គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​៩ កក្កដា បណ្តាល​ឲ្យ​ស្លាប់​​មនុស្ស​៧​នាក់ និង​​របួស​​ធ្ងន់​​ស្រាល​៦​នាក់​

គ្រោះ​ថ្នាក់​​ចរាចរណ៍ នៅ​ទូ​ទាំង​​ប្រទេស​​ កាល​ពីថ្ងៃ​​ទី​៩ ខែ​កក្កដា ឆ្នាំ​​២០១៥​ ​បានកើតឡើង​ចំនួន ៧​លើក យប់ ២​លើក​​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់ ៧​នាក់​ (​ប្រុស​) របួស​ធ្ងន់​៤​នាក់ (​ស្រីម្នាក់​) និង​​របួស​ស្រាល​២​នាក់ (​ប្រុស​) ។​

1យោង​តាម​របាយ​ការណ៍ ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ បាន​ឲ្យដឹង​ថា ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍ ​ទាំង៧​​លើក​​នេះ បាន​​បង្ក​​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប ១១​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៦​គ្រឿង​​ រថ​យន្ត​​ធុន​​តូច ៤​គ្រឿង និង​​រថយន្ត​​ធុន​ធំ ១​គ្រឿង។​ មូល​ហេតុ​​ដែល​​បណ្តាល​ឲ្យ​មាន​​គ្រោះ​ថ្នាក់ រួមមាន ល្មើស​ល្បឿន ៤​លើក​ មិន​​ប្រកាន់​​ស្តាំ ២​លើក និង​ប្រជែង​​គ្រោះ​ថ្នាក់ ១​លើក។ ចំពោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់ ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិភាព​​ចំនួន ១០​នាក់ (​យប់ ៣​នាក់​)។​ ចំ​ពោះ​​​រថយន្ត ​ពិន័យ​​សរុប​​ចំនួន ៦៦៤​គ្រឿង (​រថយន្ត​ធំ​ ២១៧​គ្រឿង​) ស្មើនឹង​៧០៣​ករណី​ ករណី​​ល្មើស​​ក្រដាស​​ស្នាម​​មាន ៤២៤​គ្រឿង​ស្មើនឹង​៤៣៥​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ២៤០​គ្រឿង ស្មើនឹង ២៦៨​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១.២៤៨​​គ្រឿង ។

ចំណែក​គ្រោះ​ថ្នាក់​​ចរាចរណ៍ នៅទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ទី​៨ ខែ​​កក្ត​ដា ​ឆ្នាំ​២០១៥ បានកើត​ឡើង ​ចំនួន​​៨​លើក យប់​២​​លើក​បណ្តាល​អោយ​​មនុស្ស​​ស្លាប់​៤​នាក់​​(​ស្រី​៣​នាក់​) ​របួសធ្ងន់​​៥​នាក់​​(​ស្រី​២ ​នាក់​) និង​របួស​ស្រាល​៣​​នាក់​​(​ប្រុស​)​ បាន​​បង្ក​​ឲ្យ​ខូច​ ខាត​ យាន​យន្ត​​សរុប​១៦​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​៨​គ្រឿង​ រថយន្ត​​ធុន​តូច​​១​គ្រឿង​ រថយន្ត​​ធុន​ធំ​​៥​គ្រឿង​ យាន​​ផ្សេងៗ​​២​គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative