ថ្នាក់ដឹក​នាំ​បុគ្គលិក​មន្ត្រី​រាជការ ក្រសួង​ពាណិជ្ជ​កម្ម ​ស្ម័គ្រចិត្ត​បរិច្ឆាគ​ឈាម​ជា​លើកទី៣

ថ្នាក់ដឹក​នាំ​បុគ្គលិក​មន្ត្រី​រាជការ​នៃក្រសួង​ពាណិជ្ជ​កម្ម ប្រមាណ​​២០០​នាក់​ កាលពី​ថ្ងៃទី​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៥ បាន​ចូល​រួម​ក្នុង​កម្មវិធី​​បរិច្ចាគ​ឈាម​ដោយស្ម័គ្រ​ចិត្ត​ក្រោម​ប្រធានបទ​ «អគុណរ​ចំពោះ​ការជួយ​សង្គ្រោះជីវិតខ្ញុំ​» នៅសាល​ប្រជុំ​​ក្រសួង​​ពាណិជ្ជ​កម្ម​ក្រោម​អធិបតីយ​ភាព​លោក​ទេសរដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម។​

2នេះជា​លើកទី​បីហើយ ដែល​ក្រសួង​ពាណិជ្ជកម្ម បាន​សហការ​ជាមួយ​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់ឈាម​​ដើម្បី​រៀបចំ​កម្មវិធី​ផ្តល់​ ឈាម​​សប្បុរស ដោយរំពឹង​ថា​នឹងទទួល​បាន​ឈាម​យ៉ាងតិច​១០០ប្លោក ដើម្បី​ផ្គត់ផ្គង់​កង្វះ​ខាត​​ឈាម​ទូទាំង​ប្រទេស​កម្ពុជា។

ឆ្លៀតក្នុង​ឱកាស​នោះផង​ដែរ លោកទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន ថ្លែង​​អំណរ​​គុណយ៉ាង​ជ្រាលជ្រៅ​ដល់មន្ត្រី​ក្រោមឱវាទ​ទាំងអស់​ដែលមាន​ចិត្ត​សប្បុ​រស​ធម៌​ក្នុងការ​ផ្តល់ឈាម​លើកនេះ។ លោក​ទេសរដ្ឋ​មន្ត្រី​ក៏បានថ្លែង​​អំណរ​គុណផង​​ដែរចំពោះ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់ឈាម​ដែលតែង​តែខ្នះ​​ខ្នែង​ផ្សព្វផ្សាយ និងប្រមូល​ឈាម​​សប្បុរស​គ្រប់ទី​កន្លែង​​ដើម្បី​បំពេញ​​បន្ថែម​ដល់​តម្រូវ​ការឈាម​ជាចាំបាច់​ទូទាំង​ប្រទេស។ លោក​ ស៊ុន ចាន់ថុល ក៏បាន​ប្តេជ្ញា​​ចិត្តនឹង​បន្តគាំ​ទ្រដល់​កម្មវិធី​​បរិច្ចាគឈាម​ ហើយ​ក៏នឹង​បង្កើត​ឲ្យមាន​កម្មវិធី​ផ្តល់ឈាម​បែបនេះ​​ជាបន្ត​បន្ទាប់​ជារៀង​រាល់ឆ្នាំ។

លោកវេជ្ជ​បណ្ឌិត ជា សុខឃីម អនុប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​​ផ្តល់​ឈាម​បានមាន​ប្រសាសន៍​ថា ក្នុងឆ្នាំ​២០១៥នេះមជ្ឈ​មណ្ឌល​​​ជាតិ​ផ្តល់​​ឈាម ទទួល​បានចំនួន​អ្នកស្មគ្រ័​ចិត្តផ្តល់​ឈាមបាន​​កើន​ឡើង​​ច្រើន​លើស​ពីឆ្នាំ២០១៤។ ប៉ុន្តែ​ដោយសារ​តែចំនួន​​នៃតម្រូវ​ការ​ក៏មាន​ការ​កើនឡើង​​យ៉ាងខ្លាំង​ដែរ​ ដែលធ្វើ​ឲ្យ​មជ្ឈមណ្ឌល​នៅតែ​ប្រឈម​នឹងកង្វះ​ខាត​ឈាម​​នៅក្នុង​ស្តុក​ជា​ពិសេស​គឺ​ឈាម​ប្រភេទ​ B និង​ប្រភេទ O។ ដូច្នេះ​ហើយ​ទើប​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់ឈាម​បានខិត​ខំស្វះ​ស្វែង​ដាក់​​លិខិត​ស្នើរ​សុំ​ប្រារព្ធ​ពិធី​បរិច្ចាគ​​ឈាម​​ទៅតាម​ស្ថាប័នរដ្ឋ​ និង​ឯកជន​នានា​ទូទាំង​រាជធានី​ដោយ​សង្ឃឹម​ថានឹង​ទទួល​បាន​ការ​សហការ​ល្អ​ដូច​ក្រសួង​​ពាណិជ្ជ​កម្ម​ដែរ ដើម្បី​បំពេញ​តម្រូវ​ការ​ឈាម​ក្នុងស្តុក​។

ដើម្បីលើក​ទឹកចិត្ត​ដល់​សប្បុរស​ជន ដែលបាន​ផ្តល់ឈាម​ដោយស្ម័គ្រ ក្រុមហ៊ុន​ទឹកពិសា វីតាល់ បានផ្តល់​ទឹកវីតាល់​៦ដប រួម​ជាមួយ​​នឹងថង់យួរ​ដ៏ស្រស់​ស្អាត សម្រាប់​អ្នកផ្តល់​ឈាមទាំង​អស់ បន្ថែម​ពីលើការ​ឧបត្ថម្ភ​ទឹកវីតាល់​ក្នុងការ​ប្រើប្រាស់​ក្នុង​កម្ម​វិធី​។​

ក្នុងពេលថ្មីៗ​នេះ ក្រុមហ៊ុន​វីតាល់ ពិតជា​រីករាយ និងកោត​សរសើរ​ដល់ទឹកចិត្ត​មន្ត្រី​រាជការ និងពល​ទាហាន​ទាំងឡាយ​តាម​ ស្ថាប័នរដ្ឋ​នានា​ដែលមាន​បានចូល​រួមចំនែក​យ៉ាង​សកម្ម កម្មវិធី​មនុស្សធម៌ ដែលទង្វើរ​ជាគំរូរ​ដ៏ល្អ​សម្រាប់​ប្រជា​ពលរដ្ឋ​​ដទៃ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative