ក្រសួង​ការងារ នឹង​ប្រកាស​លទ្ធផល​ប្រលង​ធ្វើ​តេស្ត​ភាសា​កូរ៉េ លើក​ទី១២ នៅថ្ងៃ​ទី១៥ កក្តដា

ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ធ្វើការ​ប្រកាស​លទ្ធផល​ប្រលង​ធ្វើតេស្ត​ភាសា​កូរ៉េ ប្រចាំ​ឆ្នាំ​២០១៥ នៅថ្ងៃ​ទី១៥ ខែ​កក្តដា ឆ្នាំ​២០១៥​នេះ។

4សំរាប់ឆ្នាំ​នេះ ក្រសួង​ការងារ បានរៀប​ចំការ​ប្រលងធ្វើ​តេស្តភាសា​កូរ៉េ ប្រចាំ​ឆ្នាំ​២០១៥ កាលពី​ថ្ងៃទី​២៧ និង​២៨ ខែមិថុនា ឆ្នាំ​២០១៥ ដោយ​មាន​បេក្ខជន​ចូលរួម​ប្រលង​ចំនួន​៣៨៣៦២​​នាក់ តែគាគី​កូរ៉េ ជ្រើសរើស​តែចំនួន​៥៧០០​នាក់​ទេ។ ការ​ប្រលង ពីឆ្នាំទៅ​មាន​បេក្ខជន​ចូលរួម​ប្រលង​ចំនួន​ជាង៥ម៉ឺន​នាក់ ដោយ​បាន​ចាប់​ផ្តើម​ប្រលង​កាល​ពីថ្ងៃ​ទី២៥ និង២៦ ខែតុលា​ ឆ្នាំ២០១៤ នៅតាម​មណ្ឌល​ប្រឡង នៅក្នុង​រាជធានី​ភ្នំពេញ តាកែវ កំពង់ស្ពឺ​ និងខេត្ត​កំពង់ឆ្នាំង។ ក្នុង​ចំ​ណោម​បេក្ខជន​ប្រលង​ជាង៥ម៉ឺន​នាក់ នោះភាគី​កូរ៉េ​ត្រូវការតែ​៤០០០នាក់​ប៉ុណ្ណោះ​។

បើតាម​មន្ត្រី​រៀបចំ​ការប្រលង​តេស្តភាសា​កូរ៉េ បានប្រាប់​ឲ្យ​គេហទំព័រ​សុខភាព​កម្ពុជា កាលពីថ្ងៃ​ទី០៧ កក្តដា ឲ្យដឹង​ថាការ​ប្រកាស​លទ្ធផល​ប្រលង​តេស្ត​ភាសា​កូរ៉េ នឹងប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី១៥ ខែ​កក្តដា នេះហើយ​កាលពី​សម័យ​ប្រលង​ឆ្នាំមុន​ប្រកាស​លទ្ធផល​ប្រលង​នៅថ្ងៃ​ទី១៣ វិច្ឆិកា។

លោកពេជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងជា​ប្រធាន​គណៈ កម្មា​ធិការ បណ្ដុះ​បណ្ដាល​និង​បញ្ជូន​ពលករ ទៅ​បរទេស​ធ្លាប់បា​នមាន​ប្រសាសន៍ ឲ្យដឹង​ថាសំរាប់​ឆ្នាំ​២០១៥ មាន​បេក្ខជន​ចូលរួម​ប្រលង​ចំនួន​ ៣៨៣៦២​នាក់ ហើយ​កូរ៉េ​ជ្រើសរើស​ចំនួន​៥៧០០នាក់ ដែលកាល​ពីឆ្នាំ​មុនកូរ៉េ​រើសយក​តែជាង​៤០០០នាក់ ទេក្នុង​ចំណោម​បេក្ខជន​ចូល​រួម​ប្រលង​រហូត​ដល់ទៅ​ជាង៥ម៉ឺន​នាក់។  លោក ពេជ សោភ័ន បានមាន​ប្រសាសន៍​បន្តថា ការប្រលង​ធ្វើតេស្ត​ភាសា​កូរ៉េ លើក​នេះគឺ​ជាការ​ប្រលង​លើកទី​១២ហើយ ការប្រឡង ឆ្នាំនេះ ​មានលក្ខណៈ​តឹងរឹង ជាងមុន ដោយសារ​តែវិញ្ញាសារ និងការ​រៀបចំ​ត្រូវបាន​ធ្វើឡើង​ដោយផ្ទាល់ ពីសំណាក់​មន្រ្តី​ក្រសួង​ការងារ​នៃសាធារណរដ្ឋ​កូរ៉េ ។  លោកបាន​បន្តថា ការ​ប្រឡងមាន​ការ​ស្កេន​មេដៃ របស់​បេក្ខជន ដែលមិន​អាចមាន​អ្នកបន្លំ ឬ អ្នកមក​ប្រឡង​ជំនួស​បេក្ខជន បាននោះ​ទេដែលមាន​ការចូលរួម ត្រួត​ពិនិត្យ​ដោយ​អនុរក្ស​កូរ៉េ​ផងដែរ។

លោកបាន​បន្ថែម ថាតាំង​ពីចាប់​ផ្តើមធ្វើ​វិញ្ញារ​ប្រលង រហូតដល់​ចែកជួន​បេក្ខជន​ប្រលង សុទ្ធតែ​ភាគី​កូរ៉េ ចាត់ចែង​ទាំងអស់​ដោយ​វិញ្ញាសារ​ប្រលង​ដឹកតាម​យន្តហោះ​ពីកូរ៉េ មកហើយ​មករក្សា​ទុកនៅ​ស្ថានទួត​កូរ៉េ បន្ទាប់មក​យកមក​ចែកតាម​មណ្ឌល​ប្រលង​នីមួយៗ​ហើយក្នុងថ្នាក់​នីមួយៗភាគី​កូរ៉េ ត្រួតពិនិត្យ​មើលផងដែរ​ដោយបេក្ខជន​មិនមាន​ឪកាស​លួចចំលង​ទេ។ ប្រលង​ចប់​យកវិញ្ញា​ទៅ​ប្រទេស​កូរ៉េ វិញដើម្បី​កែហើយ​ប្រកាស​លទ្ធផល​អេឡេចត្រូនិច​ទៀត។

រហូតមក​ដល់ពេល​នេះ មានពលករ​ខ្មែរប្រមាណ​ជិត៤ម៉ឺន​នាក់​ហើយ ដែលកំពុង​ធ្វើការនៅក្នុងប្រទេស​​កូរ៉េ ខណៈ​ដែលប្រាក់​ឈ្នួល​របស់​ពួកគេ ដូចទៅ​នឹង​កម្មករ ក្នុងប្រទេស​កូរ៉េដែរ មានការ​កើនឡើង​រៀងរាល់​ឆ្នាំ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative