គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ​ស្លាប់​​៤​នាក់ និង​​របួស​ធ្ងន់​​ស្រាល​​២៧​នាក់

យោង​តាម​​របាយ​ការណ៍​​ពី​នាយដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរបាល​​ជាតិ​ បាន​​ឲ្យ​ដឹង​​ថា ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅ​​ទូទាំង​​ប្រទេស​ កាលពី​​ថ្ងៃ​ទី​​១៣ ខែ​​កក្កដា ឆ្នាំ​​២០១៥​ បានកើត​ឡើង​​ចំនួន​​១២​លើក ក្នុង​នោះ​​យប់​៧​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​​៤​នាក់​(​ប្រុស​) រង​របួស​ធ្ងន់​១៥​នាក់​(​ស្រី​២​នាក់​) និង​របួសស្រាល​១២​នាក់​(​ស្រី​៤​នាក់)។

Untitledនៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​យាន​យន្ត​សរុប​២០​គ្រឿង​ក្នុង​នោះ​មាន​ម៉ូតូ​ ចំនួន​១៣​គ្រឿង​ រថយន្ត​ធុន​តូច​៦​គ្រឿង​,​យាន​ផ្សេងៗ​១​គ្រឿង​ និង​ថ្មើរជើង​ម្នាក់។

របាយការណ៍​ខាង​លើ​បាន​ឲ្យ​ដឹង​បន្ត​ថា មូល​ហេតុ​ ដែល​បណ្ដាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន​ ល្មើស​ល្បឿន​៤​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក​,​មិន​គោរព​សិទ្ធិ​២​លើក ស្រវឹង​២​លើក កត្តា​យានយន្ត​១​លើក និង​មនុស្ស​ដើរ​ឆ្លង​ផ្លូវ​១​លើក។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១៨​ នាក់​(​យប់​៧​នាក់)។ចំពោះ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាក​ពិន័យ​សរុប​ចំនួន​៦៩៧​គ្រឿង​(​រថយន្ត​ធំ​២៣៣​ គ្រឿង​)​ស្មើ​នឹង​៧១៩​ករណី ករណី​ល្មើស​ក្រដាស​ស្នាម​៤៥៣ គ្រឿង ស្មើនឹង​៤៥៩​ករណី​ ចំណែក​ករណី​ល្មើស​បច្ចេកទេស​២៤៤ គ្រឿង​ស្មើនឹង ២៦០​ករណី​។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​១.៧៨៨​គ្រឿង។

ចំណែកគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៥ បានកើតឡើងចំនួន ៩​លើក យប់ ៥​លើក​, បណ្តាលឲ្យ​មនុស្ស​ស្លាប់ ម្នាក់ (​ប្រុស​) របួសធ្ងន់ ១១​នាក់ (​ស្រី ម្នាក់​) និង​របួសស្រាល ៤​នាក់ (​ប្រុស​) បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៧​គ្រឿង​, រថយន្ត​ធុន​តូច ៧​គ្រឿង​ រថយន្ត​ធុន​ធំ ១​គ្រឿង​ យាន​ផ្សេងៗ ១​គ្រឿង និង​ថ្មើរជើង ម្នាក់​។ ​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៤​លើក​ មិន​ប្រកាន់​ស្តាំ ២​លើក​ ស្រវឹង ១​លើក​ ប្រជែង​គ្រោះថ្នាក់ ១​លើក និង​កត្តា​យានយន្ត ១​លើក ។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១០​នាក់ (​យប់ ៩​នាក់​) ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative