កាណាដា​​ គ្រោង​បើក​តំណាង​ស្ថានទូត​​ប្រចាំ​នៅកម្ពុជា

លោក Philip Calvert​ ឯក​អគ្គរាជទូត កាណាដា បាន​ថ្លែងថា​នៅក្នុង​ឆ្នាំ២០១៥ នេះ​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​កាណាដា នឹង​បើក​តំណាង​ស្ថាន​ទូត​កាណាដាមួយប្រ​ចាំ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​​នូវភាព​ងាយស្រួល ក៏ដូច​ជាបង្កើន​កិច្ច​សហ​ប្រតិ​​បត្តិ​ការ​រវាង​កម្ពុជា​កាណាដា ឲ្យមាន​ភាព​ល្អ​ប្រសើរ​​បន្ថែម​​ទៀត ។

2លោក ឯក​អគ្គរាជទួត បាន​លើ​ក​​ឡើង​បែប​នេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​សម្តេច​ក្រឡា​ហោម​ ស ខេង នាយក​រដ្ឋមន្ត្រី​ស្តីទី​នៃព្រះ​​រាជា​ណាចក្រ​កម្ពុជា កាលពី​ល្ងាចថ្ងៃ​ទី២ ខែ​កក្តដា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួង​។

លោក ​Philip Calvert ជំរាប​សម្តេច​ ស ខេង ឲ្យដឹងថា​ «ការបង្កើត​​អគ្គ​កុងស៊ុល​កាណាដា ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅក្នុង​ឆ្នាំ២០១៥​នេះ គឺដំណើរ​ការ​នៃ​កិច្ច​ទំ​នាក់​​ទំនង កិច្ចសហប្រតិបត្តិ​ការ ថ្មីមួយ​ទៀត ​បន្ទាប់​ពីក្នុង​រយៈជា​ពេលជា​ច្រើនឆ្នាំ​កន្លង​មកនេះ ស្ថាន​ទូត​​កា​ណាដា​​ មួយប្រចាំ​នៅ​ប្រទេស​ថៃ បានធ្វើការគ្រប់​គ្រង​សកម្មភាព​ការងារ​​កិច្ច​សហប្រតិ​បត្តិ​ការ​ ទាំងនៅ​ក្នុងប្រទេស​ថៃ​ផង និងនៅ​ប្រទេស​កម្ពុជា​ ផង»។

នៅក្នុង​ជំនួបនេះ​ដែរ លោក​ឯកអគ្គ​រាជទូត​កាណាដា ក៏បាន​សំដែង​ការចាប់​អារម្មណ៍ខ្លាំងពាក់​ព័ន្ធនឹងការ​បង្កើត​ច្បាប់​អង្គការ សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​។

សម្រាប់​ការបង្កើត​ច្បាប់នេះ លោក​ទួត មានបំណង​ចង់ឲ្យ​ច្បាប់នេះ អនុម័ត​បានលឿន ពិសេស​ក្នុង​អំឡុង​ពេល​នៃ​ពិភាក្សា​បង្កើត​ច្បាប់​​អង្គ​ការ​​​សង្គម​ស៊ីវិល​នោះគឺចង់​ឲ្យមានការ​បើកទូលាយ​ឲ្យមានចូល​រួមផ្តល់​លទ្ធភាព​​ឲ្យអ្នក​ពាក់ព័ន្ធ​បាន​ចូល​រួម​​​ពិភាក្សា​​ឲ្យបាន​ស៊ីជម្រៅ ។

ជាការ​ឆ្លៀយតប សម្តេច​ក្រឡាហោម ស ខេង មាន​ប្រសាសន៍​ ស្វាគមន៍​ចំពោះ​ដំណើរ​ការ ការ​ឈាន​​មកបង្កើត​តំណាង​​ស្ថាន​ទូត​​កា​ណាដា ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ។   ពាក់ព័ន្ធ​នឹងច្បាប់ NGO សម្តេច ស ខេង បាន​បញ្ជាក់ថា បច្ចុប្បន្ន​ច្បាប់នេះ​កំពុង​បាន​ស្ថិត​ក្នុង​​សេចក្តី​​ព្រាង​ហើយ​សេចក្តី​ព្រាងច្បាប់​នោះ គឺត្រូវ​បានបញ្ជូន​ទៅរដ្ឋសភា ដើម្បី​ពិភាក្សា រក​ការ​ឯក​ភាព​​គ្នាដើម្បី​អនុវត្ត​អនុម័ត ។​​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative