គ្រោះថ្នាក់​​ចរាចរណ៍ ​ថ្ងៃទី​៦ ខែកក្កដា​ ​ស្លាប់​​៥​នាក់ និង​រង​​របួស​​ធ្ងន់​​ស្រាល​​១១​នាក់

គ្រោះថ្នាក់​​ចរាចរណ៍ នៅ​ទូ​ទាំង​​ប្រទេស កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​​ចំនួន​១០​លើក ក្នុង​​នោះ​​យប់ ៥​លើក​​បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់ ៥​នាក់ (​ស្រី​ម្នាក់​) រង​រ​បួស​​ធ្ងន់​៧​នាក់ (​ស្រី​ម្នាក់​) និង​​របួស​ស្រាល ៤​នាក់ (​ស្រី​ម្នាក់​) នេះ​បើ​​យោង​​តាម​​របាយការណ៍​​ពី​នាយ​កដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការដ្ឋាន​​នគរ​បាល​​ជាតិ។

3យោង​តាម​​របាយការណ៍ ​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នង​កា​រដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យដឹង​ថានៅ​ក្នុង​​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង ១០​លើក​​នេះ​ បាន​​បង្ក​​ឲ្យ​​មានការ​​ខូចខាត​​យានយន្ត​​សរុប ១៤​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន ៩​គ្រឿង​  រថយន្ត​​ធុន​តូច ២​គ្រឿង​ ​រថយន្ត​​ធុន​ធំ ១​គ្រឿង​ យាន​​ផ្សេងៗ ២​គ្រឿង​ និង​ថ្មើរ​ជើង​៣​នាក់​​។ មូល​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​​ហេតុការណ៍ ​គ្រោះ​ថ្នាក់​​ចរាចរណ៍ រួមមាន ល្មើស​​ល្បឿន ៥​លើក​ ប្រជែង​​គ្រោះថ្នាក់ ២​លើក​ ​មិន​ប្រកាន់​​ស្តាំ ១​លើក​ ​បត់​គ្រោះ​ថ្នាក់ ១​លើក និង​កត្តា​​យានយន្ត ១​លើក​។ ចំពោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះថ្នាក់ ​ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​​ចំនួន ១០​នាក់ (​យប់​៥​នាក់​)​។

ចំពោះ រថយន្ត​​ទាំងអស់​​ដែល​ត្រូវ​​ផាកពិន័យ​​សរុប​​ចំនួន ៥៧៦​គ្រឿង (​រថយន្ត​ធំ ១៩៩​គ្រឿង​) ស្មើ​នឹង ៦០០​​ករណី​ ករណី​​ល្មើស​​ក្រដាស​​ស្នាម ៣៦៩​គ្រឿង ស្មើនឹង ៣៧៩​ករណី​ ចំណែក​​ករណី​​ល្មើស​​បច្ចេកទេស២០៧​​គ្រឿង ស្មើ​នឹង ២២១ករណី​។ ដោយ​ឡែក​​ម៉ូតូ​ត្រូវ​​បាន​​ពិន័យ​​សរុប​​ចំនួន ចំណែក​គ្រោះ​ថ្នាក់​​ចរាចរណ៍ នៅ​ទូ​ទាំង​​ប្រទេស​​កាល​ពីថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​​ចំនួន ១២​លើក យប់ ៨​លើក​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់ ៤​នាក់ (​ប្រុស​)  របួស​ធ្ងន់ ២១​នាក់ (​ស្រី ៦​នាក់​)  និង​​របួស​ស្រាល ៣​នាក់ (​ស្រី​ម្នាក់​) បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប ២១​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ១១​គ្រឿង​ រថយន្ត​​ធុន​តូច ៨​គ្រឿង​ រថយន្ត​​ធុន​ធំ ២​គ្រឿង និង​ថ្មើរ​ជើង៤​នាក់ ។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative