បេក្ខជនប្រលងជាប់​ តេស្តភាសាកូរ៉េលើកទី១២ ឆ្នាំនេះ មានជាង​៧០០០​នាក់ លើសចំនួនកូតា

លទ្ធផលប្រលង​តេស្តភាសា​កូរ៉េ លើកទី១២ត្រូវ​បានក្រសួង​ការងារ​ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈធ្វើការប្រកាសផ្លូវការ កាល​ពីរសៀល​ថ្ងៃពុធ ទី១៥ ខែកក្តដា ឆ្នាំ២០១៥ ដោយមាន​បេក្ខជន​ប្រលងជាប់​ចំនួន​៧១១៥នាក់ ក្នុងចំណោម​បេក្ខជន​ដាក់​ពាក្យ​ប្រលងចំនួន៣៨៣៦២នាក់។

33លោក ធាង ស៊ានវេង ប្រធាន​រៀបចំការ​ប្រលង​តេស្តភាសា​កូរ៉េ ប្រចាំ​មណ្ឌល​ប្រលង សន្ធរ​ម៉ុក បានមាន​ប្រសាសន៍ កាលពីរ​សៀលថ្ងៃ​ទី១៥ ឲ្យដឹង​ទៀតថា ​ការ​ប្រលង​តេស្តភាសា​កូរ៉េ​នៅឆ្នាំ​នេះ មានបេក្ខជន​ប្រលង​ជាប់​ចំនួន​៧១១៥​នាក់​។ លោកបាន​បន្តថា លទ្ធផលនេះ​បានបង្ហាញ​ឃើញថាមាន​ភាពជាវិជ្ជា​មាន​ដោយ​សារ​តែនៅឆ្នាំនេះ​ភាគីកូរ៉េ​ជ្រើសរើស​ចំនួនតែ​៥៧០០នាក់​ទេតែ​បេក្ខជន​ជាប់មាន​ដល់ជាង៧​ពាន់នាក់។ នេះមានន័យ​ថាលើស​ចំនួនកូតា​ដែលភាគី​កូរ៉េបាន​ជ្រើសរើស។

លោក ធាង ស៊ានវេង បានបន្ថែម​ថា ការប្រលង​ធ្វើតេស្ត​សមត្ថភាព​ភាសាកូរ៉េ​នេះ គឺគ្រាន់តែ​ជាការវាស់​ស្ទង់ សមត្ថភាព​ភាសា​កូរ៉េ របស់​បេក្ខជននីមួយៗ​តែប៉ុណ្ណោះ។ បេក្ខជន​ប្រលងជាប់​តេស្តនេះមិន​មាន​ន័យថា បានប្រលង​ជាប់ធ្វើការងារ​នៅ​ប្រទេស​កូរ៉េនោះទេ ហើយបេក្ខជន​ប្រលងជាប់​ត្រូវបានគេដាក់​បញ្ចូលទៅក្នុង​ទិន្នន័យកុំព្យូទ័រ របស់កូរ៉េ​ជាស្វ័ប្រវត្តិ។ ប៉ុន្តែ​ទិន្នន័យ​នេះតំរូវឲ្យ​បេក្ចជន​ប្រលងជាប់​ត្រូវមកដាក់ពាក្យ​រកការងារធ្វើ​នៅប្រទេសកូរ៉េ​តាមរយៈគណៈ​កម្មាធិការ​បណ្តុះ​បណ្តាល និងបញ្ជួន​ពលករបរទេស​ដើម្បីបញួន​ទៅក្នុងប្រព័ន្ធ​កុំព្យូទ័រ។ ពាក្យសុំស្វែង​រកការងារនេះ​មានសុពល​ភាព១ឆ្នាំ និងអាចបន្ត​បាន១ឆ្នាំ​ទៀត​ប្រសិនបើ​ពុំទាន់បាន​កិច្ចសន្យា​ពីបិយោជក​កូរ៉េទេ។

លោក ធាង ស៊ានវេង បានបញ្ជាក់ថា បេក្ខជន​ដែលមានឈ្មោះ​ប្រលងជាប់​លើកនេះ អាចមកដាក់នឹង​ប្រព្រឹត្តទៅ​នៅរសៀល​ថ្ងៃទី១៥​ ខែកក្តដា នេះហើយ​ដែលកាល​ពីប្រលង​ឆ្នាំមុន​ក្រសួង​ប្រកាស​លទ្ធដាក់ពាក្យ​ស្វែងរកកាងារ​ធ្វើចាប់ពី​ថ្ងៃនេះ​តទៅ​នៅគណៈ​កម្មាធិការ​បណ្តុះបណ្តាល​ និងបញ្ជួន​ពលករ​បរទេស​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​ស្ថិតនៅ​ទំនប់កប់​ស្រូវ​ដោយ​បេក្ខជនត្រូវភ្ជាប់​មកជាមួយ​នូវពាក្យសុំ​ស្វែងរក​ការងារធ្វើ​​លិខិតឆ្លងដែន​​អត្តសញ្ញាណ​ប័ណ្ណច្បាប់ដើម​វិញ្ញាបនបត្រ​ពិនិត្យ​សុខភាព សេចក្តីចំលង​សំបុត្របញ្ជាក់​កំណើត រូបថត៤​គុណ៦ចំនួន២សន្លឹក​​​លេខគណនីយ​ធនាគារ​ផ្ទាល់ខ្លួន​ និងពិនិត្យ​ក្រយៅដៃ។

ក្រសួងការងារ បានរៀបចំការ​ប្រលងធ្វើតេស្ត​ភាសាកូរ៉េ ប្រចាំឆ្នាំ​២០១៥ កាលពីថ្ងៃ​ទី២៧ និង២៨ ខែ​មិថុនា ឆ្នាំ​២០១៥ ដោយ​មានបេក្ខជន​ចូលរួមប្រលង​ចំនួន​៣៨៣៦២នាក់ តែគាគីកូរ៉េ​ជ្រើសរើស​តែចំនួន​៥៧០០នាក់​ទេ។ រីឯការប្រលង​ពីឆ្នាំទៅមាន​បេក្ខ​ជនចូល​រួមប្រលងចំនួនជាង​៥ម៉ឺននាក់ ដោយបានចាប់​ផ្តើមប្រលង កាលពីថ្ងៃ​ទី២៥ និង២៦ ខែតុលា​ឆ្នាំ២០១៤។ ក្នុងចំណោម​បេក្ខជន ប្រលងជាង​៥ម៉ឺន នាក់នោះភាគី​កូរ៉េត្រូវការ​ចំនួន៤០០០នាក់​ប៉ុណ្ណោះ។

លោកពេជ សោភ័ន រដ្ឋលេខា​ធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងជា​ប្រធានគណៈ​កម្មាធិការ​បណ្ដុះ​បណ្ដាល​និងបញ្ជូន​ពលករ​ទៅបរទេស​ធ្លាប់បានមាន​ប្រសាសន៍ ឲ្យដឹង​ថារហូត​មកដល់​ពេលនេះ មានពលករ​ខ្មែរប្រមាណ​ជិត៤ម៉ឺន​នាក់​ហើយ ដែលកំពុង​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ ខណៈដែលប្រាក់​ឈ្នួលរបស់​ពួកគេ ដូចទៅ​នឹងកម្មករ ក្នុងប្រទេស​កូរ៉េដែរ ​មានការកើន​ឡើង​រៀងរាល់ឆ្នាំ។

លោក ពេជ្រ សោភ័ណ បានបញ្ជាក់​ថា​ឆ្នាំនេះ​ភាគីកូរ៉េ បានផ្តល់កូតា​ឲ្យយើងតែចំនួន​៥៧០០នាក់ តែជាក់ស្តែង​កន្លងមក​តែង​តែផ្តល់​លើសជាង​កូតាជានិច្ច​ដោយសារតែ​ថៅកែកូរ៉េ គេចូលចិត្ត​ពលករកម្ពុជា​យើង។

ពលករ​កម្ពុជា ត្រូវបានរដ្ឋា​ភិបាល​កូរ៉េ​ចាត់ទុក​ជាពលករ​ដែលជាប់​ចំណាត់ថ្នាក់​ល្អជាង​គេ ក្នុងការបំពេញ​ការងារ​ក្នុងចំណោម​ពលករ​បរទេស​មកពី២០ប្រទេស ដែលកំពុង​ធ្វើការនៅ​ប្រទេសកូរ៉េ។ នេះបើតាម​លោក​ ​គីម វ៉ុនជីន (Kim ​Weon Jin) ឯកអគ្គ​រដ្ឋទួតកូរ៉េ​ថ្មីប្រចាំ​ប្រទេសកម្ពុជា ។ លោកបានបន្តថា​បានមានពលករ​កម្ពុជាទេមាន​ប្រជាប្រិយ​ជាងគេ។ ដោយសារតែ​ពលករ​កម្ពុជាមាន​ភាពស្មោះត្រង់​ហើយភាពស្មោះ​ត្រង់នេះបានធ្វើ​ឲ្យថៅកែកូរ៉េ​ពេញចិត្តយ៉ាងខ្លាំង​ទើបធ្វើឲ្យមាន​ប្រជាប្រិយ​ភាព​ខ្ពស់​។ ម្យ៉ាងទៀត​គាត់(ពលករ)​ទៅធ្វើការមិន​មែនដើម្បីតែ​ប្រាក់នោះទេគឺ​ទៅដើម្បីរៀន​ជំនាញផងដែរ​ដើម្បីត្រឡប់​មកវិញ​ យកជំនាញ​ដែលបានរៀន​នោះមកជួយ​ប្រទេសជាតិវិញ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative