គ្រោះថ្នាក់​ចរាចរណ៍ ​ថ្ងៃទី​២​ខែកក្កដា ស្លាប់​​មនុស្ស​ម្នាក់ និង​​របួស​​ធ្ងន់​​ស្រាល​១៣​នាក់

​គ្រោះថ្នាក់​​ចរាចរណ៍ នៅ​ទូទាំង​​ប្រទេស​​កាល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៥ បានកើត​ឡើង​ចំនួន ៨​លើក​ (​យប់ ​៣​លើក​) បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់ម្នាក់​ (​ប្រុស​) រង​របួស​​ធ្ងន់ ១១​នាក់ ​(​ស្រី ២​នាក់​) និង​​រង​របួស​ស្រាល​ ២​នាក់ (​ប្រុស​) ។​

111យោង​​តាម​​របាយ​ការណ៍ ​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការដ្ឋាន​​នគរ​បាល​​ជាតិ បានឲ្យ​ដឹងថា​ក្នុង​​​គ្រោះ​ថ្នាក់​​ចរាចរណ៍ ទាំង៨​លើក​​នេះ បាន​​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប ១៥​​គ្រឿង ក្នុង​នោះ​មាន​​ម៉ូតូ​​ចំនួន ៩​គ្រឿង​ រថ​យន្ត​​​ធុន​តូច៥​គ្រឿង​ យាន​​ផ្សេងៗ ១​គ្រឿង និង​​ថ្មើរជើង​ម្នាក់។ ​មូល​ហេតុ​ដែល​​បណ្តាល​​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿន ៥​លើក​​ មិន​ប្រកាន់​​ស្តាំ ១​លើក​ ប្រជែង​​គ្រោះថ្នាក់ ១​លើក និង​បត់​​គ្រោះថ្នាក់ ១​លើក ចំពោះ​​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់ ដោយ​​មិនបាន​​ពាក់មួក​​សុវត្ថិភាព ចំនួន ១២​នាក់ ​(​យប់ ៦​នាក់​) ។​

ចំពោះ​រថយន្ត​​ពិន័យ​​សរុប​​ចំនួន ៨៤១​គ្រឿង (​រថយន្ត​ធំ ២៣២​គ្រឿង​) ស្មើនឹង ៨៤១​ករណី​ ករណី​​ល្មើស​​ក្រដាស​​ស្នាម​​មាន ៦០០​គ្រឿង ស្មើនឹង​៦០០​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេកទេស ២៤១​គ្រឿង ស្មើ​នឹង ២៤១​​ករណី ដោយ​ឡែក​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​ចំនួន ១.៨០៤​គ្រឿង​។

ចំណែក​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​ប្រទេស ​កាល​ពីថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៥​បាន​កើត​ឡើង​ចំនួន ៣​លើក  យប់​១​​លើក បណ្តាល​អោយ​​មនុស្ស​​ស្លាប់​ ២​នាក់ (​ស្រី​ម្នាក់​) និង​របួស​ស្រាល ២​នាក់ (​ប្រុស​)​ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប ៥​គ្រឿង ក្នុង​នោះ​មាន​​ម៉ូតូ​ចំនួន ៣​​គ្រឿង រថយន្ត​​ធុន​តូច​ ១​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង​។​ មូល​ហេតុ​ដែល​ ​​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន ស្រវឹង​២​​លើក និង​កត្តា​​យានយន្ត ១​លើក​។ ចំពោះ​​អ្នក​ជិះ​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិនបាន​​ពាក់មួក​​សុវត្ថិភាព​​ចំនួន ​៣​នាក់ ​(​យប់​ម្នាក់​)​។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative