កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់លេខ​៣ ក្នុងការកាត់​បន្ថយ​ការ​​​​បន្ទោរ​បង់​​​​ពាស​វាល​​​​ពាស​​​​កាល​​​បាន​​​ច្រើន​​​

យោង​​​តាម​​​​របាយការណ៍​​​​ថ្មី ​​​​របស់​​​​អង្គការ​​​សហ​ប្រជាជាតិ​​​​បាន ​​​ឲ្យ​​​ដឹង​​​​ថា​អត្រា​បន្ទោ​​​រ​បង់​​​​​​​ពាសវាល​​​​ពាសកាល​​​​នៅ​​​ កម្ពុជា​​​​បាន​​​​ថយ​​​​ចុះ​​​​​​​៤២​​​ភាគ​រយ​​​ ចាប់​​​តាំង​​​​ពីឆ្នាំ​​​​១៩៩០ ​មក​​​​ប៉ុន្តែ​ការ​​​​ទទួល​​​​បាន​​​​អនាម័យ​​​​ដ៏​​​ប្រសើរ​​​​របស់​​​អ្នក​​​ ក្រី​​​ក្រ​​​​រស់​​​​នៅ​​​​​​ក្នុង​​​​តំបន់​​​​ក្រុង​​​​​​​នៅ​​​​តែមាន​​​ កម្រិត​​​​នៅ​​​ឡើយ​​​។

3របាយការណ៍​​​​​​​មាន​​​ចំណង​​​​ជើង​​​ថា​ “ការរីក​​​​ចម្រើន​​​​ផ្នែក​​​អនាម័យ​​​ និង​​​​ទឹក​​​ស្អាត​” ដែល​​​​ចេញ​​​​ដោយ​​​​អង្គការ​​​​​​ Unicef  និង​​​​អង្គការ​​​​សុខភាព​​​​ពិភព​​​លោក​​​​កាល​​​ពី​ពេលថ្មីៗ​នេះ បាន​​​​ ដាក់​​​ចំណាត់​​​​ថ្នាក់​​​​ប្រទេស​​​​កម្ពុជា​​​​ក្នុង​​​លំដាប់​​​​ទី​​​៣​​​​​ ​នៅ​​​ក្នុង​​​​បញ្ជី​​​​នៃ​​​ប្រទេស​​​​ដែល​​​បាន​​​​កាត់​​​​បន្ថយ​​​​អត្រា​​​បន្ទោ​​​រ​បង់​​​​​​ពាស​វាល​​​ពាស​កាល​​​យ៉ាង​​​​តិច​​​២៥​​​​ភាគ​​​រយ។

យោង​​​តាម​​​​របាយ​​​ការណ៍​​​​នេះ​​​ បាន​​​ឲ្យ​​​​ដឹង​​​ទៀត​​​​ថា  អត្រា​​​​បន្ទោរ​បង់​​​ពាសវាល​​​​ពាស​​​កាល​​​​នៅ​​​កម្ពុជា​​​​ក្នុង​​​ពេល​​​​បច្ចុប្បន្ន​​​ គឺ​​​បាន​​​​ថយ​​​ចុះ​​​​​​មក​​​​នៅ​​​ត្រឹម​​​​៤៧​​​ភាគរយពោល ​​​​​​គឺ​​​​បាន​​​ថយ​​​​ចុះ​​​​ពី​​​៨៩​ភាគ​​​រយ​​​​ក្នុង​​​រយៈ​​​​ពេល​​​១៥​​​ ឆ្នាំ​​​កន្លង​​​​មក​​​នេះ។ ហើយ​​​​អត្រា​​​​បន្ទោ​របង់​​​​ពាសវាល​​​​ពាស​​​កាល​ ​​ក្នុង​​​តំប​ន់​​​​​ក្រុង​​​​​​នៅ​​​​កម្ពុជា​​​​​​​បាន​​​ថយ​​​​ចុះ​​​មក​​​ ដល់​​​​សូន្យ​​​ភាគ​​​​រយ​​​​​​​​​ក្នុង​​​​ពេល​​​​បច្ចុប្បន្ន​​​ បើ​​​​​​ធៀប​​​​ទៅ​​​នឹង​​​​ឆ្នាំ​​​១៩៩០​​​​ដែល​​​មាន​​​​៦៥​​​ភាគ​​​រយ​​​​នោះ​​​ រីឯ​​​​នៅតាម​​​​ទី​​​ជន​​​បទ​​​​វិញ​​​ឥឡូវ​​​​នេះ​​​ធ្លាក់​​​​មក​​​នៅ​​​​​​​ត្រឹម​​​ ៦០​​​ភាគ​​​​រយ​​​​ពោល​​​គឺ​​​​បាន​​​ថយ​​​​ចុះ​​​ពី​​​​៩៤​​​​ភាគ​​​រយ​​​។

​​ទោះ​​​បី​​​​ជា មាន​​​ការរីក​​​​ចម្រើន​​​បែប​​​​នេះ​​​ក្តី​​​ តែ​​​​របាយការណ៍​​​​នេះ​​​បាន​​​​បង្ហាញ​​​​ឲ្យឃើញ​​​​ពី​​​គម្លាត​​​​យ៉ាង​​​ឆ្ងាយ​​​​រវាង​​​​អ្នកមាន​​​ និង​​​អ្នក​​​ក្រី​​​​ក្រ​​​នៅ​​​​កម្ពុជា​​​​​​​ដោយ​​​អ្នក​ក្រី​​​ក្រ​​​​នៅ​​​តំបន់​​​​ក្រុង​​​​ដែល​​​​ទទួល​​​​​​​អនាម័យ​​​​ដ៏​​​ប្រសើរ​​​​មាន​​​ត្រឹម​​​​​​​តែ​​​៣៦​​​​ភាគរយ​​​​ប៉ុណ្ណោះ​​​​​​​នៅ​​​ក្នុង​​​​ ឆ្នាំ​​​​២០១២​ បើ​​​​ធៀប​​​​នឹង​​​អ្នក​​​​មាន​​​​ទ្រព្យ​​​​សម្បត្តិ​​​​ធូរធារ​​​វិញ​​​​ គឺ​​​ទទួល​​​​បាន​​​​១០០​ភាគ​​​រយ។

យោង​​​តាម​​​​របាយការណ៍​​​​នេះ​​​បាន​​​​ឲ្យ​​​ដឹង​​​​បន្ត​​​ទៀត​​​​ថា ប្រទេស​​​​ជិត​​​ខាង​​​​កម្ពុជា​​​ គឺ​​​មាន​​​​ភាព​​​​ប្រសើរ​​​​​​​ជាង​​​ឆ្ងាយ​​​​ណាស់​​​។ ប្រទេស​​​​​​​ថៃ​​​​​បាន​​​​លប់​​​បំបាត់​​​​​​​ភាព​​​មិន​​​​ស្មើ​​​ភាព​​​​គ្នា​​​ក្នុង​​​​ការ​​​ទទួល​​​​បាន​​​​អនាម័យ​​​​​​​ដ៏​​​ប្រសើរ​​ ​នៅក្នុង​​​​តំបន់​ក្រុង​​​បាន​​​​ទាំង​​​ស្រុង​​​​​​​ រីឯនៅ​​​​ក្នុង​​​​ ប្រទេស​​​​វៀតណាម និង​​​​ប្រទេស​​​​ឡាវ​​​វិញ​​​​​​ អ្នក​​​ក្រីក្រ​​​​នៅក្នុង​​តំបន់​​​​ក្រុង​​​ដែល​ទទួល​​​​បាន​​​​អនាម័យ​​​​ដ៏​​​ល្អ​ប្រសើរ​​​​គឺ​​​មាន​​​​ ៦៣​​​ភាគ​​​​រយ និង​​​​៥៦​ភាគ​​​រយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative