គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃ ទី​១៥ ខែកក្កដាស្លាប់​មនុស្ស ​៧នាក់និង  របួសធ្ងន់​ស្រាល​១៨​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេសកាលពី​ថ្ងៃទី​១៥ ខែ​កក្កដា ​ឆ្នាំ​២០១៥ នេះមាន​ចំនួន​១២​លើក យប់​៦​លើក​ បណ្តាល ​អោយ​មនុស្ស​ស្លាប់​៧​ម្នាក់​(​ស្រី​ម្នាក់​)​ របួសធ្ងន់​១០​នាក់ ​(​ស្រី​៣​នាក់​) និង​របួសស្រាល​៨​នាក់​(​ស្រី​២)​។​ 

1យោង​តាម​របាយការណ៍ ​ពី​នាយដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា ​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២៣​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៦​គ្រឿង​ រថយន្ត​ធុន​តូច​៦​គ្រឿង​ និង​រថយន្ត​ធុន​ធំ​១​គ្រឿង។​

មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៤​លើក​,​ស្រវឹង​២​លើក​ មិន​ប្រកាន់​ស្តាំ​១​លើក​ ​ប្រជែង​គ្រោះថ្នាក់​៣​លើក​ ស្រវឹង​២​លើក​ បត់​គ្រោះថ្នាក់​១​លើក​ និង​មិន​គោរព​សិទ្ធ​១​លើក​។ ​ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​២១​នាក់​(​យប់​១០​នាក់​)​។​ ​រថយន្ត​ពិន័យ​សរុប​ចំនួន​៩២២​គ្រឿង​(​រថយន្ត​ធំ​២៥៨​គ្រឿង​)​ស្មើ​និង​៩២២​ករណី​ល្មើស​ក្រដាស​ស្នាម​មាន​៥២៣ គ្រឿង ស្មើនឹង​៥២៣​ករណី​ ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៣៩៩ គ្រឿង​ស្មើនឹង ៣៩៩ ករណី ដោយឡែក​ម៉ូតូ​ ត្រូវ​បាន​ពិន័យ​សរុប​ចំនួន ១,៩០៩ គ្រឿង។

ចំណែកគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេសកាលពី​ថ្ងៃ​ទី​១៤ ខែ​កក្ត​ដា ឆ្នាំ​២០១៥ បានកើតឡើងចំនួន​៧​លើក យប់​៣​លើក​, បណ្តាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់ (​ប្រុស​) របួសធ្ងន់​៩​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល​២​នាក់ (​ប្រុស​) បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​៦​គ្រឿង​, រថយន្ត​ធុន​តូច​៣​គ្រឿង និង​រថយន្ត​ធុន​ធំ​១​គ្រឿង ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative