កម្ពុជាស្នើរ​ឲ្យវៀតណាម ជួយ​ការពារ​សុវត្តិភាព​ប្រជាពល​រដ្ឋចុះ​ទៅមើល​បង្គោល​ព្រំដែន

នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គ​ស្នងការ​រង​នគរ​បាលជាតិ បានស្នើឲ្យ​សមភាគី​វៀតណាម​ ​ចូលរួម​សហការ​គ្នារក្សា​សុវត្ថិ​ភាព សន្តិសុខ សណ្តាប់​ធ្នាប់ កុំឲ្យមាន​អំពើហិង្សា​កើតឡើង ខណៈក្រុម​ប្រជាពលរដ្ឋ​ដឹកនាំ​ដោយ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ នឹងចុះទៅ​ពិនិត្យបង្គោល​ព្រំដែនលេខ​២០២-​២០៣ នៅភូមិ​ធ្លកថ្មី ឃុំត្នោត ស្រុកំពង់​រោទិ៍ ខេត្តស្វាយ​រៀងនៅថ្ងៃ​ទី១៩​ កក្តដា ​ខាង​មុខនេះ។

1ការស្នើសុំ​នេះ បានធ្វើឡើង​នៅក្នុងជំនួប​ជាមួយ​លោក ឧត្តម​សេនីយ៍ទោ វ៉ ត្រុង​វៀត មេបញ្ជា​ការ កងទ័ព​ការពារ​ព្រំដែន​វៀត​ណាម កាលពីរ​សៀលថ្ងៃ​១៦ ខែកក្កដា​ ឆ្នាំ​២០១៥ នៅអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ។

លោក​អគ្គស្នងការរងនគរ​បានជាតិ បានស្នើរ​ឲ្យសមភាគី​វៀតណាម គោរពនូវ​កិច្ចព្រមព្រៀង​ដែលបានធ្វើ​កាល ពីថ្ងៃ​ទី១៧ ខែមករា ឆ្នាំ១៩៩៥ និងបន្ត​ភាពស្ងប់​ស្ងាត់នៅ​ តាម​ខ្សែ​បន្ទាត់​ព្រំដែន។

ចំពោះនៅក្នុង​គម្រោង​ដែលមាន​ក្រុម​ប្រជាពល​រដ្ឋចុះ​ពិនិត្យ​បង្គោលព្រំដែន នៅថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១៥ ខាងមុខ​នេះ​ លោក​ក៏បានបាន សុំឲ្យភាគី​វៀតណាម ចូលរួម​សហការគ្នា​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់ កុំឲ្យមាន​អំពើហិង្សា​កើតឡើង ខណៈនៅ​ថ្ងៃនោះ​ក្រុម​ប្រជាពលរដ្ឋ​ដឹកនាំ​ដោយតំណាង​រាស្រ្តគណ​បក្ស​សង្គ្រោះ​ជាតិ នឹងចុះទៅពិនិត្យ​បង្គោល​ព្រំ​ដែន​លេខ​២០២-២០៣ នៅភូមិ​ធ្លកថ្មី ឃុំត្នោត ស្រុ​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

ជាកិច្ចឆ្លើយតប លោកឧត្តម​​សេនីយ៍ទោ វ៉ ត្រុងវៀត មេបញ្ជា​ការ​កង​ទ័ព​ការពារ​​ព្រំដែន​​វៀតណាម បានលើក​​ឡើងថា កង​​កម្លាំង​ទាំងពីរ​​ត្រូវតែរួម​គ្នា​សហការ​ការ​ពារ​​សុវត្ថិភាព សន្តិសុខ សណ្តាប់​​ធ្នាប់ នៅតាម​បន្ទាត់​​ព្រំដែន​ឲ្យ​បាន​ល្អ ធ្វើយ៉ាង​​ណាឲ្យ​​ព្រំដែន​​ប្រទេស​ទាំង​ពីរ គឺជា​​ព្រំដែន សេដ្ឋកិច្ច អភិវឌ្ឍ និងសហ​​ប្រតិបត្តិ​ការ។

លោក រៀល ខេមរិន្ទ តំណាង​រាស្ត្រ មណ្ឌល​ស្វាយរៀង គ្រោងនឹងដឹកនាំ​ប្រជាពលរដ្ឋ​ប្រមាណ​២ពាន់នាក់ ចុះពិនិត្យ​បង្គោល​ព្រំដែន​លេខ២០២ និងលេខ ២០៣ ដែលមាន​ទីតាំងស្ថិត​នៅភូមិ​ធ្លកថ្មី ឃុំត្នោត ស្រុកកំ​ពង់រោទិ៍ ខេត្ត​ស្វាយរៀង។ ប៉ុន្តែ​ដើម្បីរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់ និងបង្កការងាយ​ស្រួលដល់​ដំណើការពិនិត្យ​ឲ្យប្រព្រឹត្ត​ទៅដោយភាព​រលូន បញ្ជៀស​នូវអំពើ​ហិង្សា ដែលអាចកើត​ឡើងដោយ​ប្រការ​ផ្សេងៗផង​ដែរនោះ​អជ្ញាធរ​ខេត្តស្វាយរៀង​​អនុញ្ញា​ត​ឲ្យមាន​មនុស្ស​ តែ​១០០​នាក់​ទេ សំរាប់ចុះទៅ​មើលបង្គោល​ព្រំដែន។ ចំណែក​មនុស្ស​ផ្សេងទៀត​ត្រូវស្ថិតនៅ​ចំងាយពី​បង្គោល​ព្រំដែន​ ៥០០ ម៉ែត្រ។

ពាក់ព័ន្ធ​សំណើរ​នេះលោក រៀល ខេមរិន្ទ បានអះ​អាងថា នឹងជំនះ​នាំ​ប្រជាពលរដ្ឋ​ទៅមើល​បង្គោល​ព្រំ​ដែន​ទាំងពីរ​ដដែល។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative