គ្រោះថ្នាក់ចរាចរណ៍​ ថ្ងៃទី១៦ កក្តដា ស្លាប់​មនុស្ស​៣នាក់ និង​របួស​ធ្ងន់​ស្រាល​៦នាក់

គ្រោះថ្នាក់​​ចរាចរណ៍ នៅ​ទូទាំង​​ប្រទេស​កាលពី​​ថ្ងៃទី​១៦ ខែ​​កក្កដា ​ឆ្នាំ​​២០១៥ បានកើត​ឡើង​ចំនួន​​៧​លើក យប់​៤​​លើក​បណ្តាល ​អោយ​​មនុស្ស​​ស្លាប់​៣​នាក់ (​ប្រុស​) របួស​ធ្ងន់​៥​នាក់​​(​ស្រី​ម្នាក់​) និង​​របួស​ស្រាល​ម្នាក់​​(​ប្រុស​)​។​ ​

2យោង​តាម​​របាយការណ៍​ ពី​នាយដ្ឋាន​​សណ្ដាប់​​ធ្នាប់​ នៃ​អគ្គ​ស្នង​ការដ្ឋាន​​នគរបាល​​ជាតិ​​ បាន​​ឲ្យ​ដឹង​​ថា ​​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង៧​​លើក​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប​​៩​គ្រឿង ក្នុង​នោះមាន​ម៉ូតូ​​ចំនួន​​៦​គ្រឿង​ រថយន្ត​​ធុន​តូច​២​​គ្រឿង​ និង​យាន​​ផ្សេងៗ​១​​គ្រឿង។​

មូល​ហេតុ​​ដែល​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន ល្មើស​​ល្បឿន​៣​​លើក​ មិន​ប្រកាន់​ស្តាំ​១​លើក​ ​ប្រជែង​​គ្រោះថ្នាក់​​២​លើក ​និង​មិន​​គោរព​​សិទ្ធ​១​លើក​។ ​ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​គ្រោះ​ថ្នាក់​ដោយ​​មិនបាន​​ពាក់មួក​​សុវត្ថិភាព​​ចំនួន​៥​ នាក់​(​យប់​៣​នាក់​)​។​ រថយន្ត​​ពិន័យ​​សរុប​​ចំនួន​​៧២០​​គ្រឿង​​(​រថយន្ត​ធំ​​២៤៨​គ្រឿង​)​ ស្មើ​នឹង​​៧៣០​​ករណី​​ល្មើស​​ក្រដាស​​ស្នាម​មាន​​៤៤៥ គ្រឿង ស្មើនឹង​​៤៤៨​​ករណី​​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​២៧៥ គ្រឿង​​ស្មើ​នឹង ២៧៥ ករណី ដោយឡែក​​ម៉ូតូ ​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​១,០១៦​​គ្រឿង​។

ចំណែកគ្រោះ​ថ្នាក់​​ចរាចរណ៍ នៅ​ទូទាំង​​ប្រទេស​កាលពី​​ថ្ងៃទី​១៥ ខែ​កក្កដា ​ឆ្នាំ​​២០១៥ នេះ មាន​​ចំនួន​​១២​លើក យប់​៦​​លើក​ បណ្តាល​​អោយ​​មនុស្ស​​ស្លាប់​៧​ម្នាក់​​(​ស្រី​ម្នាក់​)​​ របួសធ្ងន់​​១០​នាក់​​(​ស្រី​៣​នាក់​) ​និង​របួស​ស្រាល​៨​នាក់​​(​ស្រី​២)​​ បាន​បង្ក​​ឲ្យ​ខូច​ ខាត​យាន​យន្ត​សរុប​​២៣​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១៦​គ្រឿង​ រថយន្ត​​ធុន​តូច​​៦​គ្រឿង​ ​និង​រថយន្ត​ធុន​​ធំ​១​​គ្រឿង។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative