ក្រសួងការងារ ប្រកាស​លទ្ធផល​ប្រលង​ធ្វើតេស្ត ភាសា​កូរ៉េ​លើក​ទី​១២ នៅ​រសៀល​ថ្ងៃពុធ​ស្អែកនេះ​​

លទ្ធផល​ប្រលង​ធ្វើតេស្តភា​សាកូរ៉េ លើកទី១២​ប្រចាំ​ឆ្នាំ​២០១៥ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នឹង​ធ្វើការ​ប្រកាស​ផ្លូវការ​នៅ​រសៀល​ថ្ងៃពុធ​ ទី១៥ ខែកក្តដា ឆ្នាំ​២០១៥ នេះ​ហើយ។ នេះបើ​តាម​មន្ត្រី​រៀបចំ​ការ​ប្រលង​តេស្ត​ភាសា​កូរ៉េ​បានប្រាប់​ឲ្យដឹង​កាលពី​ថ្ងៃទី១៤ កក្តដា​នេះ។

1មន្ត្រីរៀប​ចំការ​ប្រលង​តេស្ត​ភាសា​កូរ៉េ បានឲ្យ​ដឹងទៀត​ថា​ ការ​ប្រកាស​លទ្ធ​ផល​ប្រលង​តេស្ត​ភាសា​កូរ៉េ នឹងប្រព្រឹត្ត​ទៅនៅ​រសៀល​ថ្ងៃទី១៥ ខែ​កក្តដា​ នេះ​ហើយ​ដែលកាល​ពីប្រលង​ឆ្នាំមុន ក្រសួង​ប្រកាស​លទ្ធផល​ប្រលង​នៅថ្ងៃ​ទី១៣ វិច្ឆិកា។ លទ្ធផល​តេស្ត​នេះគឺ​ខាងភាគី​កូរ៉េ​ផ្ញើរមក​ឲ្យយើង​បន្ទាប់​មកយើង​យក​លទ្ធផល​ទាំងនោះ​បិទប្រកាស​តែម្តង​នៅតាម​មណ្ឌល​ប្រលង​នានា​។ ដូចនេះ​លោក​សូមឲ្យ​បេក្ខជន​ដែលចូល​រួមប្រលង​តេស្ត​ភាសា​កូរ៉េ​នៅឆ្នាំ​នេះសូមទៅ​មើលលទ្ធផល​ប្រលង​នៅ​រសៀល​ថ្ងៃពុធ​ទី១៥​កក្តដា ។

ទោះបី​ជាលទ្ធផល​មិនទាន់​ប្រកាសក៏​ដោយក៏ចំនួន​ដែល​បេក្ខជន​ដែលត្រូវ​ប្រលង​ជាប់នោះ​ហាក់បាន​ដឹងមុន​ហើយដែរ​ព្រោះថា​នៅឆ្នាំ​នេះភាគី​កូរ៉េ​ត្រូវការ​ជ្រើសរើស​តែចំនួន​ប្រមាណ​៥៧០០នាក​ទេ​ក្នុង​ចំណោម​បេក្ខជន​ដាក់ពាក្យ​ប្រលងចំ​នួន​៣៨៣៦២នាក់។

ក្រសួង​ការងារ បានរៀប​ចំការ​ប្រលង​ធ្វើតេស្ត​ភាសាកូរ៉េ​ប្រចាំ​ឆ្នាំ២០១៥ កាលពីថ្ងៃ​ទី២៧ និង២៨ ខែ​មិថុនា ឆ្នាំ២០១៥ ដោយ​មានបេក្ខជន​ចូលរួម​ប្រលង​ចំនួន​៣៨៣៦២នាក់ តែគាគី​កូរ៉េជ្រើស​រើសតែ​ចំនួន​៥៧០០នាក់ទេ។ រីឯការ​ប្រលង​ពីឆ្នាំ​ទៅមាន​បេក្ខជន​ចូលរួម​ប្រលង​ចំនួន​ជាង៥ម៉ឺន​នាក់ ដោយបាន​ចាប់ផ្តើម​ប្រលង​កាលពី​ថ្ងៃទី២៥ និង២៦ ខែតុលា ឆ្នាំ២០១៤។ ក្នុង​ចំណោម​បេក្ខជន ប្រលង​ជាង​៥ម៉ឺន នាក់នោះ​ភាគីកូរ៉េ​ត្រូវការ​ចំនួន​៤០០០​នាក់​ប៉ុណ្ណោះ។

លោកពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មា​ធិការ​បណ្ដុះ​បណ្ដាលនិងបញ្ជូនពលករទៅបរទេសធ្លាប់បានមានប្រសាសន៍ ឲ្យដឹងថាការប្រលងធ្វើតេស្តភាសាកូរ៉េលើកនេះគឺជាការប្រលងលើកទី១២ហើយការប្រឡង ឆ្នាំនេះ មាន​លក្ខណៈ​តឹង​រឹង​ជាងមុន ដោយសារតែវិញ្ញាសារ និងការរៀបចំ ត្រូវបាន ធ្វើឡើង ដោយផ្ទាល់ ពីសំណាក់ មន្រ្តីក្រសួងការងារ នៃសាធារណរដ្ឋកូរ៉េ ។លោកបានបន្តថា ការប្រឡង មានការស្កេនមេដៃ របស់បេក្ខជន ដែលមិនអាចមានអ្នកបន្លំ ឬ អ្នកមក ប្រឡងជំនួស បេក្ខជន បាននោះទេ ដែលមានការចូលរួម ត្រួតពិនិត្យ ដោយ អនុរក្សកូរ៉េ ផងដែរ។

លោកបានបន្ថែមថា តាំងពីចាប់ផ្តើមធ្វើវិញ្ញារប្រលងរហូតដល់ចែកជួនបេក្ខជនប្រលង សុទ្ធតែភាគីកូរ៉េចាត់ចែងទាំងអស់ដោយវិញ្ញាសារប្រលងដឹកតាមយន្តហោះពីកូរ៉េមកហើយមករក្សាទុកនៅស្ថានទួតកូរ៉េបន្ទាប់មកយកមកចែកតាមមណ្ឌលប្រលងនីមួយៗហើយក្នុងថ្នាក់នីមួយៗភាគីកូរ៉េត្រួតពិនិត្យមើលផង​ដែរដោយបេក្ខជនមិនមានឪកាសលួចចំលងទេ។ប្រលងចប់យកវិញ្ញាទៅប្រទេសកូរ៉េវិញដើម្បីកែហើយប្រកាសលទ្ធផលអេឡេចត្រូនិចទៀត។

រហូតមកដល់ពេលនេះ មានពលករខ្មែរប្រមាណជិត៤ម៉ឺននាក់ហើយ ដែលកំពុងធ្វើការ នៅក្នុងប្រទេស​កូរ៉េ​ ខណៈដែលប្រាក់ឈ្នួលរបស់ពួកគេ ដូចទៅនឹងកម្មករ ក្នុងប្រទេសកូរ៉េដែរ មានការកើនឡើង រៀងរាល់ឆ្នាំ។

លោកពេជ្រសោភ័ណបានបញ្ជាក់ថាឆ្នាំនេះភាគីកូរ៉េបានផ្តល់កូតាឲ្យយើងតែចំនួន៥៧០០នាក់តែជាក់ស្តែងកន្លងមកតែងតែផ្តល់លើសជាងកូតាជានិច្ចដោយសារតែថៅកែកូរ៉េគេចូលចិត្តពលករកម្ពុជាយើង​។

ពលករកម្ពុជាត្រូវបានរដ្ឋាភិបាលកូរ៉េចាត់ទុកជាពលករដែលជាប់ចំណាត់ថ្នាក់ល្អជាងគេក្នុងការបំពេញការងារក្នុងចំណោមពលករបរទេសមកពី២០ប្រទេសដែលកំពុងធ្វើការនៅប្រទេសកូរ៉េ។

បើតាមលោក គីម វ៉ុនជីន (Kim Weon Jin) ឯកអគ្គរដ្ឋទួតកូរ៉េ ថ្មីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍​ថា​មានពលករជាច្រើនប្រហែលជា២០ប្រទេសធ្វើការនៅប្រទេសកូរ៉េ ប៉ុន្តែមានតែពលករកម្ពុជាទេមានប្រជាប្រិយជាងគេ។ ដោយសារតែពលករកម្ពុជាមានភាពស្មោះត្រង់ហើយភាពស្មោះត្រង់នេះបានធ្វើឲ្យថៅកែកូរ៉េពេញចិត្តយ៉ាងខ្លាំងទើបធ្វើឲ្យមានប្រជាប្រិយភាពខ្ពស់។ ម្យ៉ាងទៀតគាត់​(ពលករ)​ទៅ​ធ្វើ​ការ​មិនមែនដើម្បីតែប្រាក់នោះទេគឺទៅដើម្បីរៀនជំនាញផងដែរដើម្បីត្រឡប់មកវិញយកជំនាញដែលបានរៀននោះមកជួយប្រទេសជាតិវិញ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative