ក្រសួង​ទេសចរណ៍ ផ្តល់​ចំំណាត់​ថ្នាក់​ដល់​សណ្ឋាគារ​ចំនួន​២៦

ក្រសួង​ទេសចរណ៍ បាន​វាយ​តំលៃ និង​បាន​ផ្តល់​ចំណាត់​ថ្នាក់​ដល់​​សណ្ឋាគារ​ចំ​នួន​២៦ នៅ​កម្ពុជា​ សម្រាប់​សម្គាល់​កម្រិត​ផ្កាយ​ដល់​សណ្ឋាគារ​​ទាំង​​នោះ និង​សណ្ឋា​គារ​ចំនួន​១១ទៀត បាន​ទទួល​ការចុះ​វាយ​តំលៃ​រួចហើយ តែមិន​ទាន់​បាន​​ផ្តល់ការ​ទទួ​ល​ស្គាល់​នៅទ្បើយ។

1យោងតាម​របាយការណ៍ របស់​ក្រសួង​ទេសចរណ៍ ដែលទើប​ចេញផ្សាយ​​កា​ល​ពីថ្ងៃច័ន្ទ ម្សិល​​ម៉ិញ​នេះ បានឲ្យ​ដឹងថា រហូត​មកទល់​ពេលនេះ ​ក្រសួង​​បាន​ចេញ​​អា​ជ្ញា​ប័ណ្ណ​​ទេសចរណ៍ ដល់​​សណ្ឋាគារ​ចំនួន​២៣៥កន្លែង ស្មើនឹង​១៥២៣៩​បន្ទប់ ​ផ្ទះសំ​ណាក់​ចំនួន​២៤៧​កន្លែង ស្មើនឹង​៦៦៩៤បន្ទប់ ភោជនីយ​ដ្ឋាន និង​អាហារ​ដ្ឋាន​​ទេសចរ​ណ៍ ចំនួន​១១១​កន្លែង ស្មើនឹង ១៦០៩០ កៅអី សេវា​កំសាន្ត​ទេស​ចរណ៍​ចំនួន​​៨៩កន្លែង ក្នុង​នោះ​មាន​ខារ៉ា​អូខេ ចំនួន​៤៣កន្លែង ហាង​ម៉ាស្សា​ចំនួន​២៦កន្លែង រង្គ​សាល ចំនួ​ន​​២០កន្លែង សេវាដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ចំនួន​១៤ក្រុម ក្នុងនោះ​មាន​រថយន្ត​​ចំនួន​​៥៣គ្រឿង និង​កាណូត​ចំនួន ១១គ្រឿង។

​របាយការណ៍​ដដែល បាន​បន្តថា ក្នុង​ឆមាស​ទី១ឆ្នាំ​នេះ ក្រសួង​បាន​ទទួល​ការ​ស្នើ​សុំបិទ​អាជីវកម្ម សេវា​មគ្គុទេសក៍​ទេសចរណ៍​ចំនួន​​២៦នាក់ សេវា​កំសាន្ត​ទេសច​រណ៍​សុំបិទ​ចំនួន​៧កន្លែង និងទី​ភ្នាក់ងារ​ទេសចរណ៍​សុំបិទ​ចំនួន​២៤ក្រុមហ៊ុន។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​បានថ្លែងថា ភ្ញៀវ​ទេសចរណ៍​​គេមិន​មែន​​តម្រង់​​តែអង្គរវ​ត្ត​មួ​​យ​​នោះទេ ដូច្នេះ​កម្ពុជា​​ត្រូវមាន​រមណីយ​​ដ្ឋាន​​ជាច្រើន​​​ទៀ​ត​​ នៅតំប​ន់​សមុ​ទ្រ​តំ​បន់​ភូមិភាគ​ឥសាន្ត រាជធានី​ភ្នំពេញ ពិសេស​ទាម​ទារ​ឱ្យ​មាន​​អ្នក​វិនិយោ​គ​លើវិស័​យ​​នេះ​ ឱ្យ​ច្បា​ស់​លាស់មាន​ជំនាញ មិនមែន​​យក​អ្នក​វិនិ​យោគ​​គ្រា​ន់​តែសាង​​សង់បន្តិច​បន្តួច រួ​ចទាញ​​យក​ប្រយោជន៍​ទៅ​ចែក​គ្នា​តែ​​មួ​យ​ខេត្ត​​នោះទេ។  ឯកឧត្តម បញ្ជាក់​ទៀតថា មាន​ករណី​ដូចជា​ខេត្តសៀម​រាប​អ្វីៗល្អ​ទាំងអស់ តែ​ភ្ញៀវ​​គេពេប​​ជ្រាយថា បញ្ហា​សណ្តាប់​ធ្នាប់ក្នុង​​តំបន់​វប្បធម៌​​មួយនេះ​យ៉ាប់ជា​​ទី​បំផុត​។ តំបន់​ឆ្នេរក្នុង ខេត្ត​ព្រះ​សីហនុ ​វិញល្អ​​ជាង​បរិ​ស្ថាន​ទឹកសមុទ្រ តែកាក​​សំណ​ល់​​​កខ្វក់​នៅតែហូរ​ចូលសមុទ្រ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៧​ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative