កម្ពុជា​-​ហូ​ឡង់​ ​បង្កើន​​កិច្ចសហ​ប្រតិ​បត្តិការ ​បង្កា​រ​បង្ក្រាប​​បទល្មើស​​ឧក្រិដ្ឋ​ឆ្លង​ដែន​

ប្រទេកម្ពុជា និងប្រទេស​ហូឡង់ បានសន្យា​រួមគ្នាថា​នឹង​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិការ លើការ​បង្ការ​បង្រ្កាប បទល្មើស​ឧក្រិដ្្ឋ​កម្ម​ឆ្លងដែន​នៃប្រទេស​ទាំងពីរ។

1ការបង្កើន​កិច្ចសហការ​នេះ បានធ្វើ​ឡើងកាល​ ពី​​​​រសៀល​​​​ថ្ងៃ​ទី​​​១៣ ខែ​កក្កដា ឆ្នាំ​​២០១៥ នៅ​អគ្គ​ស្នងការ​ដ្ឋាន​​នគរ​បាល​​ជាតិ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ឧ​ត្ត​ម​​សេនីយ៍​​ឯក ថោង លីម អគ្គ​ស្នង​ការរង​​នគរ​បាល​ជាតិ​ តំណាង​ នាយ​​ឧ​ត្ត​ម​​សេនីយ៍ នេ​ត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​​ជាតិ​ ជា​មួយ​​លោក​ Henk ​Werson មន្ត្រីន​គរបាល​​ជាន់ខ្ពស់​​ផ្នែក​ទំនាក់​ទំនង​​ស្ថានទូត​​ហូ​ឡង់​​ប្រចាំ​​នៅ​​ទីក្រុង​​បាងកក ព្រះរាជា​ណាចក្រ​​ថៃ​ ​និងដោយ​មានការ​ចូល​រួម​ពី លោក Gary Wynch មន្ត្រី​នគរបាល​​ជាន់ខ្ពស់​​ផ្នែក​ទំនាក់​ទំនង​​ស្ថានទូត​​អូស្ត្រាលី​​ប្រចាំ​​ទីក្រុង​​ភ្នំពេញ លោក​ឧ​ត្ត​ម​​សេនីយ៍​​ទោ លឹម សុខា​រស្មី ប្រធាន​​នាយកដ្ឋាន​​នគរបាល​​អ​ន្ត​រ​ជាតិ​ (INTERPOL) ​និង​​លោក​ឧ​ត្ត​ម​​សេនីយ៍​ទោ ហ៊ី ព្រូ ប្រធាន​​នាយក​ដ្ឋាន​ចារ​កម្ម​​ផងដែរ។​

នៅក្នុង​ជំនួបនោះ លោក ឧ​ត្ត​ម​​សេនីយ៍​​ឯក ថោង លីម អគ្គ​​ស្នង​ការរង​​នគរបាល​ជាតិ បាន​មាន​​ប្រ​សាសន៍​​​ស្វាគមន៍​​ចំពោះ​​ដំណើរ​​ទស្សនៈ​កិច្ច​ការងា​រ​​របស់​លោក Henk Werson មកកាន់​​កម្ពុជា ដោយ​លោក​បាន​បញ្ជាក់​ថា កម្ពុជា​​បាន​​សហប្រតិ​បត្តិ​ការ​ជា​មួយ​នគរ​បាល​​ប្រទេស​​នានា​នៅ​ក្នុង​តំបន់ និង​​សកល​លោក ហើយ​កម្ពុ​ជា​មាន​ទំនាក់​ទំនង​​យ៉ាង​ល្អ​​ជាមួយ​​នគរបាល​​ប្រទេស​​អូស្ត្រាលី លើ​ការទប់​ស្កាត់​អំពើ​​ឧក្រិដ្ឋ​​ឆ្លងដែន ប្រឆាំង​​គ្រឿង​ញៀន ការជួញដូរ​​មនុស្ស និង​ជន​ភៀស​ខ្លួន​។ លោក​ បាន​បញ្ជាក់​​ទៀតថា​ «កម្ពុជា​ត្រៀម​ខ្លួន​នឹង​​សហការ​ជាមួយ​​នគរបាល​​ហូ​ឡង់​​គ្រប់​វិស័យ​​សន្តិសុខ ផ្លាស់ប្តូរ​​បទពិសោធ​ ព័ត៌​មាន ប្រឆាំង​​ភេរវកម្ម និង​ឧក្រិដ្ឋ​កម្ម​​ឆ្លងដែន​។ ចំពោះ​​ការបង្ការ ទប់ស្កាត់​​បទល្មើស​​ឧក្រិដ្ឋ​​ឆ្លងដែន​​យើង​មិន​អាច​ធ្វើ​ឡើង​ដោយ​​ឯកឯង​​នោះទេ អញ្ចឹង​​ហើយ​ទាម​ទារ​ឲ្យ​​យើងទាំង​អស់គ្នា​​មានការ​​សហការ​គ្នា​ទៅ​វិញទៅ​មក»​។​

ជាមួយ​គ្នា​នោះ​ដែរ លោក​ Henk Werson ក៏បាន​ថ្លែង​អំណរ​គុណ​​យ៉ាង​​ជ្រាល​ជ្រៅ​ចំពោះ ឯក​ឧត្តម​​អគ្គ​ស្នង​ការរង​​នគរបាល​ជាតិ ដែល​បាន​អនុញ្ញាត​​ឲ្យ​ចូល​ជួប​ពិភាក្សា​​ការងារ ហើយ​​លោក​​សង្ឃឹមថា បន្ទាប់​ពី​មាន​​ជំនួប​​នេះហើយ​​នគរបាល​​​យើង​​ទាំងពីរ​​នឹងមាន​ កិច្ចសហ​ប្រតិបត្តិការ​​គ្នា​ល្អ ក្នុង​ការងារ​​សន្តិសុខ ផ្លាស់ប្តូរ​​បទពិសោធ ព័ត៌មាន ប្រឆាំង​​ភេរវកម្ម និង​​ឧក្រិដ្ឋកម្ម​​ឆ្លង​ដែន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative