​​កម្ពុជា​​គ្រោងដាក់​ម៉ាស៊ីន​ G Expert​ ចំនួន​៣០គ្រឿង​នាឆ្នាំ​នេះ

ក្នុងគោលដៅ​ស្រាវជ្រាវ រកឃើញ​ជំងឺ​របេង​ កាន់តែ​ច្រើន កម្មវិធី​ជាតិ​កំចាត់​​រោគ​របេង​គ្រោង​ដាក់​ពង្រាយ​ម៉ាស៊ីន​ G Expert ចំនួន​៣០​គ្រឿង បន្ថែម​លើ​ម៉ាស៊ីន ដែលបាន​ដាក់​ពង្រាយ​ស្រាប់​ចំនួន​១៨​គ្រឿង។

1លោក​វេជ្ជ​បណ្ឌិត ម៉ៅ តាន់អ៊ាង នាយក​មជ្ឈ​មណ្ឌល​ជាតិ​ ប្រយុទ្ឋ​នឹង​ជំងឺ​របេង ​និងហង់សិន បានថ្លែង​ឲ្យដឹង​តាមទូរ​ស័ព្ទ នា​រសៀល​ថ្ងៃទី​១០​ កក្កដា​នេះ​ថា កម្មវិធី​​ជាតិ​កំ​ចាត់​រោគ​របេង​បាន​ និង​កំពុង​ដាក់​ពង្រាយ​ម៉ា​ស៊ីន G expert ស្រាវ​ជ្រាវ​រក​ឃើញ​អ្នកជំងឺ​របេង​ឆាប់​រហ័ស​ចំនួន​១គ្រឿង​ ក្នុង​ដំណាក់​កាលទី​១​ ចំនួន​១០​គ្រឿង ដែលបាន​ដាក់​នៅ​មន្ទីរ ពេទ្យ​បង្អែក​ជាតិ ចំនួន​២គ្រឿង និង​មន្ទីរ​ពេទ្យ​បង្អែក​តាម​​បណ្តាខេត្ត​ចំនួន​៨។ លោក​បន្តថា ចំណែក​ដំណាក់​កាលទី២ និងទី៣​នឹងធ្វើ​ជាបន្ត​​បន្ទាប់​រហូត​ដល់ដំ​ណាច់​ឆ្នាំនេះ។

លោកបន្ត​ថា “គោល​ដៅនៃការ​ដាក់ម៉ាស៊ីន​ G Expert នេះមាន​គោល​ដៅ​​ស្រាវ​ជ្រាវ​ជំងឺ​របេង​លើ​មនុស្ស​​ចាស់ អ្នក​មានជំងឺ​ទឹកនោម​ផ្អែម​ និង​អ្នក​រស់​នៅជា​មួយ​មេ​រោគ​អេដស៍ ជំងឺ​អេដស៍”។ លោក​បន្តថា​ “ថវិកា​សម្រាប់​ទិញម៉ា​ស៊ីននេះ ​បានទទួល​​ការ​ឧបត្ថម្ភ​ពីមូល​និធិសាកល​ សម្រាប់​ប្រយុទ្ឋ​ជំងឺ​របេង អេដស៍ និងជំងឺ​គ្រុនចាញ់”​។

លោកវេជ្ជ​បណ្ឌិត ម៉ៅ តាន់អ៊ាង បានបន្ត​ថា កម្មវិធី​ជាតិមាន​គោលដៅ​ដាក់​ពង្រាង​ម៉ាស៊ីន​ G Expert នៅគ្រប់​មន្ទីរ​ពេទ្យ​បង្អែក​ តាម​គ្រប់​មន្ទីរ​ពេទ្យ​បង្អែក​​នៅទូទាំង​ប្រទេស​នាដំណាច់​ឆ្នាំ២០១៨​ខាងមុខ​នេះ ក្នុងគោល​ដៅស្រាវ​ជ្រាវជំងឺ​​របេង​ឲ្យបាន​ ឆាប់​រហ័ស និង​ព្យាបាល​ឲ្យជាសះ​ស្បើយ។

ម៉ាស៊ីន G Expert ជា​ប្រភេទ​ម៉ាស៊ីន​ទំនើប ដែលអាច​ស្រាវជ្រាវ​ជំងឺ​របេង​​ឆាប់​រហ័ស ដោយគ្រាន់​តែចំណាយ​ពេល៩០​នាទី​ ប៉ុណ្ណោះ ខណៈការ​ស្រាវជ្រាវ​រក​មេរោគ​របេង​មុនមាន​ម៉ាស៊ីន​នេះ គឺត្រូវ​ចំណាយ​ពេលរហូត​ដល់១ទៅ២​សប្តាហ៍។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១០​ ខែ​កក្កដា ឆ្នាំ២០១៥                                                       

Google Analytics Alternative