មន្រ្តីក្រ​សួងរ៉ែ និង​ថាមពល​ជំទាស់​សេចក្តី​ព្រាង​ច្បាប់​គ្រឿង​ស្រវឹង

នៅក្នុង​កិច្ច​ពិភាក្សា ក្នុង​កម្រិត​អន្តរ​ក្រសួង ទាក់ទង​នឹងច្បាប់​គ្រឿង​ស្រវឹង គេ​​សង្កេត​ឃើញ​មន្រ្តី​ក្រសួង​ឧស្សាហកម្ម​ និង សិប្បកម្ម បានចេញ​មុខជំទាស់​យ៉ាងខ្លាំង ទាក់ទង​នឹងសេចក្តី​ព្រាង​ច្បាប់នេះ។

1សេចក្តីព្រាង​ច្បាប់​គ្រឿង​ស្រ​វឹង ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស មាន​​បទ​​បញ្ញត្តិ​មួយ​ចំនួន ដែល​ហាម មិន​ឲ្យ​យុវជន​អាយុ​ក្រោម២១ឆ្នាំ​ទិញ​​ ឬ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង និងកាត់​បន្ថយ ឬហាម​ការ​ផ្សព្វផ្សាយ​គ្រឿង​​ស្រវឹង​ ដែល​កំពុង​មាន​ភាព​អាណាធិប​តេយ្យ តាម​កញ្ចក់​ទូរទស្សន៍ និង​ប្រព័ន្ឋ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​។

លោកវេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល បានថ្លែង​ឲ្យដឹង​​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ លោក​​បាន​ទទួល​សិទ្ឋ​ប្រទាន​ពីសម្តេច​ តេជោ​ នាយក​រដ្ឋមន្រ្តី នៃ​រាជរដ្ឋា​ភិបាល​កម្ពុជា ដើម្បី​ដឹកនាំ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ ដើម្បី​ពិភាក្សា​អំពី​បទ​បញ្ញ​ត្តិ​នានា​របស់ច្បាប់​ដ៏មាន​សារៈ​សំខាន់​ណាស់​។ លោកបាន​ការពារ​បទបញ្ញត្តិ​របស់​​ច្បា​ប់ ដែលបាន​ហាម​យុវជន​ អាយុ​ក្រោម ២១ឆ្នាំ មិន​ឲ្យ​​ប្រើប្រាស់​គ្រឿងស្រវឹង​ដោយ​​សារវ័យ​នេះជា​ពេលវេលា​នៃការ​លូតលាស់​សតិបញ្ញា​ស្មារតី​ ដ៏ល្អ​របស់​កមនុស្ស គ្រប់រូប។

លោកបន្តថា​ “ទាក់ទង​ការផ្សាយ​ពាណិជ្ជ​កម្ម សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ទាន់​​កំណត់​ថាបិទ ឬយ៉ាង​ណា​នៅ​ទ្បើយទេយើង​នឹងពិភាក្សា​ជាមួយ​មន្រ្តី​​អន្តរ​ក្រ​សួង​​ថា​គួរ​ផ្សាយ​​ក្នុង​កម្រិត​​ប៉ុណ្ណា​​ទើប​សម​ស្រប​ ព្រោះ​សារ​ពីក្រុម​ហ៊ុន​ស្រាបៀរ​​ផ្សព្វ​ផ្សា​យសព្វថ្ងៃ​ ជា​សារខុសព្រោះវា​មិនដែល​ផឹកស្រា​​ធ្វើឲ្យ​មាន​សុខភាព​ល្អ​នោះទេ។ ឲ្យ​តែ​ផឹកវា​នឹងធ្វើ​ឲ្យ​​វិលវល់ និងបាត់​បង់​ស្មារតី តិច​ឬ ច្រើន  អាស្រ័យ​​តាម​ចំណុះ​នៃ​អ្នក​​ទទួលទាន”។

ការជំទាស់​របស់​មន្រ្តី​ជាន់ខ្ពស់ នៃក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ បានជំទា​​ស់​ខ្លាំង​ក្លា​ទាក់​ទង​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ​ បាន​ធ្វើឲ្យ​មាន​ការរីស​គន់​យ៉ាង​ធ្ងន់ធ្ងរពី អ្នក​សារព៌ត​មាន ហើយការ​ជំទាស់នេះ គឺដោយ​សារពួក​គេការពារ​ផល​ប្រយោជន៍​​មនុស្ស​មួយក្រុម​តូច ប៉ុន្តែ​មិនបាន​ការពារ​មនុស្ស​ទូទាំង​ប្រទេស​ទ្បើយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative