គ្រោះថ្នាក់​ចរាចរណ៍ ​ថ្ងៃទី​​៥ ខែ​កក្កដា ​ស្លាប់​​មនុស្ស៤​នាក់ និង​​របួស​​ធ្ងន់​​ស្រាល​២៤​នាក់

យោង​​តាម​​របាយការណ៍​ ​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​​អគ្គស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ បាន​ឲ្យដឹង​ថា​ គ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​​ទូទាំង​​ប្រទេស​ ​កាលពី​ថ្ងៃ​ទី​​៥ ខែ​កក្កដា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន​១២​លើក យប់​៨​លើក​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់ ៤​នាក់ (​ប្រុស​) របួស​ធ្ងន់ ២១​នាក់ (​ស្រី ៦​នាក់​) និង​របួស​ស្រាល៣​នាក់​ (​ស្រី​ម្នាក់​) ។​

1របាយការណ៍​ដដែល បានបន្ត​ថា​ ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង១២​លើក​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត ​សរុប​២១​គ្រឿង​ ក្នុង​នោះ​មាន​​ម៉ូតូ​​ចំនួន ១១​គ្រឿង​ រថយន្ត​​ធុន​តូច៨​គ្រឿង​ រថយន្ត​​ធុន​ធំ ២​គ្រឿង និង​​ថ្មើរជើង ៤​នាក់។​ មូល​ហេតុ​​ដែល​​បណ្តាល​ឲ្យ​ មាន​​គ្រោះ​ថ្នាក់ រួមមាន​ល្មើស​​ល្បឿន ៥​លើក​ ស្រវឹង​៣​លើក​ មិន​​គោរព​​សិទ្ធ៣​លើក និង​កត្តា​​យានយន្ត​១​លើក។ ចំពោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះ​​ថ្នាក់ ដោយ​​មិនបាន​​ពាក់មួក​​សុវត្ថិភាព​​ចំនួន​១៨​នាក់ (​យប់១២​នាក់​)។​ ចំពោះ​រថយន្ត​​​ពិន័យ​​សរុប​​ចំនួន​១៤៩​​គ្រឿង (​រថយន្ត​ធំ ​១៨​គ្រឿង​) ស្មើនឹង​១៤៩​​ករណី​ ករណី​​ល្មើស​​ក្រដាស​​ស្នាម​​មាន ១៣២​គ្រឿង​ស្មើនឹង​១៣២​​ករណី​​ ចំ​ពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​១៧​គ្រឿង ស្មើនឹង​១៧​ករណី ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​៦៥២​​គ្រឿង៕

ចំណែក​គ្រោះ​ថ្នាក់​​ចរាចរណ៍ នៅ​ទូ​ទាំង​​ប្រទេស នៅ​ថ្ងៃ​​ទី​៤ ខែ​កក្កដា ឆ្នាំ​​២០១៥ នេះបាន​កើតឡើង​​​ចំនួន​៧​លើក យប់៤​​លើក​​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់ ៥​នាក់ (​ប្រុស​) របួស​ធ្ងន់ម្នាក់ (​ប្រុស​) និង​​របួស​ស្រាល​​ម្នាក់ (​ប្រុស​) បាន​​បង្ក​​ឲ្យ​​ខូចខាត​​យាន​យន្ត​​សរុប៧​គ្រឿង ក្នុងនោះ​​មាន​​ម៉ូតូ​​ចំនួន ២​គ្រឿង​ រថយន្ត​​​ធុន​តូច២​គ្រឿង​ រថយន្ត​​ធុន​ធំ​១​គ្រឿង​ យាន​ផ្សេងៗ​២​គ្រឿង និង​​ថ្មើរ​ជើង​២​នាក់។​ មូលហេតុ​​ដែល​​បណ្តាល​ឲ្យ​មាន​​គ្រោះ​ថ្នាក់ រួមមាន ល្មើស​​ល្បឿន​៥​លើក​ ប្រជែង​​គ្រោះ​ថ្នាក់ ១​លើក និង​​បើក​បរ​​ងងុយ​ដេក១​​លើក។  ចំពោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន ២​នាក់ (​យប់ ម្នាក់​) ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative