AIS នឹងរៀបចចំទិវាបរិស្ថាន នៅថ្ងៃស្អែក

សាលារៀន និង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង​(AIS) នឹងរៀបចំ​ទិវា​​បរិស្ថាន​​នៅថ្ងៃ​​ស្អែកនេះ ដើម្បី​បង្កើន​ការយល់​ដឹងពី​ការ​ងារ​បរិស្ថាន និងសោ​ភ័ណ​ភាពទីក្រុង។

2យោងតាម​សេចក្តី​ប្រកាស​ព៌តមាន របស់​សាលា​នេះ បានឲ្យដឹង​នៅរសៀល​​ថ្ងៃ ទី​១៧​ កក្កដា​នេះថា កម្មវិធី​នេះនឹង​ប្រារពធ្វើ​នៅសាខា​ទល់មុខ​សាលា ខេត្ត​កណ្តាល ​ស្ថិតក្នុង​សង្កាត់​ចក្រអង្រែ​ក្រោម ខ័ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ទិវានេះ​ជាការ​​បង្កើន​ចំណេះដឹង មានស្មារតី​សាមគ្គីភាព និងជាការជួយ​កិច្ចការ​សង្គម ពិសេស​បំ​ផុស​ស្មារតី​យុវជន​ឲ្យមានការ​យល់ដឹងពី​ការរស់​នៅស្អាត និងការ​ចូលរួម​ថែររក្សា​អនាម័យ​ក្នុងទីក្រុង។

កន្លងមក​សាលា​រៀន និងវិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង តែងតែ​បានដឹក​នាំ​សិស្សា​នុសិស្ស​ចូល​រួម​ក្នុងសកម្មភាព​សង្គម ដូចជាលការ​រត់ប្រណាំង ដើម្បី​ប្រមូ​លថវិកា​ជួយដល់​មន្ទីរពេទ្យ​គន្ឋបុប្ឆា និងការ​ចែក​បបរ ​និង​អំណោយ​ដល​ចាស់ជរា និងជួយ​ដល់គ្រួសារ​ក្រីក្រជា​ច្រើនទៀត។

លោកឧកញ៉ា វេជ្ជ​បណ្ឌិតគួច ម៉េងលី ចាង​ហ្វាង និងជានាយក​សាលា និងវិទ្យា​ស្ថាន​អន្តរទ្វីប​អាមេរិកាំង  ជាថ្នាល​បណ្តុះ​បណ្តាល​យុវជន​ឲ្យមាន​ចំណេះដឹង និងចំណេះ​ធ្វើ ពិសេស​បណ្តុះ​បណ្តាល​ពួកគេឲ្យមាន​សីលធ៌ម មានស្មារតី​ជួយគ្នា​ទៅវិញ​ទៅ​មក និងមាន​ឥរិយាបទ​ល្អ ដើ​ម្បីចូលរួម​អភិវឌ្ឈន៍​ប្រទេស​ជាតិ​ជាមួយរាជ​រដ្ឋាភិ​បាល​កម្ពុជា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative