សប្បុរសជន ផ្តល់ អំណោយ​ដល់​បុរស​ឆក់​ខ្សែរ​ភ្លើង​ដែល​ក្រខ្សត់

ក្រុមការងារ​ទឹក​ពិសា​វីតាល់ ដែល​គេស្គាល់​ថា​ជាអ្នក​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា ក្នុងស្រុក​ដែលមាន​គុណភាព​ខ្ពស់​កាល​ពី ថ្ងៃចន្ទ័ ទី១៣ ខែ​កក្កដា បានពាំ​នាំ​ថវិការ​ចំនួន ១លាន​រៀលជាមួយ​នឹងទឹក​ពិសាវី​តាល់​ ប្រាំកេស រួមទាំង​អំណោយ​មួយ​ចំនួន​ទៀត​ទៅជូន​លោក ចឹក ភី ជា​កម្មករ​សំណង់​ក្រីក្រ​ម្នាក់​ដែល​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ព្រះ​កុសមៈ បន្ទាប់​ពី​ទទួល​ការ​វះកាត់ កាត់ដៃ​ទាំងសង​ខាង​ក្រោយ​​ពីជួប​ឧបត្ត​វហេតុ ឆក់ខ្សែ​រភ្លើង កំឡុង​ពេល​បំពេញ​ការងារ។

3ករណី​លោក ចឹក ភី ត្រូវបាន​អ្នកលេង​ហ្វេស​បុក មួយ​ចំនួន​ចាត់ទុក​ជា​សោក​នាដ​​កម្ម​ ក៏គួរ​ឲ្យ​សោក​ស្តាយ​មួយ​សម្រាប់​គាត់​នឹង​គ្រួសារ​គាត់ទាំង​មួល។ ដោយ​មើល​ឃើញ​ពីសភាព​ខ្វះខាត​និងក្តី​លំបាក​របស់​គាត់មាន​សប្បុរស​មួយ​ចំនួន​បានផ្តល់​ថវិការ​ផ្ទាល់​ខ្លួនមួយ​ចំនួន​ជូនដល់​គាត់ ហើយក៏​បាន​ផ្សព្វផ្សាយ​ដល់​សប្បុរស​ជនជិត​ឆ្ងាយ​ដើម្បី​ជួយ​ដល់គាត់​ផង​ដែរ។

ស្ថិតក្នុង​ទឹកមុខ​ឈឺចាប់​ដ៏​កម្សត់ លោក ចឹក ភី បាន​ព្យាយាម​និយាយ និង​បង្ហាញ​ពី​សេចក្តី​ថ្លែង​អំណរ​គុណ​ចំពោះ វីតាល់​ដែល​បាន​ទៅ​សួរសុខ​ទុក្ខ​លោក រួមជា​មួយនឹង​អំណោយ​ជាជំនួយ​ដល់គាត់​ក្នុង​គ្រា​ដែល​គាត់កំពុង​ត្រូវការ​ជំនួយ​បំផុត។

លោក អ៊ុំ វណ្ណៈតំណាង​ក្រុមហ៊ុន វីតាល់ បាន​និយាយ​ថា ថវិកា​ដែលបាន​ជូនជា​អំណោយ​ដល់​លោក ចឹក ភី​ គឺបាន​មកពី​មូល​ន្និ​ធិ ២៥៛ របស់ វីតាល់។ ពួកយើង​មានគម្រោង​នឹងជួយ​ដល់​ប្រជាពល​រដ្ឋ​កម្ពុជា​ដែលត្រូវ​ការជំនួយ​ច្រើន​នាក់ទៀត ដែល​ប្រហែល​ជាមួយ​នាក់ក្នុង​មួយខែ។ លោក​បានបន្តថា​វីតាល់​បាននឹង​កំពុង​តែរៀបចំ​កម្មវិធី​សប្បុរស​ជាច្រើន​ដើម្បី​ឆ្លើយតប​នឹង​អតិថិ​ជន​ទាំងអស់​ចំពោះ​ការគាំ​ទ្រ​ទឹកពិ​សា​វីតាល់​កន្លង​មក។    លោក​សង្ឃឹម​ថា ជំនួយ​ទាំងនេះ​​មិនត្រឹម​តែជួយ​បងប្រុស ភី​ ពីការព្យា​បាល​ផ្លូវ​កាយ​ប៉ុណ្ណោះ​ទេ គឺគាំជួយ​ឲ្យបង​ប្រុសគាត់​មានទឹកចិ​ត្តក្នុង​ការរស់​បន្តជីវិត​ជួបជុំ​គ្រួសារ​គាត់​បន្តទៀត។

លោក គង់ ចិត្រា ដែល​ត្រូវជាប្អូន​ប្រុស​បង្កើត​របស់​លោក ចឹក ភី បាន​និយាយ​ទាំងអួល​ដើមក ថាលោក​ពិតជា​អគុណ​ចំពោះ​ក្រុម​ហ៊ុន​វីតាល់​ដែលមានចិត្ត​សប្បុរស​ក្នុងការ​ជួយបង​ប្រុស​លោក​ដែលកំពុង​តែមាន​ការ​ឈឺចាប់​ទាំងផ្លូវ​កាយ និង​ផ្លូវចិត្ត។ ​លោកបន្ត​​ថាបង​ប្រុស​លោក ជួបគ្រោះ​ថា្នក់ជិត​មួយខែ​ហើយ តាំងពីថ្ងៃទី ១៥ មិថុនា​មកម្លេះ ប៉ុន្តែគ្រួសារ​គ្មានប្រាក់​ព្យាបាល​ទើបសម្រេច​ចិត្តដាក់​ទុកគាត់​ឲ្យសម្រាក​នៅមន្ទីពេទ្យ​ខេត្តតាកែវ​អស់រយៈ​ពេលជាង ១០ថ្ងៃ ប៉ុន្តែ​ដោយសារ​តែមើល​ឃើញថា​ សភាព​របស់​បងប្រុស​លោកកាន់​តែធ្ងន់ទៅ​លោកនិង​គ្រួសារក៏​បានសម្រេច​ចិត្តលក់​ក្របី​មួយនឹម​បានប្រាក់​មួយចំនួន​ទើបបញ្ជូន​បងប្រុស​លោកមក​មន្ទីព្រះ​កុសមៈនេះ​។ ការព្យាបាល​របស់​បងប្រុស ភី នឹងត្រូវ​ការរយៈ​ពេលយូរ ក៏ដូចជា​ថវិការ​ច្រើនផង​ដែរ។

គួរបញ្ជាក់​ផងដែរថា មុននឹង​ថ្ងៃផ្តល់​អំណោយ​នេះ វីតាល់ ក៏បាន​អំពាវនាវ និងស្វាគមន៍​ដល់មិត្ត​ហេ្វកបុក និងជន​រួមជាតិ​ទាំងអស់ដែលមាន​ចំណាប់​អារម្មណ៍ អាចចូលរួម​ជាមួយវីតាល់​បាននៅ​ថ្ងៃ ចន្ទ័ ទី១៣ខែ កក្កដា​នេះ នៅមន្ទី​ព្រះកុសមៈ បន្ទប់​លេខ ៤ ជាន់​ទី២គ្រែ២២។ វីតាល់​សង្ឃឹម​ថាថវិការ​ឬអំណោយ​បន្តិច​បន្តួច​របស់​អ្នក​ទាំងអស់​គ្នានឹង​ក្លាយជា​វត្ថុដ៏​មានតម្លៃ​ដើម្បី​លើក​ទឹកចិត្ត​បងប្រុស ភីឲ្យបាន​ឆាប់ជា​សះស្បោយ និងអាច​មានកំលាំង​ចិត្តរស់​ជុំគ្រួសារ​គាត់បន្តទៀត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative