គ្រោះថ្នាក់ ចរាចរណ៍​ ថ្ងៃ ទី​១៧ ខែកក្កដា បណ្តាល​​ឲ្យ​ស្លាប់​​៧​នាក់ និង​របួស​ធ្ងន់​​ស្រាល​​៦​នាក់

យោង​តាម​របាយ​ការណ៍ ​ពី​នាយដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​អគ្គស្នង​ការដ្ឋាន​​​នគរ​បាល​ជាតិ ​បាន​ឲ្យ​​ដឹង​ថា ​​ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នៅ​ទូទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​១៧ ខែ​កក្ត​ដា ឆ្នាំ​២០១៥​ បានកើត​ឡើង​ចំនួន ៩​លើក យប់​៦​លើក បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់ ៧​នាក់ (​ប្រុស​) របួស​ធ្ងន់ ៥​នាក់ (​ប្រុស​) និង​​របួស​ស្រាល​​ម្នាក់ (​ប្រុស​)​។​

1របាយការណ៍​ដដែល បានបន្តថា​ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍ ​ទាំង​៩​លើក​​នេះ បាន​​បង្ក​ឲ្យ​ខូចខាត​​យានយន្ត​​សរុប១២​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៨​គ្រឿង​ រថយន្ត​​ធុន​តូច ៣​គ្រឿង រថយន្ត​​ធុន​ធំ ១​គ្រឿង និង​ថ្មើរ​ជើង​ម្នាក់​។ ​មូល​ហេតុដែល​​បណ្តាល​​ឲ្យ​មាន​ គ្រោះថ្នាក់​​រួមមាន ល្មើស​​ល្បឿន ២​លើក ស្រវឹង ២​លើក​ មិន​ប្រកាន់​​ស្តាំ ២​លើក មិន​គោរព​​សិទ្ធ ១​លើក ប្រជែង​​គ្រោះថ្នាក់ ១​លើក និង​បត់​​គ្រោះថ្នាក់ ១​លើក​។ ចំពោះ​អ្នកជិះ​​ម៉ូតូ​គ្រោះ​ថ្នាក់​ដោយ​​មិនបាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន ៩​នាក់ (​យប់​៧​នាក់​)​​។​
ចំពោះរថយន្ត​​ពិន័យ​​សរុប​​ចំនួន ៥៣៦​គ្រឿង (​រថយន្ត​ធំ​​១៤៩​គ្រឿង​) ស្មើនឹង​​៥៣៦​​ករណី ល្មើស​ក្រដាស​​ស្នាម​មាន ៣៨៥​​គ្រឿង ស្មើនឹង ៣៨៥​​ករណី​ ចំពោះ​​ករណី​ល្មើស​​បច្ចេកទេស ១៥១គ្រឿង ស្មើនឹង ១៥១​ករណី ដោយឡែក​​ម៉ូតូ​ត្រូវបាន​​ពិន័យ​សរុប​​ចំនួន ១.៣២៣ គ្រឿង។

ចំណែកគ្រោះថ្នាក់​​ចរាចរណ៍ នៅ​ទូទាំង​​ប្រទេសកាល ពី​ថ្ងៃទី​១៦ ខែ​កក្កដា ​ឆ្នាំ​២០១៥ បានកើត​ឡើង​ចំនួន​​៧​លើក យប់​៤​លើក​​ បណ្តាល​​អោយ​មនុស្ស​​ស្លាប់​៣​នាក់ (​ប្រុស​) របួសធ្ងន់​​៥​នាក់​(​ស្រី​ម្នាក់​) និង​របួស​ស្រាល​ម្នាក់​​(​ប្រុស​)​។​ ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​ទាំង ៧​លើក​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​យាន​យន្ត​សរុប​​៩​គ្រឿង ក្នុង​នោះ ​មាន​ម៉ូតូ​​ចំនួន​៦​​គ្រឿង​ រថយន្ត​​ធុន​តូច​​២​គ្រឿង​ និង​យាន​ផ្សេងៗ​​១​គ្រឿង ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative