អគ្គនាយកដ្ឋាន​អន្ត​សញ្ញាណ​កម្ម​ ព​ន្លឿ​ន​​ការធ្វើ​​អត្ត​សញ្ញាណ​​បណ្ណ​​ជូន​​ពលរដ្ឋ

អគ្គ​នាយក អគ្គនា​យកដ្ឋាន​​អត្តសញ្ញាណ​​កម្ម បាន​ជំរុញ​​ឲ្យ​ស្នង​ការ​​នគរបាល​​រាជធានី ខេត្ត អធិការ អធិការរង​​នគរបាល​​ស្រុក​​ខ័ណ្ឌ​​ទាំងអស់ ​នៅ​ទូ​ទាំង​ប្រទេស ពន្លឿន​ការធ្វើ​​អត្ត​សញ្ញាណ​​បណ្ណ ​សញ្ជាតិ​​ខ្មែរ​ សម្រេច​​គោល​ដៅ ៦.៥​​លាន​​សន្លឹក​ នៅ​ឆ្នាំ​​២០១៦​ ខាង​មុខនេះ​។

6ការជំរុញ​​ការធ្វើ​​អត្តសញ្ញាណ​​បណ្ណ​​នោះ បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​អគ្គ​នាយក​ដ្ឋាន​​អត្ត​សញ្ញាណ​​កម្ម គ្រោង​​នឹង​ធ្វើ​ការ​ផ្តល់​​កុំព្យូទ័រ​​កត់​ត្រា​​ទិន្នន័យ​​ចំនួន​​៨២០​​គ្រឿង ហើយ​​ក្នុង​១​​គ្រឿង​​អាច​ធានា​​ប្រើ​ប្រាស់​​នៅក្នុង​​រដ្ឋបាល​ ​ឃុំ​ ស​ង្តា​ត់​ ចំនួន ​២​ឃុំ​​សង្កាត់​។​

ថ្លែង​ក្នុង​​កិច្ច​ប្រជុំ​​ជាមួយ​​បណ្តា​​ស្នងការ​​នគរបាល​ រាជ​ធានី​​ខេត្ត និង​បណ្តា​​អធិការ អធិការ​ង​​ស្រុក​​ខ័​ណ្ឌ​ទូទាំង​ប្រទេស ​កាលពី​ ​ថ្ងៃទី​​១០ ខែ​កក្ត​ដា ឆ្នាំ​​២០១៥ ​នៅ​​អគ្គ​ស្នង​ន​គរបាល​ជាតិ នាយ​​ឧ​ត្ត​ម​​សេនីយ ម៉ៅ ច័ន្ទ​តារា អគ្គ​នាយក អគ្គ​នាយក​ដ្ឋាន​​អត្ត​សញ្ញាណ​​កម្ម​​ក្រសួង​មហា​ផ្ទៃ​​បាន​​ថ្លែងថា គ្រប់​ឃុំ​​សង្កាត់​​ទាំងអស់​​នៅ​ទូទាំង​ប្រទេស ដែល​​ម៉ាស៊ីន​​កុំព្យូទ័រ​​ថ្មី​មិន​ទាន់បាន​​បញ្ជូន​​ទៅដល់ ត្រូវ​បន្ត​​ប្រើប្រាស់​​កុំព្យូទ័រ​កត់​ត្រា​​ទិន្នន័យ​​ដែល​បាន​ផ្តល់​ជូន​​ក្នុង ​ជំ​ហា​​ទី​២ ។ សម្រាប់​​ឃុំ​​សង្កាត់​​ដែល​​មិនទាន់​​ទទួល​បាន​​កុំ​ព្យូទ័រ​​បញ្ចូល​​ទិន្នន័យ​​នេះ អាជ្ញាធរ​​ឃុំ​​សង្កាត់ និង​​ប៉ុស្តិន​គរបាល​រដ្ឋ​បាល​ត្រូវ​​ចុះ​ធ្វើ​​សកម្មភាព​​មុន​ដូច​ជា ចុះ​ស្រង់​​ស្ថិតិ​ មាន​ការ​​រៀបចំ​​ជាមុន​​ដូចជា សំបុត្រ​កំណើត សៀវភៅ​​គ្រួសារ និង​ប័ណ្ណ​​ស្នាក់នៅ​​ជាដើម ហើយ​បើ​​ប្រជាពល​រដ្ឋ​គ្មាន អាជ្ញាធរ​​ឃុំ ត្រូវ​​ដោះស្រាយ​​ជូន​គាត់​​ដើម្បី​​កុំ​ការ​ធ្វើ​អត្ត​សញ្ញាណ​​បណ្ណ​​មានការ​កក​ស្ទះ ​។  ពិសេស​​ជាងនេះ​ទៀត អាជ្ញាធរ ភូមិ​ឃុំ​ ឬ​នគរ​បាល​​ប៉ុស្តិ អាច​ត្រូវ​​ចែកជូន​​ពាក្យសុំ​​ធ្វើ​អត្ត​​សញ្ញា​បណ្ណ​​មុន​ជូន​​គាត់ និង​មាន​ការ​​បំពេញ​​ឈ្មោះ​មុន ដើម្បី​​បង្ក​ភាព​ងាយ​ស្រួល​​ក្នុងឱកាស​​ពេល​គាត់​​ទៅធ្វើ​​អត្តសញ្ញាណ​​បណ្ណ​។​

លោកម៉ៅ ច័ន្ទ​តារា បានស្នើ​​ឲ្យ​បណ្តា​​ស្នងការ​​ខេត្ត និង​​អធិការ អធិកា​រ​ង​​ស្រុក​ខ័​ណ្ឌ ត្រូវខិតខំ​ជំរុញ និង​ជូន​ដំណឹង​​មុន​ជូន​​អាជ្ញា​ធ​រ​​ឃុំ​​សង្កាត់ និង​​ប្រជាពលរដ្ឋ​​នៅ​​មូលដ្ឋាន​។​

ពាក់ព័ន្ធ​​នឹង​ការ​ធ្វើ​​អត្ត​សញ្ញាណ​​បណ្ណ​នេះ មាន​ប្រជាពលរដ្ឋ​​ជាច្រើន​​រអ៊ូរ​ទាំ​ថា ការធ្វើ​ការ​មាន​​ភាព​យឺត​​យ៉ាវ ប៉ុន្តែ​​ទោះ​យ៉ាង​នេះ​​ក្តី រាជ​រដ្ឋាភិបាល​​កម្ពុជា បច្ចុប្បន្ន​​បាន​កំពុង​​ជំរុញ​​ឲ្យ​អង្គភាព​​ជំនាញ​​ទាំងអស់​​ខិតខំ​​ធ្វើ​ អត្ត​សញ្ញាណ​​បណ្ណ​​គំរូ​ថ្មី​​នេះ​ជូន​​ប្រជាពល​រដ្ឋ​​ឲ្យ​គ្រប់​គ្នា ព្រោះថា អត្តសញ្ញាណ​​បណ្ណ​គំរូ​​ថ្មី​នេះ ត្រូវបាន​​គណបក្ស​នយោបាយ បាន​​ឯកភាព​​យក​​អត្តសញ្ញាណ​​បណ្ណ​គំរូ​ថ្មី​​នេះ​​ធ្វើ​ជា​បណ្ណ​​សម្រាប់​​បោះឆ្នោត​ ផងដែរ ក្រៅពី​នេះ​អត្ត​​សញ្ញា​​បណ្ណ​នេះ​​ក៏បានផ្តល់​​ផល​ប្រយោជន៍​​ជាច្រើន​​ទៀតផង​ សម្រាប់​​បម្រើ​​ជីវភាព​​ប្រចាំថ្ងៃ​​របស់​​ពលរដ្ឋ​​ផងដែរ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative