ស្ថាប័ន IDP Education បើក​ពិព័ណ៍​ការ​សិក្សា​នៅ​អូស្ត្រាលី​លើក​ទី​១២ នៅ​កម្ពុជា

IDP Education បានរៀប​ចំពិព័ណ៍​ការ​សិក្សា​នៅ​អូស្ត្រាលី​លើកទី​១២​នៅ​កម្ពុជា កាល​ពីថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​សណ្ខាគារ​សូហ្វីតែ​ភ្នំពេញ ដើម្បី​ធ្វើបទ​បង្ហាញ​ស្តីពីជ​ម្រើស​ការសិក្សា​ដែល​រាប់​បញ្ចូល​ថ្នាក់​វិទ្យាល័យ និងការ​អប់រំ​មុន​ និងក្រោយ​ឧត្តម​សិក្សា​នៅប្រទេស​អូស្ត្រាលី។

2ពិព័រណ៍សិក្សា​នេះមាន​ការចូលរួម​ពីសិស្សនិស្សិត​ជាច្រើន​ និងមានការ​ចូលរួមពី​ស្ថាប័ន​អប់រំ​ជាង៤០របស់​ប្រទេស​អូស្ត្រាលី​ផងដែរ​។ ពីព្រោះ​ថាពិព័រណ៍​នេះសម្រាប់​សិស្ស​​​  និស្សិត​ និងអាណា​ព្យាបាល​ចូលរួម​ដើម្បីទ​ទួលព័ត៌​មានអំពី​ជម្រើស​សិក្សា តម្លៃ​សិក្សា​ និងការ​សុំទិដ្ឋាការ​ទៅសិក្សា​នៅបរទេស​។ ក្នុងពិព័ណ៍​ពីការសិក្សា​នៅអូស្ត្រាលី​លើកទី ​១២នេះ ក្នុងនោះ​ផងដែរ​មន្រ្តី​នៃស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅប្រទេស​កម្ពុជា​ផ្នែកទិដ្ឋាការ​នឹងចូលរួម​ផងដែរ​ដើម្បី​ផ្តល់ព័ត៌​មាន​អំពី​លក្ខខ័ន្តិកៈដែលចាំ​បាច់ក្នុង​ការបំពេញ​ទំរង់​បែប​បទ​ស្នើសុំទិដ្ឋាការ​ទៅប្រទេស​អូស្រ្តាលី។

លោក ម៉ៅ ស្រេង អគ្គនាយក​ស្ថាប័ន​IDP Education បានមាន​ប្រសាសន៍​នៅក្នុងពិធី​បើកពិព័រណ៍​នោះឲ្យ​ដឹងថា​ «ពិព័ណ៍​នេះ ជា​ឱកាស​ដ៏ពិសេស​មួយ សម្រាប់​សិស្ស និស្សិត និងអាណា​ព្យាបាល​ដែលមាន​បំណង​ចង់ទៅ​សិក្សា​នៅក្រៅ​ប្រទេស។ ជា​មួយ​នឹង​សមាហរណ​កម្ម​អាស៊ាន​២០១៥​​ សិស្ស​និស្សិត​កម្ពុជា​ដែលទទួល​បានការសិក្សា​នៅបរទេស​នឹងមាន​ឱកាស​ឈានមុខ​គេក្នុងការ​ប្រកួតប្រជែង​លើវិស័យ​ទីផ្សារ​ការងារ​ក្នុងប្រទេស​កម្ពុជា។​ ដោយយោងតាម​ហេតុផល​នេះ សិស្ស​និស្សិត​កម្ពុជា​កាន់តែច្រើន​ឡើងបានស​ម្រេចចិត្ត​ជ្រើសរើសទៅ​សិក្សា​នៅបរទេស​ដោយមានភាព​ជឿជាក់ថា​នឹងសម្រេច​បានគោល​ដៅ​ដែល​ពួកគេ​ប៉ងប្រាថ្នា។ ប្រទេស​អូស្ត្រាលី​បានក្លាយ​ជា​ប្រទេស​មួយដែល​ត្រូវបាន​ជ្រើស​រើស​​ដោយ​សិស្ស​និស្សិត​កម្ពុជា​កាន់​តែច្រើនជា​លំដាប់​ជារៀងរាល់ឆ្នាំ»។

ពិព័រណ៍សិក្សានោះ​ដែរក៏មាន​អ្នកតំណាង​ប្រចាំ​មណ្ឌល​ប្រលង IELTS ផ្លូវការប្រចាំ​ប្រទេស​កម្ពុជា​ និងត្រៀម​ខ្លួនរួច​ជាស្រេច​ដើម្បីផ្តល់ការ​ប្រឹក្សា​ពីការចុះ​ឈ្មោះប្រលង និងការត្រៀមខ្លួន​ប្រលង។ ​ដោយ​ឡែក​ មជ្ឈមណ្ឌល​អូស្រា្តលី​ដើម្បី​ការអប់រំ​ (ACE) ​ក៏មានវត្តមាន​ក្នុងកម្មវិធី​នេះដើម្បី​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹងការ​សិក្សា​ភាសា​អង់គ្លេស ដើម្បីត្រៀម​ខ្លួនទៅ​សិក្សា​នៅប្រទេស​អូស្ត្រាលី។

គួរបញ្ជាក់ថា​ IDPEducation​គឺជាស្ថាប័ន​ដ៏ធំជាង​គេបង្អស់​ដែលបានដើរ​តួនាទី​ក្នុងការ​បញ្ជូន​សិស្ស​និស្សិត​ទៅសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ដែលមាន​ការិយាល័យ​ចំនួន​ជាង១០០​កន្លែង​ក្នុង៣០​ប្រទេស​ជុំវិញ​ពិភពលោក​។ IDP Education ​ក៏បាន​ពង្រីក​សេវា​កម្មបញ្ជូន​សិស្ស​និស្សិត ទៅប្រទេស​មួយចំនួន​ទៀតដូចជា កាណាដា ណូវេហ្សេឡង់ ចក្រភពអង់គ្លេស ក៏ដូចជា​សហរដ្ឋ​អាមេរិក​ផងដែរ។ លើសពីនេះ​ទៅទៀតការ​ប្រឹក្សា និងជំនួយ​ផ្សេងៗទាក់ទង​នឹងការបំពេញ​ទម្រង់​បែបបទ​សិក្សា​នឹងត្រូវ​បានផ្តល់​ជូនដោយ​ឥតគិតថ្លៃ​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative