រយៈពេល៦ខែ​បនេះ រន្ទះ​បាញ់សំលាប់​ពលរដ្ឋ​កម្ពុជា ៤៤​នាក់ និង​របួស​៥១នាក់

ក្នុង​ រយៈ​ពេល ៦ខែ ឆ្នាំ​២០១៥​ នេះ​​ករណី​​រន្ទះ​បាញ់​ បាន​បណ្តាល​​ឲ្យ​​មាន​​អ្នក​​ស្លាប់​​សរុប ៤៤នាក់ រងរបួស ៥១នាក់ ងាប់​​គោ​​ក្របី ៣៦ក្បាល និង​ខូច​ខាត​ផ្ទះ​​ប្រជាពល​រដ្ឋ​ ៦ខ្នង​ផង​ដែរ​។

3លោក កែវ វី នាយក​ខុទ្ធកា​ល័យ គណៈ​កម្មាធិការ​ជាតិ គ្រប់​គ្រង​គ្រោះ​មហន្តរាយ បានមាន​ប្រសាសន៍​ឲ្យថា ចំនួន​អ្នកស្លាប់ និង​របួស ដោយ​គ្រោះ​រន្ទះ​បាញ់​នេះ មានការ​​ថយ​ចុះ​ បើ​ប្រៀប​ធៀប​នឹង​​រយៈ​ពេល​ដូច​​គ្នា​នៃ​​ឆ្នាំ​​២០១៤ ដែល​​មាន​អ្នក​ស្លាប់​​ដល់​ទៅ​ ៥៧នាក់​ ស្រី១១នាក់ រង​របួស​៤0នាក់ ងាប់​គោក្របី​ចំនួន​២៤​ក្បាល និង​ខូខាត​ផ្ទះ៤ខ្នង។ លោក​បានបន្ត​ថា តែបើ​ធ្វើការ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ២០១៣ កន្លងទៅ​ឃើញថា​មានការ​ថយចុះ​គួរឲ្យ​គត់​សំគាល់​ ដែល​កាល​ពីឆ្នាំ​២០១៣ គ្រោះ​ធម្មជាតិ​ដោយ​រន្ទះបាញ់ បានសំលាប់​មនុស្ស​រហូត​ដល់​៨០នាក់ ក្នុងនោះ​ស្រី​២៧នាក់ រង​របួស​៦៩នាក់ និងងាប់​គោក្របី​ចំនួន​៤៦ក្បាល។

លោក កែវ វី បាន​ពន្យល់ថា មូលហេតុ​ដែលបណ្តាល​ឲ្យអត្រា​រងគ្រោះ​ដោយ​រន្ទះបាញ់ មានការ​ថយចុះ​នេះ​គឺដោយ​សារ​តែ​បងប្អូន​ប្រជាពលរដ្ឋ​យើង មានការ​យល់ដឹង​ច្រើនពី​គ្រោះថ្នាក់ និង​វិធីការ​ពារងាយៗ​ ដែលមន្រ្តី​យើងបាន​ចុះផ្សព្វ​ផ្សាយ​កន្លងមក។ម្យ៉ាងទៀត​នៅឆ្នាំ​នេះ រន្ទះបាញ់​ហាក់ដូច​ជាមិន​កាច​សាហាវ រីឯ​ខ្យល់ព្យុះ និងភ្លៀង​ក៏មិន​សូវមាន​ច្រើនដូច​ឆ្នាំមុនទេ។ កក្តា​ទាំង​នេះហើយ បានជា​នៅពាក់​កណ្តាល​ឆ្នាំនេះ​ អត្រា​គ្រោះថ្នាក់​ដោយ​សារ​រន្ទះបាញ់​ថយចុះ​ជាងឆ្នាំមុន។

បើតាម​ឯកសារ បានណែ​នាំឲ្យ​ដឹងថា វិធី​ការពារ​ខ្លួនពេល​មានរន្ទះ​នៅពេល​មានផ្លេក​បន្ទោរ ឬផ្គររន្ទះ ត្រូវអនុវត្ត​ដូចខាង​ក្រោមត្រូវ​បន្ទន់​ខ្លួន ដោយ​បញ្ឈរ​ជង្គង់ទាំងពីរ​ជិតគ្នា និងយកដៃ​ខ្ទប់ត្រចៀក ត្រូវរត់​ចេញពីទឹក ឬស្រែ​នៅខាង​ក្នុង ឬរត់ចូល​ផ្ទះជាប្រ​ញាប់។ ត្រូវបន្ទន់​ខ្លួនអោប​ក្បាល​ជង្គង់ និងបិត​ត្រចៀក​ទាំងសង​ខាង នៅក្រោម​បង្គោលភ្លើង។ ត្រូវដក​ឌុយដោត​ភ្លើង ឬឌុយ​ទូរសព្ទ័ ដោយទុក​ចំងាយ​១ម៉ែត្រ ពីប្រភព​ចរន្ត​អគ្គិសនី។ មិនត្រូវ​និយាយា​ទូរស័ព្ទ​នៅពេល​ឮសំលេង​ផ្គរ មិនត្រូវ​ជិះម៉ូតូ ឬកង់មិន​ត្រូវ​អង្គុយ​ក្នុងតង់ និងមិន​ត្រូវអង្គុយ​ចំក្រោម​ដើមឈើ ត្រូវអង្គុយ​បន្ទន់ខ្លួន ដោយ​រក្សា​ចំងាយ​៤ម៉ែត្រពី​មែកឈើ។

លោក កែវ វី បានមាន​ប្រសាសន៍​ឲ្យដឹងទៀតថា ករណី​គ្រោះ​រន្ទះ​បាញ់នេះ យើង​មិនអាច​ទប់ស្កាត់​បានទេ ព្រោះ​វាជា​គ្រោះ​ធម្មជាតិ ប៉ុន្តែមាន​វិធានការ ក្នុង​ការ​ការពារ​ក្នុងការ​កាត់​បន្ថយ​គ្រោះថ្នាក់​នេះបាន កំរិតដែរ​ប្រសិន​បើ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​នោះ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative