គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី​១៤ ខែកក្កដា ​ស្លាប់​​មនុស្ស​​ម្នាក់ និង​របួស​​ធ្ងន់​​ស្រាល​ ១១​នាក់

​គ្រោះថ្នាក់​​ចរាចរណ៍ នៅ​ទូទាំង​​ប្រទេស កាលពី​​ថ្ងៃ​​ទី​១៤ ខែ​​កក្ត​ដា ឆ្នាំ​​២០១៥ បាន​កើតឡើង​ចំនួន​៧​​លើក យប់​​៣​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​​ម្នាក់ (​ប្រុស​) របួសធ្ងន់​​៩​នាក់ (​ស្រី​២​នាក់​) និង​របួស​ស្រាល​​២​នាក់ (​ប្រុស​) ។​

1យោង​តាម​​របាយការណ៍​ ពី​នាយដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ​ បាន​ឲ្យ​ដឹង​​ថា ​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង៧​​លើក​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប ១០​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​៦​គ្រឿង​ រថយន្ត​​ធុន​តូច​៣​​គ្រឿង និង​រថយន្ត​​ធុន​ធំ​១​គ្រឿង ។​ មូលហេតុ​​ដែល​បណ្តាល​ឲ្យ​មាន​​គ្រោះថ្នាក់​ រួមមាន ល្មើស​ល្បឿន​​១​លើក​  ស្រវឹង​​១​លើក​ មិន​ប្រកាន់​​ស្តាំ​១​លើក និង​​មិន​​គោរព​​សិទ្ធ​​៣​លើក។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​​ចំនួន ១២​នាក់ (​យប់​៦​នាក់​) ។​

ចំពោះ​រថយន្ត ​ពិន័យ​សរុប​​ចំនួន​​៥៥២​គ្រឿង (​រថយន្ត​​ធំ​១៧៣​​គ្រឿង​) ស្មើ​នឹង ៥៥២​​ករណី​ ល្មើស​​ក្រដាស​ស្នាម​​មាន​៤៣៥​​គ្រឿង ស្មើនឹង​​៤៣៥​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេកទេស ១១៧​គ្រឿង ស្មើនឹង​ ១១៧​​ករណី ដោយឡែក​​ម៉ូតូ​ត្រូវ​បាន​ពិន័យ​​សរុប​ចំ​នួន ១.២២១​គ្រឿង។

ចំណែក គ្រោះថ្នាក់​​ចរាចរណ៍ ​នៅ​ទូទាំង​​ប្រទេស កាល​ពី​ថ្ងៃ​​ទី​១៣ ខែ​​កក្កដា ឆ្នាំ​​២០១៥ ​បានកើត​ឡើង​​ចំនួន​​១២​លើក ក្នុង​​នោះ​​យប់​៧​លើក​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​៤​នាក់​​(​ប្រុស​) រង​របួស​​ធ្ងន់​១៥​នាក់​​(​ស្រី​២​នាក់​)​ និង​របួស​ស្រាល​១២​​នាក់​(​ស្រី​​៤​នាក់)​ ​បាន​បង្ក​​ឲ្យ​មាន​ការ​​ខូចខាត​​យាន​យន្ត​​សរុប​២០​​គ្រឿង​ក្នុង​នោះ​​មាន​ម៉ូតូ​ ចំនួន​​១៣​គ្រឿង​ រថយន្ត​ធុន​តូច​​៦​គ្រឿង​ ​យាន​ផ្សេងៗ​​១​គ្រឿង​​និង​ថ្មើរជើង​​ម្នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative