គ្រោះថ្នាក់​ចរាចរណ៍​ ថ្ងៃ ទី​៧ ខែកក្កដា ស្លាប់​​មនុស្ស​​១០​នាក់ និង របួស​ធ្ងន់​ស្រាល​២០​នាក់

យោង​​តាម​​​របាយ​​ការណ៍ ​ពី​នាយកដ្ឋាន​​​សណ្ដាប់​​ធ្នាប់ នៃ​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ បានឲ្យ​ដឹងថា​ គ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​ទូ​ទាំង​​ប្រទេស​ កាលពី​​ថ្ងៃ​ទី​៧ ខែ​​កក្ត​ដា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន​​១៧​លើក យប់​​១៣​លើក​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​​១០​នាក់ (​ស្រី​ម្នាក់​) របួស​ធ្ងន់​​១៦​នាក់ (​ស្រី​ម្នាក់​) និង​​របួស​ស្រាល​​៦​នាក់(​ប្រុស​)។​

1របាយ​ការណ៍​ដដែល បានបន្តថា​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​ទាំង​១៧​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​​២៥​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​១៨​​គ្រឿង​ រថយន្ត​ធុន​​តូច​៥​គ្រឿង​ យាន​ផ្សេងៗ​​២​គ្រឿង និង​ថ្មើរ​ជើង​៣​នាក់។​ មូលហេតុ​​ដែល​បណ្តាល​ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន ល្មើស​ល្បឿន​​៦​លើក​ ប្រជែង​​គ្រោះថ្នាក់​១​​លើក​ មិន​ប្រកាន់​​ស្តាំ​៤​លើក​ បត់​គ្រោះ​ថ្នាក់​​១​លើក​ ស្រវឹង​៣​​លើក​ គោ​រត់​​ឆ្លងផ្លូវ​​១​លើក និង​កត្តា​​យានយន្ត​​១​លើក ។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន​ ២០​នាក់ (​យប់​១៦​នាក់​)។​ ចំពោះ​រថយន្ត​​ពិន័យ​​សរុប​​ចំនួន​​៧៧០​​គ្រឿង (​រថយន្ត​ធំ​​២៣៩​គ្រឿង​) ស្មើនឹង​​៧៧០​​ករណី​ ករណី​​ល្មើស​​ក្រដាស​​ស្នាម​​មាន​​៤៨៣​គ្រឿង ស្មើនឹង​​៤៨៣​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេកទេស​​២៨៧​គ្រឿង​ស្មើនឹង​​២៨៧​​ករណី​ ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន​ ១.៧៨៩​គ្រឿង ៕

ចំណែកគ្រោះ​ថ្នាក់​​ចរាចរណ៍ នៅ​ទូទាំង​​ប្រទេស កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​​ចំនួន ១០​​លើក ក្នុង​​នោះ​​យប់ ៥​លើក​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​៥​នាក់​ (​ស្រី​ម្នាក់​) រង​​របួស​​ធ្ងន់​៧​នាក់ (​ស្រី​ម្នាក់​) និង​​របួស​ស្រាល​៤​នាក់ (​ស្​រី​ម្នាក់​) បាន​​បង្ក​ឲ្យ​​មានការ​​ខូចខាត​​យានយន្ត​​សរុប ១៤​​គ្រឿង ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន ៩​គ្រឿង​ រថយន្ត​​ធុន​តូច ២​គ្រឿង​​ ​រថយន្ត​​ធុន​ធំ ១​គ្រឿង​​ ​យាន​ផ្សេងៗ ២​គ្រឿង និង​ថ្មើរជើង​៣​នាក់​ ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative