មនុស្ស​១៥​លាន​នាក់ បាន​ចូល​ផ្សារអ៊ីអន​ក្នុង​រយៈ​ពេល​១ឆ្នាំ​កន្លង​មក​នេះ​

គិតតំាង​ពេល​ចាប់​ផ្តើមបើក​ដំណើរ​ការ ​រហូត​មកដល់​ពេល​​នេះ ផ្សារ​ទំនើប​អ៊ីអនម៉ល បាន​ទទួល​បាន​អ្នក​​ចូល​មក​​ទស្សនា​​ក៏​ដូចជា​ទិញ​​សម្ភារ​ប្រើ​ប្រាស់​សរុប​ជាង​​១៥លាន​នាក់ ​ដោយសារ​តែ​​ផ្សារ​ទំនើប​មួយ​នេះ មាន​ផ្តល់​នូវ​អ្វី​ថ្មីៗ​​សម្រាប់​​អតិថិជន និង​បំពេញ​តម្រូវ​ការ​ដែល​អតិថិជន​ចង់បាន។

1លោក យ៉ាជី ម៉ាម៉ាកុតុ អគ្គនា​យក​ក្រុម​ហ៊ុន​​អ៊ីអន បានថ្លែង​ក្នុង​ឱកាស​គម្រប់​ខួប​១ឆ្នំា របស់​ផ្សារ​ទំនើប អ៊ីអនម៉ល កាល​ពី​រាត្រី​ថ្ងៃទី៤ ខែ​កក្កដា​ ឆ្នាំ​២០១៥​កន្លង​មក​​ថា កត្តា​​ដែល​​ធ្វើ​ឲ្យ​​ផ្សារ​ទំនើប​ទទួលបាន​​អតិថិជន​​ចំនួន​​ដ៏ច្រើន​​បែប​នេះ​​ដោយ​សារ​​តែ​​យើង​ផ្តល់​នូវអ្វី​​ថ្មីៗ​​សម្រាប់​​អតិថិជន​ក្នុងនោះ​​យើង​បាន​​​សង់​ចំណត​​​យាន​យន្ត​ថ្មី​ ធ្វើ​ឲ្យ​​អតិថិជន​​មើល​​មកពី​ខាងក្រៅ​មាន​​លក្ខណៈ​ប្លែក និង​​ហាង​មួយ​ចំនួន​​​ក្នុងផ្សារ​ទំនើប​ តែងតែ​​យក​អ្វី​ថ្មីៗ​​ដើម្បី​បំពេញ​​តម្រូវ​ការ​​របស់​អតិថិជន​​បានជា​បន្ត​បន្ទាប់។ ​​លោក​បាន​បន្ត​ថា ​ផ្សារទំនើប​​អ៊ីអន​ម៉ល​សព្វថ្ងៃ​នេះ​ ​នៅថ្ងៃ​ធម្មតា​​​ក្នុងមួយ​ថ្ងៃ​យើង​​ទទួល​បាន​ភ្ញៀវ​​​​ចំនួន​​ប្រហែល​​៣ម៉ឺន​នាក់​​តែ​​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ថ្ងៃ​បុណ្យ​​ជាតិ​ធំ​ៗ​មានចំនួន​ដល់៦ម៉ឺន​នាក់​​។

លោក​បាន​បញ្ជាក់​ទៀតថា នៅ​ពេល​បច្ចុប្បន្ន​​នេះ​​ផ្សារទំនើប​អ៊ីអន​ម៉ល មាន​ហាង​​សរុប​ជាង​២០០ហាង ​​ត្រូវបាន​​អតិថិជន​​ជួល​​យកអស់​​ហើយនៅ​ក្នុង​ដំណើរ​​អាជីវកម្ម​រយៈពេលមួយ​ឆ្នំា​ថ្នាក់​ដឹកនំា​​យើង​មាន​​ការពេញ​ចិត្ត​​សម្រាប់​លទ្ធផល​​ដែល​ទទួល​បាន​​ដូចថ្ងៃ​នេះ​​ហើយ​ដើម្បី​​ទទួល​បាន​ការ​រីកចម្រើន​​ទៅថ្ងៃ​អនាគត​​​បន្ថែម​ទៀត​​ថ្នាក់​ដឹក​នំា​នឹង​ខិតខំ​​រកអ្វីថ្មី​​ប្លែក​ៗ​ដើម្បី​ឆ្លើយ​តប​​ទៅ​ និងតម្រូវ​ការ​ជាក់​ស្តែង​​របស់​អតិថិជន​​ផង​ដែរ។

គួររម្លឹក​ថាផ្សារ​ទំនើប​អ៊ីអនម៉ល គឺជា​ផ្សារធំ​ជាងគេ​ដំបូង​បង្អស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ការ​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​ជប៉ុន​លើទឹក​ប្រាក់​២៥០លាន​ដុល្លារ​អាមេរិក ត្រូវបា​នសាងសង់​លើផ្ទៃ​ដី​១០​ហិកតា​​មាន​ចំណ​ត​​រថយន្ត​អាចដាក់​រថយន្ត​បាន​ជាង​​១៤០០គ្រឿង និង​ម៉ូតូ​ជាង​១៤០០០​គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៦​ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative