សមាគមកម្ពុជា ជប៉ុន នឹង​ជួយ​បណ្តុះ​បណ្តាល​ជំនាញ​ដល់​យុវជន​កម្ពុជា

លោក Takahshi Fumiaki ប្រធាន​សមាគម​កម្ពុជា ជប៉ុន បានថ្លែង​ថារដ្ឋា​ភិបាល​ជប៉ុន មាន​ជំនួយ​ឥត​សំណង​ជាច្រើន​ មក​កម្ពុជា​​ សម្រាប់​ការ​បណ្តុះ​​បណ្តាល​យុវជន​កម្ពុជា។ ប៉ុន្តែ​ដើម្បី បណ្តុះ​បណ្តាល​ឲ្យចំគោល​ដៅ​សម្រាប់​ យក​មក​អភិវឌ្ឍន៍​​ប្រទេស​​កម្ពុជា លោក​បាន​ស្នើ​ទៅថ្នាក់​ដឹកនាំ​នៅ​កម្ពុជា ជួយលើក​ឡើង​ជាបញ្ហា ថាតើ​ថ្នាក់ដឹក​នាំ មាន​តម្រូវ​​ការលើ​ជំនាញ​អ្វីខ្លះ? ដើម្បី​ធ្វើឲ្យ​យុវជន​កម្ពុជា បន្ទាប់​ពីទទួល​បាន​ការ​​ប​ណ្តុះ​​បណ្តាល​រួចហើយ​ទទួល​បានការងារ​ធ្វើរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ។

1ការលើក​ឡើងរបស់​ប្រធាន​សមាគម​កម្ពុជា ជប៉ុន នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋម​ន្ត្រី​ក្រសួង​មហា​ផ្ទៃ កាលពីថ្ងៃ​ទី១៦ ខែ​កក្តដា នៅទីស្តី​ការក្រសួង។

សម្តេច​ក្រឡាហោម ស ខេង មាន​ប្រសាសន៍​ថា សម្រាប់​បញ្ហា​បណ្តុះ​បណ្តាល​យុវជន​ឲ្យ​ចំគោល​ដៅ គឺយើង​ត្រូវ​បង្កើត​ផែនទី​បង្ហាញ​ផ្លូវមួយ ដែលត្រូវ​បញ្ជាក់ឲ្យដឹង​ច្បាស់​ពីបញ្ហា តម្រូវ​ការ​ជំនាញ ហើយ​​ក្រសួង​ការងារ និងការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ និង​សភា​ពាណិជ្ជ​កម្ម កម្ពុជា ត្រូវធ្វើ​ការពិភាក្សា​គ្នាឲ្យ​​បានច្បាស់​លាស់តាម​រយៈរៀប​ចំកិច្ច​ប្រជុំ​ពិភាក្សា ឬការរៀបចំ​ជាសិក្ខា​សាលាជា​មួយបណ្តា​​អ្នក​វិនិ​យោគ​​ទុន ម្ចាស់​អាជីវ​កម្ម និងបណ្តា​ធុរៈ​ជននានា​ទៀត លើបញ្ហា​នៃការ​តម្រូវ​ការជំនាញ​នេះ។

ក្នុងជំនួប​នោះដែរ លោក Takahshi ​Fumiaki ក៏បាន​ជម្រាប​ជូនដែរថា បច្ចុប្បន្ន​ប្រទេស​​ជប៉ុន​ បានរក​ឃើញ​បច្ចេក​វិទ្យានៃ​ សាង​សង់ផ្លូវ​ដែលមាន​លក្ខណៈ​រឹងម៉ាំ​ជាប់​ជាងផ្លូវ​ចាក់ក្រាល​កៅស៊ូ ហើយ​បច្ចេក​វិទ្យា​ថ្មីនេះ​ធានា​ជួយកាត់​បន្ថយ​ចំណាយ​ថវិកា​អស់ជាង​ពាក់កណ្តាល។ បច្ចេកវិទ្យា​សាង​សង់​​ផ្លូវបែប​ទំនើបនោះ ត្រូវបាន​លោកយក​ទៅធ្វើ​ការបង្ហាញ​ជូនថ្នាក់​ដឹកនាំ​​បណ្តា​ក្រសួងមួយ​​ចំនួន​រួច​ហើយ ហើយការ​បង្ហាញ​នោះគឺធ្វើ​ឡើងដើម្បី​ស្វែងរក​ការគាំទ្រ​ដល់​ការ​រៀបចំ​អង្គ​សិក្ខាសា​លា​​​មួយដើម្បី​ធ្វើបង្ហាញ​អំពី​បច្ចេក​ទេសថ្មី​នៃសាងសង់​ផ្លូវនោះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative