គ្រោះថ្នាក់​ចរាចរណ៍ ​ថ្ងៃ​ទី​១០ ខែ​កក្កដា ​ស្លាប់​​មនុស្ស​៥​នាក់ និង​របួស​​ធ្ងន់​ស្រាល​១៣​

គ្រោះ​ថ្នាក់​​ចរាចរណ៍​នៅ​ទូទាំង​​ប្រទេស កាលពី​ថ្ងៃ​ទី​​១០ ខែ​​កក្ត​ដា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន​​៨​លើក យប់​​៣​លើក​​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់ ៥​នាក់ (​ស្រី​២​នាក់​) របួស​ធ្ងន់​៦​​នាក់ (​ប្រុស​) និង​​របួស​ស្រាល​​៧​នាក់ (​ប្រុស​) ។​

4យោង​តាម​របាយការណ៍ ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​អគ្គស្នង​ការនគរបាល​ជាតិ បានឲ្យ​ដឹងថា ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ទាំង​៨​លើក​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប ១៤​គ្រឿង ក្នុងនោះ​​មាន​​ម៉ូតូ​​ចំនួន ១១​គ្រឿង​ រថយន្ត​​ធុន​តូច​១​គ្រឿង និង​​រថយន្ត​​ធុន​ធំ​​១​គ្រឿង​។​ មូលហេតុ​​ដែល​​បណ្តាល​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ រួមមាន ល្មើស​​ល្បឿន​​២​លើក​ ស្រវឹង​​៤​លើក​ មិន​​ប្រកាន់​​ស្តាំ​២​​លើក ។ ចំពោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់ ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន១៧​នាក់ (​យប់​​៥​នាក់​) ។​

ចំពោះ​រថយន្ត​​ពិន័យ​​សរុប​ ចំនួន​​៨៣០​គ្រឿង (​រថយន្ត​​ធំ​២៣១​​គ្រឿង​) ​ស្មើនឹង ៨៣០​​ករណី ល្មើស​​ក្រដាស​​ស្នាម​​មាន ៦១៥​គ្រឿង ស្មើ​នឹង​ ៦១៥​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេកទេស ២១៥​គ្រឿង ស្មើ​នឹង​២១៥​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន​ ១.៥៨០​​គ្រឿង៕

ចំណែក​គ្រោះថ្នាក់​​ចរាចរណ៍ នៅ​ទូ​ទាំង​​ប្រទេស ​កាលពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​​២០១៥ បានកើត​ឡើង ចំនួន​៧​លើក យប់​២​លើក​​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់ ៧​នាក់ (​ប្រុស​)  របួស​ធ្ងន់ ៤​នាក់ (​ស្រី ម្នាក់​) និង​​របួស​ស្រាល ២​នាក់​(​ប្រុស​) បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប ១១​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៦​គ្រឿង​ រថយន្ត​​ធុន​តូច៤​​គ្រឿង និង​​រថយន្ត​​ធុន​ធំ ១​គ្រឿង។​ មូលហេតុ​​ដែល​​បណ្តាល​ឲ្យ​មាន​​គ្រោះថ្នាក់ រួមមាន ល្មើស​​ល្បឿន ៤​លើក​ មិន​​ប្រកាន់​​ស្តាំ ២​លើក និង​ប្រជែង​​គ្រោះថ្នាក់ ១​លើក។ ចំពោះ​​អ្នក​ ជិះ​​ម៉ូតូ​​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន ១០​នាក់ (​យប់៣​នាក់​) ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative