គ្រោះថ្នាក់​ចរាចរណ៍​ ថ្ងៃ ទី​៨​​​ ខែកក្កដា​ បណ្តាល​អោយ​ស្លាប់​មនុស្ស​៤​នាក់ និងរបួសធ្ងន់ ​ស្រាល ​៨​នាក់

យោង​តាម​របាយ​ការណ៍ ពីនាយកដ្ឋាន​សណ្តាប់​ធ្នាប់​នៃអគ្គ​ស្នងការ​នគរ​បាល​ជាតិ បាន​ឲ្យដឹង​ថា គ្រោះ​ថ្នាក់​​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស កាល​ពី​ថ្ងៃ​ទី​៨​ ខែ​​កក្ត​ដា​ ឆ្នាំ​​២០១៥ បានកើត​ឡើងចំនួន​​៨​លើក យប់​២​​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​៤​នាក់​​(​ស្រី​៣​​នាក់​)​ របួស​ធ្ងន់​៥​​នាក់​​(​ស្រី​២ ​នាក់​) និង​របួស​ស្រាល​​៣​នាក់​​(​ប្រុស​)​។​

1ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង៨​​លើក​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប​​១៦​គ្រឿង ក្នុងនោះ​​មាន​​ម៉ូតូ​​ចំនួន​​៨​គ្រឿង​ រថយន្ត​​ធុន​តូច​​១​គ្រឿង​ រថយន្ត​​ធុន​ធំ​៥​​គ្រឿង​ យាន​​ផ្សេងៗ​២​​គ្រឿង​។​

មូល​ហេតុ​ដែល​បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួម​មាន ល្មើស​​ល្បឿន​​៤​លើក​ ប្រជែង​​គ្រោះ​ថ្នាក់​​២​លើក​ ​មិន​​ប្រកាន់​​ស្តាំ​២​​លើក​។​ ចំពោះ​អ្នក​ជិះ​ម៉ូតូ ​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន​​៤​នាក់​​(​យប់​ម្នាក់​)​​។ ​រថយន្ត​​ពិន័យ​​សរុប​​ចំនួន​​៥០៥​​គ្រឿង​(​រថ​យន្ត​​​ធំ​១៣៥​​គ្រឿង​)​ស្មើនឹង​​៥០៥​​ករណី​ ​ករណី​​ល្មើស​​ក្រដាស​​ស្នាម​​មាន​​៣២៧​គ្រឿង ស្មើនឹង​​៣២៧​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​១៧៨​គ្រឿង​ ស្មើ​នឹង​១៧៨​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន​ ១.២៥៨​គ្រឿង​។

គួរបញ្ជាក់​ថា​គ្រោះថ្នាក់​​ចរាចរណ៍ នៅ​ទូ​ទាំង​​ប្រទេស​ កាលពី​​ថ្ងៃ​ទី​៧ ខែ​​កក្ត​ដា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន​​១៧​លើក យប់​១៣​​លើក​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​១០​នាក់ (​ស្រី​ម្នាក់​) របួស​ធ្ងន់​​១៦​នាក់ (​ស្រី​ម្នាក់​) និង​​របួស​ស្រាល​​៦​នាក់​ (​ប្រុស​)។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative