កម្ពុជា និង​៤ប្រទេស​ទៀត ចូល​រួម​ប្រកួត​​ដណ្តើម​ជើង​​ឯក ​Toyota Mekong Club ២០១៥

ប្រទេស​កម្ពុជា រួម​នឹង​ប្រទេស​វៀតណាម ឡាវ  មីយ៉ាន់ម៉ា និង​ប្រទេស​ថៃ នឹង​ចូលរួម​ប្រកួត​បាល់​ទាត់ ដណ្តើម​ជើង​ឯក​ ​Toyota Mekong Club ២០១៥ ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​ហ៊ុន​ Toyota Motor Asia​ Pacific Pte Ltd (TMAP)។

2យោង​តាម​សេចក្តី​ប្រកាស​ពត៌មាន ដែល​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ទី០៧ កក្តដា​ បាន​ឲ្យ​ដឹងថា សំរាប់​ឆ្នាំនេះ​ក្រុម​ហ៊ុន​ រៀបចំ​​ការ​​ប្រ​កួត​​បាល់​ទាត់​​ជើង​ឯក​​ Toyota​Mekong Club ជា​លើក​​ទី​ពីរ​​ក្នុង​ទី​ក្រុង​​បាង​កក ប្រ​ទេស​ថៃ​។ ក្លឹបដែល​នឹង​ចូល​រួម​​ប្រ​កួត​បាល់​ទាត់​​ក្នុង​ការ​​ប្រកួត​​ជើង​ឯក​ Toyota Mekong Club ត្រូវតែ​​ជា​ម្ចាស់​ជើងឯក​​​​នៃលីក​ ឬពាន​រង្វាន់​ក្នុង​​ប្រ​ទេស​​នីមួយៗ។

ការ​ប្រកួត​​ជើង​ឯក​ Toyota Mekong Club នឹង​​ចាប់​ផ្តើម​​ចាប់​ពី​​ថ្ងៃ​ទី១ ខែ ​វិច្ឆិកា​ ឆ្នាំ​២០១៥ រហូត​ដល់ ​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ២០១៥។  ក្នុង​អំឡុង​ពេលចាប់​ពី​ថ្ងៃ​​ទី១ ខែ វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី ២៩ខែ វិច្ឆិកា ​ប្រ​ទេស​កម្ពុជា ឡាវ និង​មីយ៉ាន់​ម៉ា​ នឹង​មានការ​ប្រកួត​​ជាលក្ខណៈ​ ម្ចាស់​​ផ្ទះ​ និងភ្ញៀវ​។  ​ការ​​ប្រកួត​​ពាក់​​កណ្តាល​​ផ្តាច់​ព្រ័ត នឹង​ធ្វើ​​ឡើង​​នៅ​ថ្ងៃ​ទី ៦ ខែ​ធ្នូ​ ចំណែក ឯក្រុម​​វៀត​ណាម​ និង​ក្រុម​ជើងឯក​មក​ពី​ ៣ប្រ​ទេស​ផ្សេង​ទៀត ​នឹង​ប្រកួត​​នៅ​ក្នុង​​ប្រ​ទេស​វៀត​ណាម​។ ជា​ចុង​​បញ្ចប់​ ការ​ប្រ​កួត​​ផ្តាច់​ព្រ័តនឹង​ប្រព្រឹត្ត​នៅ​​​ប្រ​ទេស​ថៃ នៅ​ថ្ងៃ​​ទី ២០ ខែ​ធ្នូ ​។ បន្ថែម​​លើស​​ពី​ពាន​​រង្វាន់​​ជើង​ឯក ក្រុម​ឈ្នះ​​នឹង​ទទួល​​បាន​រង្វាន់​​ជា​ទឹក​​ប្រាក់ ៧៥,០០០ សហរដ្ឋ​​អាមេរិក។

លោក ​Kyoichi Tanada ប្រធាន​គ្រប់​គ្រង​​នៃក្រុមហ៊ុន​​Toyota Motor Corporation និង​​ជា​ប្រ​ធាន​នៃToyota Motor Asia Pacific បាន​​និយាយ​​នៅក្នុង​សេចក្តី​ប្រកាស​ពត៌មានថា “នៅឆ្នាំ​​នេះ ការ​ប្រកួត​​ទាំង​អស់​​នឹង​ធ្វើ​​ឡើង​ក្នុង​​ប្រ​ទេស​​ទាំង​ប្រាំ ដើម្បី​​បង្កើត​ការ​ពេញ​​ចិត្ត​ និង​ភាព​​សប្បាយ​រីករាយ កាន់​តែ​​ច្រើន​ឡើង​សម្រាប់​​ពាន​រង្វាន់​​ជើង​ឯក។ ខ្ញុំ​គិត​ទុក​​មុន​ថា​​បែបបទ​ថ្មីនៃ​ការប្រកួត​​​នេះ​នឹង​​ទាក់​ទាញ​​មនុស្ស​​ជា​ច្រើន និង​អ្នក​គាំ​​ទ្រ​កី​ឡា​​បាល់​ទាត់​នៅ​ក្នុង​​ប្រ​ទេស​​នីមួយៗ ដើម្បី​​ជួប​ជុំ និង​សាទរ​ក្រុម​ម្ចាស់​​ផ្ទះ​​របស់​​ពួក​គេ​”។ លោក​​បន្ថែម​ទៀត​ថា “គំនិត​ផ្តួច​​ផ្តើម​ដូច​​នេះមាន​​សារៈ​​សំខាន់​ណាស់ ហើយ​ជា​​ផ្នែក​មួយ​​នៃ​ការប្តេជ្ញា​ចិត្ត​​​របស់​ក្រុម​ហ៊ុន​ Toyota ក្នុង​ការ​​បន្ត​ពង្រឹង​​ភាព​ជា​ដៃ​គូយូរ​​អង្វែង​ជាមួ​យ​សហគមន៍​​អាស៊ាន​ ​និង​ចែក​រំ​លែក​ការ​អភិវឌ្ឍ​ប្រ​កប​​ដោយ​​និរន្តភាព​​នៅ​កម្រិត​​មូលដ្ឋាន”។

តាមតារាង​ការប្រកួត​នៅថ្ងៃទី ១ ខែវិច្ឆិកា ប្រទេសឡាវ ប្រកួតជា​មួយនឹង​ប្រទេស​កម្ពុជា នៅពហុកីឡា​ដ្ឋាន​​អានូវង់ ក្នុងទី​ក្រុង វៀងចន្ទ ប្រទេសឡាវ។ នៅថ្ងៃ​ទី ២២ ខែវិច្ឆិកា ប្រទេស​មីយ៉ាន់ម៉ា ប្រកួត​ជាមួយ​នឹងប្រទេស​ឡាវ នៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​យុវជន Thuwunna នៅក្នុង​ទីក្រុង​យ៉ាងហ្កន ប្រទេស​មីយ៉ាន់ម៉ា។ ថ្ងៃទី ២៩ ខែវិច្ឆិកា ប្រទេសកម្ពុជា ប្រកួតជា​មួយ​នឹងប្រទេស​មីយ៉ាន់ម៉ា នៅពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅក្នុងរាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។

ចំពោះវគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័តថ្ងៃទី ០៦ ខែធ្នូ ប្រទេស​វៀតណាម ប្រកួត​ជាមួយ​នឹងក្រុម​ជើងឯក​ក្នុងជុំទី១ នៅពហុកីឡា​ដ្ឋាន Hanoi Hangday និង​វគ្គផ្ដាច់​ព្រ័តនៅ​ថ្ងៃទី ២០ ខែធ្នូ ប្រទេសថៃ ប្រកួតជាមួយ​នឹងក្រុម​ទទួល​​ជ័យជម្នះ មកពីវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត នៅពហុកីឡា​ដ្ឋានជាតិ Suphachalasai នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

គួរបញ្ជាក់ថា ការ​ប្រកួត​​ជើង​ឯក​Toyota Mekong Club ជា​ការ​ប្រកួត​រវាង​បណ្តា​​ប្រ​ទេស​​នៅ​តាម​​ដង​ទន្លេ​​មេគង្គ​ដែលបង្កើត​ឡើង​ដោយ TMAP ក្នុង​ឆ្នាំ ២០១៤​ ស្ថិត​ក្រោម​​គម្រោង​ប្រកួត​​បាល់​ទាត់​Toyota Mekong។ គោល​បំណង​​​ក្រុម​ហ៊ុន​ នៅ​​ក្នុង​ឆ្នាំ​​នេះ​គឺ​​មិន​ត្រឹម​​តែ​ផ្តល់​​រថយន្ត​​ដែល​មាន​​គុណ​ភាព​​ល្អទេវា​នឹង​ក្លាយ​ជា “ដៃ​គូ​​ល្អ​បំ​ផុត” ​ជាមួយ​​សហគមន៍​​​ក្នុង​ប្រ​ទេស​​កម្ពុជា​ ឡាវ​ មីយ៉ាន់​ម៉ា ថៃ និង​វៀត​ណាម​​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏​​ធ្វើ​ឲ្យយុវជន​ក្មេង និង​​ចាស់​អាចលេង​កីឡា​បាល់ទាត់ ​ និងលើក​ទឹកចិត្ត​កីឡាករ​បាលទាត់ និង​អ្នក​គាំ​ទ្រ​វិស័យ​​កី​ឡា​ផង​ដែរ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative