មានលិខិត​ស្នើសុំការ​ប្រើប្រាស់​ហត្ថកម្ម​បរទេស ប្រចាំឆ្នាំ​នីមួយៗ ដែលមាន​ហត្ថលេខា​របស់​នាយកក្រុមហ៊ុន។ តារាងស្នើសុំហត្ថ​កម្មបរទេស​ប្រចាំឆ្នាំ​នីមួយៗ និងសេចក្តី​ប្រកាស​ជួនដំណឹង​ស្តីពី​បុគ្គលិក (សំរាប់សហ​គ្រាសគ្រឹះ​ស្ថានថ្មី) និងសេចក្តី​ប្រកាសជួន​ដំណឹង​ស្តីពីការ ចលនាបុគ្គលិក​ចេញចូល។

ចំពោះកំរ៉ៃ​សេវាដែលត្រូវបង់ចំនួន​៨ម៉ឺនរៀល ហើយអត្រា​ប្រើប្រាស់​ហត្ថកម្ម​បរទេស មិនត្រូវឲ្យ​លើស១០​ភាគរយ នៃចំនួន​និយោជិត​ខ្មែរសរុប​ឡើយ។ ក្នុងករណី​សេចក្តីត្រូវ​ប្រើប្រាស់​លើស១០​ភាគរយ​ត្រូវបញ្ជាក់​ពីមូលហេតុ​ជាក់ស្តែង​ឲ្យបានច្បាស់​លាស់​ចំពោះមុខវិជ្ជា​ឯកទេស​បច្ចេកទេស ឬមុខវិជ្ជាជីវៈ​បរទេស​ដែលបានស្នុំ​សុំប្រើប្រាស់។ បន្ទាប់​ពីទទួល​លិខិត​អនុញ្ញាតិ​ប្រើប្រាស់​ហត្ថកម្មបរទេស​ម្ចាស់ ឬនាយក​សគ្រាសគ្រឹះស្ថាន ត្រូវបំពេញ​បែបបទស្នើ​សុំ និងពន្យាប័ណ្ណ​ការងារ និងសៀវភៅ​ជនបរទេស​ដល់បុគ្គលិក​ជនបរទេស របស់ខ្លួន​ឲ្យបានមុន​បំណាច់ខែ​មីនា នៃឆ្នាំ​នីមួយៗ។

សំរាប់បែបប​ទការស្នើសុំ និងពន្យាប័ណ្ណ​ការងារ និងសៀវភៅ​ជនបរទេស មានដូចជា​ពាក្យស្នើសុំ និងពន្យាប័ណ្ណ​ការងារ និងសៀវភៅ​ជនបរទេស ដែលមានបិទ​តែមតំលៃ​១០០០រៀល។ ចំពោះតំលៃ​សេវា៤០ម៉ឺន​រៀល ចំពោះហត្ថកម្ម​បរទេស​ដែលមាន​ទិដ្ឋការ​ប្រភេទE។ តំលៃ៣២ម៉ឺន​រៀល ចំពោះហត្ថកម្ម​បរទេស​ដែលធ្វើការ​នៅតំបន់អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា វៀតណាម និងឡាវ និង២៤​ម៉ឺនរៀល ចំពោះហត្ថកម្ម​បរទេស​ដែលមានទិដ្ឋការ​ប្រភេទK និងប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍។

ចំពោះម្ខាស់ឬ​នាយកសហគ្រាស​គ្រឹស្ថានទាំង​ឡាយណា ដែលមកប្រកប​មុខរបរ និងប្រើប្រាស់​ហត្ថកម្មជនបរ​ទេស​ដោយមិន​មាន​ប័ណ្ណការងារ និងសៀវភៅ​ការងារ​ជនបរទេស​ត្រូវទទួល​ពិន័យជា​ប្រាក់ពី​៤៨៨០០០ ទៅ៧២​ម៉ឺនរៀល ទៅតាម​មាត្រា​៣៦៩ និងមាត្រា​៣​៧២​នៃច្បាប់​ស្តីពី​ការងារ ឬផ្តន្ទាទោសទៅតាម​បទបញ្ញាតិ​ជាធរមាន​នៃព្រះរាជាណា​ចក្រ​កម្ពុជា។

ក្រសួងការងារសង្ឃឹម​យ៉ាងមុតមាំថា ម្ខាស់ឬ​នាយកសហគ្រាស​គ្រឹស្ថាន​ទាំងឡាយ​ណាដែលមក​ប្រកប​មុខរបរ និងប្រើ​ប្រាស់ហត្ថកម្ម​ជន​បរទេស​ និងជន​បរទេស​ទាំងអស់​នឹងអនុវត្ត​ឲ្យបានរួស​រាន់​ និងមាន​ប្រសិទ្ធភាព​ខ្ពស់ពុំខាន។

លោក អ៊ិត សំហេង បានមាន​ប្រសាសន៍ថា ក្នុងឆ្នាំ២០១៤ មានជន​បរទេស ដែលធ្វើ​ការងារ​នៅប្រទេស​កម្ពុជា បានមក​ធ្វើ​បណ្ណ​ការងារជាង ២ម៉ឺន​នាក់ កើនឡើង​ទ្វេដង។ ប៉ុន្តែទោះជា​យ៉ាងនេះ​ក្តី ក៏នៅមានជន​បរទេស មួយចំនួន​តូចទៀត មិនទាន់បាន​មកធ្វើ​បណ្ណការងារ ក្រសួង​ក៏និងមាន​ចំណាត់ការ ចំពោះអ្នក​ដែលមិនចូល មកធ្វើ​ប័ណ្ណ ហើយចាប់ពី​ឆ្នាំ២០១៥​ទៅ ក្រសួង​ និងចាត់វិធាន​ការ តឹងរឹង ចំពោះ​ជនបរទេស​ណាដែលមិន បានមកធ្វើ​បណ្ឌ ដើម្បីបំពេញ​បែបធ្វើ​ការងារ​នៅកម្ពុជា​ ដោយ​ស្របច្បាប់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative