គ្រោះថ្នាក់ចរាចរណ៍​ ​ថ្ងៃទី​១២ ខែកក្កដា ស្លាប់​មនុស្ស ម្នាក់ និង​របួស​ធ្ងន់​ស្រាល ១៥​នាក់

យោង​តាម​របាយ​ការណ៍ ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​អគ្គស្នង​ការ​នគរ​បាល​ជាតិ បានឲ្យ​ដឹងថា​គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​​ទូ​ទាំង​​ប្រទេស ​កាលពី​​ថ្ងៃ​ទី​​១២ ខែ​កក្កដា ឆ្នាំ​​២០១៥ បានកើត​ឡើង​ចំនួន ៩​លើក យប់​៥​លើក​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​ ម្នាក់​ (​ប្រុស​) របួស​ធ្ងន់ ១១​នាក់ (​ស្រី ​ម្នាក់​) និង​​របួស​ស្រាល ៤​នាក់ (​ប្រុស​) ។​

2របាយការណ៍​ដដែល​បានបន្ត​ថា ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៧​គ្រឿង​ រថយន្ត​ធុន​តូច ៧​គ្រឿង​ រថយន្ត​ធុន​ធំ ១​គ្រឿង​ យាន​ផ្សេងៗ ១​គ្រឿង និង​ថ្មើរជើង ម្នាក់​។​ មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៤​លើក​ មិន​ប្រកាន់​ស្តាំ ២​លើក​ ស្រវឹង ១​លើក​ ប្រជែង​គ្រោះថ្នាក់ ១​លើក និង​កត្តា​យានយន្ត ១​លើក ។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១០​នាក់ (​យប់ ៩​នាក់​) ។​ ចំពោះរថយន្ត ​ពិន័យ​សរុប​ចំនួន ២២៩​គ្រឿង(​រថ​យន្ត​ធំ ៨៧​គ្រឿង​) ស្មើនឹង ២២៩​ករណី​ ករណី​ល្មើស​ក្រដាស​ស្នាម​មាន ១៣៤​គ្រឿង ស្មើនឹង ១៣៤​ករណី​ ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៩៥​គ្រឿង ស្មើនឹង ៩៥​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.២៣៨​គ្រឿង ៕

កាលពី ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៥ នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១៣​លើក យប់ ៧​លើក​ បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ (​ប្រុស​) របួសធ្ងន់ ៦​នាក់ (​ស្រី ២​នាក់​) និង​របួសស្រាល ២៦​នាក់ (​ស្រី ១០​នាក់​) ។ ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២​គ្រឿង​ រថយន្ត​ធុន​តូច ៦​គ្រឿង​ រថយន្ត​ធុន​ធំ ២​គ្រឿង និង​ថ្មើរជើង ២​នាក់​។​ អំសុភា

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative