ស្ថាប័ន​អប់រំ​ជាង៤០​មកពី​ប្រទេស​អូស្ត្រាលី​ នឹងចូលរួម​ពិព័ណ៍​ការ​សិក្សា​នៅ​អូស្ត្រាលី​លើក​ទី១២​នៅ​កម្ពុជា​

ស្ថាប័ន​អប់រំ ជាង៤០​របស់​ប្រទេស​អូស្ត្រាលី នឹង​មកចូល​រួមពិ​ព័ណ៍​ការ​សិក្សា នៅ​អូស្ត្រាលី​លើកទី​១២ នៅ​កម្ពុជា នៅថ្ងៃ​ទី​​១៤  ខែ​កក្កដា ខាងមុខ​នេះដើម្បី​ធ្វើបទ​បង្ហាញ​ស្តីពី​ជម្រើស​ការ​សិក្សា​ដែលរាប់​បញ្ចូល​ថ្នាក់​វិទ្យាល័យ និង​ការ​អប់រំ​មុន និង​ក្រោយ​ឧត្តម​សិក្សា។

5យោងតាម​សេចក្តី​ប្រកាស​ពត៌មាន ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​០៨ កក្តដា នេះ​បាន​ឲ្យ​ដឹងថា ពិព័ណ៍ការ​សិក្សា​នៅ​អូស្ត្រាលី​លើកទី១២ រៀបចំ​ឡើងដោយ​ IDP ​Education សម្រាប់​សិស្ស​​  និស្សិត​ និងអាណា​ព្យាបាល ចូលរួម​ដើម្បី​ទទួល​ព័ត៌មាន​អំពី​ជម្រើស​សិក្សា តម្លៃ​សិក្សា និង​ការសុំ​ទិដ្ឋាការ​ទៅសិក្សា​នៅ​បរ​ទេស​។ ក្នុងពិព័ណ៍​ពីការ​សិក្សា​នៅអូស្ត្រាលី​លើកទី ១២នេះ ក្នុងនោះ​ផងដែរ​មន្រ្តី​នៃស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​នៅប្រទេស​កម្ពុជា ផ្នែក​ទិដ្ឋាការ នឹង​ចូលរួម​ផងដែរ​ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​លក្ខខ័ន្តិកៈ​ដែលចាំបាច់​ក្នុងការ​បំពេញ​ទំរង់​បែប​បទ​ស្នើ​សុំ​ទិដ្ឋាការ​ទៅប្រទេស​អូស្រ្តាលី។

អ្នក​តំណាង​ប្រចាំ​មណ្ឌល​ប្រលង IELTS ផ្លូវការ​ប្រចាំ​ប្រទេស​កម្ពុជា និង​ត្រៀម​ខ្លួនរួច​ជាស្រេច​ដើម្បី​ផ្តល់ការ​ប្រឹក្សា​ពីការ​ចុះ​ឈ្មោះ​ប្រលង និងការ​ត្រៀម​ខ្លួន​ប្រលង។ ដោយ​ឡែក មជ្ឈម​ណ្ឌល​អូស្រា្តលី​ដើម្បី​ការ​អប់រំ (ACE) ក៏នឹង​មាន​វត្តមាន​ក្នុង​កម្ម​វិធី​នេះ​ដើម្បី​ផ្តល់​នូវ​ព័ត៌មាន​ទាក់ទង​នឹងការ​សិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​ទៅសិក្សា​នៅ​ប្រទេស​អូស្ត្រាលី។

លោក ម៉ៅ ស្រេង អគ្គនាយក​ស្ថាប័ន IDP Education បាន​មាន​ប្រសាសន៍​នៅក្នុង​សេចក្តី​ប្រកាស​ពត៌មាន​នោះឲ្យ​ដឹងថា​  «ពិព័ណ៍​នេះ ជា​ឱកាស​ដ៏ពិសេស​មួយ សម្រាប់​សិស្ស និស្សិត និងអាណា​ព្យាបាល​ដែលមាន​បំណង​ចង់ទៅ សិក្សា​នៅក្រៅ​ប្រទេស។ ជាមួយ​នឹង​សមាហរណកម្ម​អាស៊ាន​២០១៥​​សិស្ស​និស្សិត​កម្ពុជា ដែល​ទទួល​បានការ​​សិក្សា​នៅ​បរទេស​នឹង​មាន​ឱកាស​ឈាន​មុខគេ​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​វិស័យ​ទីផ្សារ​ការងារ​ក្នុងប្រទេស​កម្ពុជា។ ដោយ​យោង​តាម​ហេតុផល​នេះ សិស្ស​និស្សិត​កម្ពុជា​កាន់តែ​ច្រើនឡើង​បាន​សម្រេច​ចិត្តជ្រើស​រើសទៅ​សិក្សា​នៅ​បរទេស​ដោយមាន​ភាព​ជឿជាក់​ថានឹង​សម្រេច​បាន​គោល​ដៅ​ដែល​ពួកគេ​ប៉ងប្រាថ្នា។ ប្រទេស​អូស្ត្រាលី​បាន​ក្លាយ​ជាប្រទេស​មួយដែល​ត្រូវបាន​ជ្រើសរើស​ដោយ សិស្ស​និស្សិត​កម្ពុជា​កាន់តែ​ច្រើនជា​លំដាប់​ជារៀង​រាល់ឆ្នាំ»។

គួរបញ្ជាក់​ថា IDPEducation ​គឺជាស្ថាប័ន​ដ៏ធំជាង​គេបង្អស់​ដែលបាន​ដើរតួ​នាទីក្នុង​ការបញ្ជូន​សិស្ស​និស្សិត ទៅសិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដែលមាន​ការិយាល័យ​ចំនួន​ជាង១០០​កន្លែង ក្នុង៣០​ប្រទេស​ជុំវិញ​ពិភព​លោក។ IDP Education ក៏បាន​ពង្រីក​សេវាកម្ម​បញ្ជូន​សិស្ស​និស្សិត ទៅប្រទេស​មួយចំនួន​ទៀតដូច​ជា កាណាដា ណូវេហ្សេឡង់ ចក្រភព​អង់គ្លេស ក៏ដូច​ជា​សហរដ្ឋ​អាមេរិក​ផងដែរ។ លើសពី​នេះទៅ​ទៀតការ​ប្រឹក្សា និង ជំនួយ​ផ្សេងៗ​ទាក់ទងនឹង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា​នឹងត្រូវ​បានផ្តល់​ជូនដោយ​ឥតគិត​ថ្លៃផងដែរ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative