គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣ ខែកក្កដា​​ ស្លាប់​​មនុស្ស​៣​នាក់ និង​​របួស​​ធ្ងន់​​ស្រាល​៨​នាក់

​គ្រោះថ្នាក់​​ចរាចរណ៍ នៅ​ទូទាំង​​ប្រទេស​កាល ពី​ថ្ងៃ​ទី​៣​ ខែ​​មិថុនា ​ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន​​៦​លើក យប់​​៤​លើក​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់ ៣​នាក់ (​ប្រុស​)  របួស​ធ្ងន់​​៦​នាក់ (​ស្រី​ម្នាក់​) និង​​របួស​ស្រាល ​២​នាក់ (​ប្រុស​)។​

1យោង​តាម​​របាយការណ៍​ ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរ​បាល​​ជាតិ បានឲ្យ​ដឹងថា​ ក្នុង​គ្រោះ​ថ្នាក់​ ចរាចរណ៍​​ទាំង៨​​លើក​នេះ បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប៨​គ្រឿង ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន​៦​គ្រឿង​ រថយន្ត​​ធុន​តូច​ ១​គ្រឿង​ យាន​​ផ្សេងៗ​១​គ្រឿង និង​​ថ្មើរជើង​​ម្នាក់ ។ ​មូល​ហេតុ​ដែល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​រួម​មាន ល្មើស​​ល្បឿន​ ៤​លើក​ ប្រជែង​​គ្រោះ​ថ្នាក់ ១​​លើក និង​​ស្រវឹង ១​លើក ។ ចំពោះ​​អ្នក​ជិះ​ម៉ូតូ​​គ្រោះ​ថ្នាក់ ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិភាព​​ចំនួន​៦​នាក់ (​យប់ ៥​នាក់​) ។​

ចំពោះ​រថយន្ត​​ពិន័យ​​សរុប​​ចំនួន ៩៧១​​គ្រឿង (​រថយន្ត​​ធំ ៣២៦​គ្រឿង​) ស្មើ​នឹង ៩៩១​​ករណី​ ករណី​​ល្មើស​​ក្រដាស​​ស្នាម​មាន ៦៤២​​គ្រឿង ស្មើនឹង ៦៤៧​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេកទេស ៣២៩​​គ្រឿង ស្មើនឹង ៣៤៤​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ២.១៩៤ គ្រឿង។

ចំណែក​គ្រោះ​ថ្នាក់​​ចរាចរណ៍ នៅ​ទូ​ទាំង​​ប្រទេស​ កាល​ថ្ងៃ​​ទី​២ ខែកក្កដា ឆ្នាំ​២០១៥ បានកើត​ឡើង​ចំនួន៨​លើក (​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​ម្នាក់ (​ប្រុស​) រងរបួស​​ធ្ងន់ ១១​នាក់ (​ស្រី ២​នាក់​) និង​រង​​របួស​ស្រាល ២​នាក់ (​ប្រុស​)​ បាន​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​សរុប ១៥​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៩​គ្រឿង​ រថយន្ត​​ធុន​តូច ៥​គ្រឿង​ យាន​ផ្សេង​ៗ ១​គ្រឿង និង​ថ្មើរ​ជើង​ ម្នាក់ ។ ​មូលហេតុ​​ដែល​​បណ្តាល​ឲ្យ​មាន​ គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿន ៥​លើក​ មិន​ប្រកាន់​​ស្តាំ ១​លើក​ ប្រជែង​​គ្រោះ​ថ្នាក់ ១​លើក និង​​បត់​​គ្រោះថ្នាក់ ១​លើក ចំពោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព ចំនួន១២​នាក់​ (​យប់ ៦​នាក់​) ។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative